Posts tagged as "Cocaine"

ឃាត់​ខ្លួន​​ជន​សង្ស័យ​ប្រើ​គ្រឿង​ញៀន​២នាក់ នៅ​ស្ទឺង​មានជ័យ

ឃាត់​ខ្លួន​​ជន​សង្ស័យ​ប្រើ​គ្រឿង​ញៀន​២នាក់ នៅ​ស្ទឺង​មានជ័យ

បើការប្រើប្រាស់គ្រឿង នៅតែមាន ជាបន្តជាប់រហូតដូច្នេះ គេគួរតែនាំគ្នាឆ្ងល់ថា តើបណ្ដាលមកពីហេតុអ្វី? បើ​ជនសង្ស័យ នៅតែមានគ្រឿងញៀនប្រើ មិនមែនមានន័យថា ពួកគេចេះជប់គ្រឿងញៀន មកដោយខ្លួនឯង​នោះ​ឡើយ។ នេះជាហេតុការណ៍មួយទៀត នៃការចុះចាប់ អ្នកប្រើប្រាស់គ្រឿងញៀន របស់​ក្រុម​អាជ្ញាធរ​រាជធានី​ភ្នំពេញ សហការជាមួយអាជ្ញាធរមូលដ្ឋាន។

ការចុះបង្ក្រាបនេះ បានធ្វើឡើង កាលពីវេលា ម៉ោង០៩ ថ្ងៃទី ០៩ ខែ កក្កដា ឆ្នាំ ២០១៥ នៅបន្ទប់ជួលក្នុងភូមិ ព្រែកលាស់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ក្នុងការចុះត្រួតពិនិត្យនេះ មន្ត្រីកងរាជ​អាវុធ​ហត្ថ បានឃាត់ខ្លូនស្រ្តីម្នាក់ និងបុរសម្នាក់ រួមជាមួយថ្នាំញៀន មួយកញ្ចប់ធំផងដែរ។

កងកម្លាំងអាជ្ញាធរ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា លោកបានឃើញស្រ្តីជនសង្ស័យព្យាយាម យកថ្នាំ​ញៀន​មួយចំនួន ដែលកំពុងប្រើប្រាស់ ទៅចាក់ចោលក្នុងបង្គន់ ខណៈដែលមន្រ្តីទាំងនោះ បានចុះទៅដល់។ ម្យ៉ាងវិញទៀត [...]

ឃាត់​ខ្លូន​បុរស​ស្រ្តី​បី​នាក់ សង្ស័យ​ជួញ​ដូរ​គ្រឿង​ញៀន

ឃាត់​ខ្លូន​បុរស​ស្រ្តី​បី​នាក់ សង្ស័យ​ជួញ​ដូរ​គ្រឿង​ញៀន

ហេតុការណ៍ ឃាត់ខ្លូនស្រ្តីបុរស ដែលគេមិនស្គាល់ អត្តសញ្ញាណទាំងបីរូប ខាងលើនេះ បានកើតឡើង កាល​ពី​ម៉ោង៨ យប់យប់ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៥ នៅចំនុចផ្ទះជួល ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ក្នុងនោះដែរ មន្ត្រីរបស់ការិយាល័យ ប្រឆាំងគ្រឿងញៀន បានដកវត្ថុតាង មួយចំនួនមាន អាឌី(ID)មួយគ្រឿង កាំបិតចំនូន០៥ និងឧបករណ៍ប្រើប្រាស់ ជាមួយថ្នាំញៀន មួយចំនួនទៀត នៅទីតាំងខាង​លើ។

បន្ទាប់ពីធ្វើការដកហូតរួចរាល់ អ្នកទាំងបី ត្រូវបានបញ្ជូនខ្លូន ទៅកាន់អធិការដ្ឋានខណ្ឌទួលគោក។ មន្រ្តី​ការិយាល័យ ប្រឆាំងការជួញដូរគ្រឿងញៀន បានបញ្ជាក់ចុងក្រោយថា ក្រុមបុរសស្រ្តី ដែលគេឃើញ ប្រើ​ប្រាស់​គ្រឿងញៀននេះ ជាមុខសញ្ញា របស់មន្រ្តីមានសម្ថកិច្ច នៅក្នុងតំបន់ជាយូមកហើយ។ រហូតមកដល់យប់​ថ្ងៃ​ទី ០៦ ខែកក្កដា ឆ្នាំ២០១៥ ទើបកម្លាំងរបស់លោក សម្រេចឃាត់ខ្លួនបាន៕

កូកាកូឡា អាច​សំអាត​បង្គន់​បាន! ធ្វើ​យ៉ាង​ម៉េច​ទៅ?

លោកអ្នកប្រាកដជាដឹងហើយថា បើបង្គន់លោកអ្នកប្រលាក់ ឬគគ្រិចនោះ តើវាមានមូលហេតុអ្វី។ ប៉ុន្តែអ្វី​ដែល​ត្រូវឆ្ងល់នោះ ថាតើគេមានវិធីអ្វី ដើម្បីកំចាត់ភាពកខ្វក់ទាំងនេះ ឲ្យបានយ៉ាងមានប្រសិទ្ធិភាព និងយ៉ាង​ឆាប់​រហ័សបំផុត។ នៅក្នុងវីដេអូមួយ របស់សារព័ត៌មានអាមេរិក «The San Francisco Globe» ដែល​ជំនាញ​ខាង​រឿងប្លែក ចម្លែកប្រចាំថ្ងៃនោះ នឹងប្រាប់ឲ្យយើងដឹង ពីវិធីនេះ។

ផលិតផលដែលចាំបាច់ សម្រាប់យកមក លាងសម្អាតចានបង្គន់នេះ មិនមែនធ្លាក់ចុះពីលើមេឃទេ តែគឺជា​ទឹកភេសជ្ជៈ កូកាកូឡា ដែលយើងតែងទិញផឹក រាល់ថ្ងៃ។ សូមទស្សនាវីដេអូខាងលើ (ឬទស្សនាម្ដងទៀតទៅ បើទស្សនាហើយ ) ដែលបង្ហាញលោកអ្នកយ៉ាងច្បាស់។ នៅទីបញ្ចប់ លោកអ្នកគ្រាន់តែចុចទឹក ឲ្យហូរនាំ​ភាពស្មោគរោគចេញទៅ ជាការស្រេច។

បើលោកអ្នកទុកទឹក កូកាកូឡា ឲ្យនៅធ្វើប្រតិកម្មបានយូរបន្តិច នឹងកាន់តែប្រសើរ។ [...]

ចាប់​បាន​ជន​សង្ស័យ​ប្រើ​ប្រាស់​គ្រឿង​ញៀន ០៦នាក់​នៅ​កំបូល

ចាប់​បាន​ជន​សង្ស័យ​ប្រើ​ប្រាស់​គ្រឿង​ញៀន ០៦នាក់​នៅ​កំបូល

ជនសង្ស័យទាំង០៦រូបនោះ សុទ្ធតែជាមនុស្សប្រុសទាំងអស់ ដែលមានឈ្មោះ (ទី១) យិន ចន្ធី អាយុ១៨ឆ្នាំ (ទី២) អេង ភារុណ អាយុ១៥ឆ្នាំ (ទី៣) ម៊ុយ ឌី អាយុ១៥ឆ្នាំ (ទី៤) ឈ្មោះ អេង មករា (ទី៥) ភីសុខ និត អ្នកទាំង​ពីរអាយុ១៨ឆ្នាំ និង(ទី៦)  ម៉េង សុខហៀង អាយុ២២ឆ្នាំ។ ក្រុមអ្នកទាំងប្រាំមួយរូប ត្រូវបានកងរាជអាវុធហត្ថ ពោធ៌សែនជ័យ ឃាត់ខ្លូន នៅវេលាម៉ោង ០៥ល្ងាចថ្ងៃ ទី២៦ ខែមិថុនា ឆ្នាំ ២០១៥ នៅចំណុចផ្ទះជួលលេខ ៤៥ ភូមិ​តាសេក សង្កាត់កំបូល ខណ្ឌពោធ៍សែនជ័យ រាធានីភ្នំពេញ។

នគរបាលកងរាជអាវុធហត្ថ ពោធ៌សែនជ័យ បានប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូឲ្យដឹងថា លោកបានដក​ហូត ថ្នាំញៀនចំនួន ១៣ កញ្ចប់ និងម៉ូតូឌ្រីមសេ១២៥ មួយគ្រឿងពណ៍ខ្មៅ មួយគ្រឿង និងសម្ភារៈ​ច្នៃស្លាក​លេខម៉ូតូ មួយចំនួនទៀត។ បច្ចុប្បន្នជនសង្ស័យ ប្រើប្រាស់គ្រឿងញៀនទាំងប្រាំមួយរូប កំពុងឃុំខ្លូន​បណ្តោះ​អាសន្ន នៅ​ក្នុងប៉ុស្តិ៍កំបូល នឹងកំពុងរៀបចំសំនុំរឿង [...]

ព្រះសីហនុ៖ ឃាត់​ខ្លូន​ជន​បររទេស​ម្នាក់ ពី​បទ​ជួញដូរ​គ្រឿង​ញៀន

ព្រះសីហនុ៖ ឃាត់​ខ្លូន​ជន​បររទេស​ម្នាក់ ពី​បទ​ជួញដូរ​គ្រឿង​ញៀន

ហេតុការណ៍នេះ បានធ្វើឡើង នៅក្នុងបន្ទប់សណ្ឋាគារមួយកន្លែង នៅក្រុងព្រះសីហនុ ខេត្តកំពង់សោម នា​ព្រឹក​ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៥នេះ។ នៅក្នុងបន្ទប់ជនសង្ស័យ នគរបាលបានរកឃើញ វត្ថុតាងជាច្រើន ដែល​ក្រុម​នគរបាលទាំងនោះ បានសន្និដ្ឋានថា បុរសជនជាតិអងគ្លេស់ ដែលមិនស្គាល់អត្តសញ្ញាណខាងលើ ជាអ្នក​ជួញ​ដូរ ថ្នាំញៀន ជាទ្រង់ទ្រាយធំ ព្រោះមានទាំងឧបករណ៍ផលិតខ្លះៗ នៅជាមួយថ្នាំទាំងនោះផង។

បន្ទាប់ពីប្រមូលបានវត្ថុតាង និងសម្ភារៈមួយចំនួនធំខាងលើ មន្រ្តីនគរបាលបានបញ្ជូនជនសង្ស័យ ទៅកាន់​ការិយាល័យប្រឆាំងការប្រើប្រាស់ និងជួញដូរគ្រឿងញៀន ប្រចាំខេត្តព្រះសីហនុ ដើម្បីឃុំខ្លូនជាបណ្តោះ​អាសន្ន។ ក្នុងនោះប្រភេទថ្នាំ ដែលដកហូតបានមាន ប្រភេទ ម៉ាទឹកក ១២.៣ក្រាម ថ្នាំគ្រាប់ WY ចំនួន៥៧ គ្រាប់ និងមានប្រភេទ ហាសីស៣ដុំ ថ្នាំគ្រាប់Diazepam មួយប្រអប់បធំ ថ្នាំដបមួយដប និមានឧបករណ៍ សម្រាប់​កែឆ្នៃ​ជ័រ កញ្ឆា និងថ្នាំងងុយគេងមួយចំនួនទៀត។

[...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...