វិបត្តិឧបទ្វីបកូរ៉េ៖ ការគម្រាមតាមសម្ដីបានកន្លងផុត តែដាក់ឱសានវាទជាថ្មី
ជាការឆ្លើយតបនឹងបាតុកម្មប្រឆាំងកូរ៉េខាងជើង នៅទីក្រុងសេអ៊ូល កាលពីថ្ងៃច័ន្ទទី១៥ខែមេសាកន្លងទៅ ទីក្រុងព្យុងយ៉ាងបានដាក់ឱសានវាទ នៅថ្ងៃអង្គារនេះ ទៅលើប្រទេសកូរ៉េខាងត្បូង ថានឹងបើកការវាយប្រហារ ប្រសិនបើទីក្រុងសេអ៊ូល មិនសុំទោសជាផ្លូវការ។
បាតុកម្មប្រឆាំងនឹងរបបក្រុងព្យុងយ៉ាង នៅទីក្រុងសេអ៊ូល ថ្ងៃទី១៥ខែមេសាកន្លងទៅ។ (រូបថត AP)
ការគម្រាម ដាក់ឱសានវាទជាថ្មីរបស់ទីក្រុងព្យុងយ៉ាង បានធ្លាក់មកដល់ មួយថ្ងៃបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអាមេរិក លោកចន ឃែរី (John Kerry) បានចាកចេញផុតពីតំបន់អាស៊ីខាងកើត។ ក្នុងដំណើរទស្សនកិច្ចបីប្រទេស របស់ប្រមុខការទូតអាមេរិកលោក ឃែរី បានបញ្ជាក់សារជាថ្មី ពីការគាំទ្ររបស់សហរដ្ឋអាមេរិក ចំពោះកូរ៉េខាងត្បូង និងជប៉ុន ហើយព្រមទាំងបានទទូចអោយចិន [...]