Posts tagged as "HTC"

រវាង​ហ្គាឡាក់ស៊ី​អេស​៤ និង​អេចធីស៊ី​វ័ន៖ តើ​មួយ​ណា​ពិសេស​ជាង?

រវាង​ហ្គាឡាក់ស៊ី​អេស​៤ និង​អេចធីស៊ី​វ័ន៖ តើ​មួយ​ណា​ពិសេស​ជាង?

ទូរស័ព្ទដៃម៉ូដែល អេចធីស៊ីវ័ន (HTC One) របស់ក្រុមហ៊ុនអេចធីស៊ី និងទូរស័ព្ទដៃម៉ូដែល ហ្គាឡាក់ស៊ី អេស៤ (Galaxy S4) របស់ក្រុមហ៊ុនស៊ាំស៊ុង (Samsung) ពិតជាធ្វើឲ្យអតិថិជនមិនតិចទេ មានការរារែកចិត្តក្នុងការជ្រើសរើសថា មួយណាល្អជាង ក្នុងការទិញយកមកប្រើប្រាស់។


ទូរស័ព្ទហ្គាឡាក់ស៊ី អេស៤ និងអេចធីស៊ីវ័ន។

មនោរម្យព័ងអាំងហ្វូ សូមធ្វើការប្រៀបធៀបលក្ខណៈមួយចំនួន រវាងទូរស័ព្ទដៃឆ្លាតវ៉ៃ ម៉ូដែលទំនើបចុងក្រោយគេបង្អស់ សម្រាប់ក្រុមហ៊ុនទាំង២ផ្សេងគ្នានេះ ដូចតទៅ៖

ចាប់ផ្តើមដំបូងជាមួយនឹងតម្លៃ៖ ទូរស័ព្ទដៃទំនើបទាំង២ប្រភេទនេះ ថ្វីត្បិតតែមានសមត្ថភាព ប្រហាក់ប្រហែលពិតមែន ប៉ុន្តែចំពោះតម្លៃហាក់ដូចជាខុសគ្នាឆ្ងាយបន្តិច។ អេចធីស៊ីវ័ន មានតម្លៃប្រហែល ៧៦០ដុល្លា (នៅកម្ពុជា) [...]

ប័តថឺផ្លាយ៖ ទូរស័ព្ទ​ដៃ​ទំនើប​ថ្មី «ឥត​ខ្ចោះ» របស់​ក្រុមហ៊ុន​អេចធីស៊ី

ប័តថឺផ្លាយ៖ ទូរស័ព្ទ​ដៃ​ទំនើប​ថ្មី «ឥត​ខ្ចោះ» របស់​ក្រុមហ៊ុន​អេចធីស៊ី

ទូរស័ព្ទដៃទំនើប ស៊េរីថ្មី របស់ក្រុមហ៊ុន អេចធីស៊ី (HTC) ប័តថឺផ្លាយ (Butterfly) ជាទូរស័ព្ទដៃ ដែលមានដំណើរការយ៉ាង​ល្អ​ជាមួយ ប្រព័ន្ធមេ អេនដ្រយ (Android) ប្រកបដោយសមត្ថភាព និងលក្ខណៈប្រចាំខ្លួនយ៉ាងពិសេសៗ មិនចាញ់ទូរស័ព្ទ​របស់ក្រុមហ៊ុន ស៊ាំងស៊ុង (Samsung) នោះទេ។


ការបង្ហាញដំបូងរបស់គម្រោងទូរស័ព្ទប័តថឺផ្លាយ នៅតៃវ៉ាន់ កាលពីខែធ្នូឆ្នាំ២០១២កន្លងទៅ។ (រូបថត Xinhua)

ជាមួយនឹងទំហំអេក្រង់ធំ ម៉ាស៊ីនដំណើរការលឿន និងការរចនាម៉ូដ ដ៏គួរឲ្យទាក់ទាញទៀតផងនោះ ប័តថឺផ្លាយ បានក្លាយ​ជាទីចំណាប់អារម្មណ៏មួយ នៅឆ្នាំ២០១៣នេះ។

ប័តថឺផ្លាយ មានទំហំអេក្រង់ ៥អ៊ីញ អាចបង្ហាញរូបភាពបានទំហំ ១០៨០ភិចស្ស៊ែល។ នៅក្នុងម៉ាស៊ីនទូរស័ព្ទ រួមមាន​ស៊ីភីយូ (CPU) ទំហំ ១.៥ ជីហ្គាអែក, អង្គចងចាំ (RAM) មានទំហំ ២ជីហ្គាបៃ, [...]

អេចធីស៊ី វ័ន ពន្យា​ពេល​ចេញ​លក់ ដោយ​សារ​ក្រុមហ៊ុន​បាត់​បង់​ចំណូល

អេចធីស៊ី វ័ន ពន្យា​ពេល​ចេញ​លក់ ដោយ​សារ​ក្រុមហ៊ុន​បាត់​បង់​ចំណូល

ក្រុមហ៊ុនអេចធីស៊ី (HTC) បានជួបភ័ព្វវាសនាមិនល្អ ក្នុងត្រីមាសដំបូង នៃដើមឆ្នាំ២០១៣នេះ ដែលទទួលបានចំណូល​មួយដ៏​តិចតួច។ ក្រុមហ៊ុន ទទួលបានប្រាក់ចំណូលត្រឹមតែ ២,៨លានដុល្លាប៉ុណ្ណោះ ក្នុងរយះពេល៣ខែ បន្ទាប់ពី​ចំណាយ​ទុនអស់ ១,៤ពាន់លានដុល្លា។


ប្រភេទទូរស័ព្ធ អេចធីស៊ី វ័ន ទាំងពណ៌សរ និងខ្មៅ។ (រូបថត ក្រុមហ៊ុនទូរស័ព្ទ)

ចំនួនតួរលេខនេះ ជាចំនួនមួយ ដែលធ្លាក់ចុះយ៉ាងខ្លាំង បើធៀបនឹងឆ្នាំមុន។ ក្នុងត្រីមាសទី១ ឆ្នាំ២០១២ ក្រុមហ៊ុនទទួល​បានចំណូល ៤៧០លានដុល្លា ក្នុងការដាក់ទុនអស់ ២,២ពាន់លានដុល្លា។

បន្ទាប់ពីបានដឹង ពីរបាយការណ៏ចំណូលដ៏តិចតួចបំផុតនេះហើយ អ្នកបណ្តាក់ទុនសង្ឃឹមថា នឹងទទួលបានផលវិជ្ជមាន ក្នុងត្រីមាសថ្មីខាងមុខ។ ក្តីសង្ឃឹមថ្មីនេះ នឹងពឹងផ្អែកទៅលើទូរស័ព្ទដៃស៊េរីថ្មីយីហោ «អេចធីស៊ី វ័ន» (HTC [...]

ទូរស័ព្ទដៃហ្វេសប៊ុកដំបូងគេយីហោ អេចធីស៊ី ហ្វឺស

ទូរស័ព្ទដៃហ្វេសប៊ុកដំបូងគេយីហោ អេចធីស៊ី ហ្វឺស

ទូរស័ព្ទដៃហ្វេសប៊ុក (Facebook Phone) មិនទាន់ចេញជារូបរាង្គពេញលក្ខណៈនោះទេ។ កាលពីថ្ងៃទី៤ ខែមេសា ក្រុមហ៊ុន​ហ្វេសប៊ុក បានបង្ហាញការភ្ញាក់ផ្អើលមួយ ដែលជាការបង្ហាញនូវកម្មវិធីបច្ចេកវិទ្យាថ្មី ឈ្មោះថា ហ្វេសប៊ុកហូម (Facebook Home) ហើយវានឹងដំណើរការនៅលើទូរស័ព្ទដៃថ្មីមួយ ម៉ាកអេចធីស៊ី ហ្វឺស (HTC First) របស់ក្រុមហ៊ុនអេចធីស៊ី (HTC)។


នាយកក្រុមហ៊ុន អេចធីស៊ី របស់តៃវ៉ាន់ បង្ហាញនូវទូរស័ព្ទថ្មី ដែលប្រើកម្មវិធីហ្វេសប៊ុកហូម។

ហ្វេសប៊ុកហូម នឹងកាន់តែមានភាពងាយស្រួល ដល់អ្នកដែលពេញនិយមលេងហ្វេសប៊ុក តាមរយៈទូរស័ព្ទដៃ។ វាអាចឲ្យ​អ្នកបង្ហាញ ពីអារម្មណ៏របស់អ្នកភ្លាមៗ នៅលើហ្វេសប៊ុក។ ការជជែកនានា ដែលកើតមានឡើងនៅលើហ្វេសប៊ុក វានឹង​បង្ហាញប្រាប់យើង ដូចជាយើងខកខានលើកទូរស័ព្ទរបស់នរណាម្នាក់ (missed [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...