ទ្រង់ រណឬទ្ធិ ព្រលះ កឹម សុខា ព្រោះគូទ!
សង្គ្រាមពាក្យសម្ដី រវាងសម្ដេចក្រុមព្រះ នរោត្ដម រណឬទ្ធិ និងលោក កឹម សុខា បានផ្ទុះឡើងហើយ។ ប្រសិនបើលោក កឹម សុខា បានប្រៀបធៀបទ្រង់ ទៅនឹងស្លឹកចេកដែលគេយកទៅខ្ចប់នំអន្សម ហើយត្រូវបានគេរើសយកមកប្រើវិញនោះ ព្រះអង្គម្ចាស់ នរោត្ដម រណឬទ្ធិ បានឆ្លើយបកទៅវិញ ដោយហៅអនុប្រធានគណបក្សសង្រ្គោះជាតិ ថាជាមនុស្សរមិលគុណ «ដល់ត្រើយស៊ើយគូទ»។
ក្នុងពិធីសមាជវិសមញ្ញប្រកាសថ្វាយ តួនាទីជាប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ដល់សម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ ជាផ្លូវការ នៅព្រឹកថ្ងៃទី ១៩ មករា នាមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ សម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ មានបន្ទូលព្រលះលោក កឹម សុខា យ៉ាងចាស់ដៃ។ ព្រមជាមួយគ្នានេះ ព្រះអង្គមានបន្ទូលថាព្រះអង្គជាអ្នកមានគុណយ៉ាងធំធេងទៅលើមេដឹកនាំគណបក្សសង្រ្គោះជាតិ ជាពិសេសលោក កឹម សុខា [...]