ទ្រង់ រណឬទ្ធិ ព្រលះ កឹម សុខា ព្រោះគូទ!

ថ្លែងទៅកាន់សមាជិកសមាជិកា ប្រមាណជាង២០០០នាក់ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៥នេះ សម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ បានរិះគន់យ៉ាងចាស់ដៃទៅលើលោកកឹម សុខា ដោយបានហៅមេដឹកនាំគណបក្សប្រឆាំងរូបនេះ ថាជា​មនុស្ស​«រមិល​គុណ ដល់​ត្រើយ​សើយគូទ»។
Loading...
  • ដោយ: ប្រាថ្នា អត្ថបទ៖ប្រថ្នា ([email protected])យកការណ៍៖ស្រ៊ុន ទិត្យ-ភ្នំពេញ ថ្ងៃទី១៩ មករា ២០១៥
  • កែប្រែចុងក្រោយ: January 19, 2015
  • ប្រធានបទ: នយោបាយ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

សង្គ្រាម​ពាក្យ​សម្ដី រវាង​សម្ដេច​ក្រុម​ព្រះ នរោត្ដម រណឬទ្ធិ និង​លោក កឹម សុខា បាន​ផ្ទុះ​ឡើង​ហើយ។ ប្រសិន​បើ​លោក កឹម សុខា បាន​ប្រៀប​ធៀប​ទ្រង់ ទៅ​នឹង​ស្លឹក​ចេក​ដែល​គេ​យក​ទៅ​ខ្ចប់​នំ​អន្សម ហើយ​ត្រូវ​បាន​គេ​រើស​យក​មក​ប្រើ​វិញ​នោះ ព្រះ​អង្គ​ម្ចាស់ នរោត្ដម រណឬទ្ធិ បាន​ឆ្លើយ​បក​ទៅ​វិញ ដោយ​ហៅ​អនុប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ ថា​ជា​មនុស្ស​រមិល​គុណ «ដល់​ត្រើយ​ស៊ើយ​គូទ»។

ក្នុង​ពិធី​​សមាជ​វិសមញ្ញ​ប្រកាស​ថ្វាយ តួនាទី​ជា​ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច ដល់​សម្ដេច​ក្រុម​ព្រះ នរោត្ដម រណឫទ្ធិ ជា​ផ្លូវ​ការ នៅ​ព្រឹក​ថ្ងៃ​ទី ១៩ មករា នា​មជ្ឈ​មណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ សម្ដេច​ក្រុម​ព្រះ នរោត្ដម រណឫទ្ធិ មាន​បន្ទូល​ព្រលះ​លោក កឹម សុខា យ៉ាង​ចាស់​ដៃ។ ព្រម​ជា​មួយ​គ្នា​នេះ ព្រះ​អង្គ​មាន​បន្ទូល​ថា​ព្រះ​អង្គ​ជា​អ្នក​មាន​គុណ​យ៉ាង​ធំ​ធេង​ទៅ​លើ​មេ​ដឹកនាំ​គណបក្ស​សង្រ្គោះ​ជាតិ ជា​ពិសេស​លោក កឹម សុខា ដែល​ព្រះអង្គធ្លា​ប់​បា​ន​ជួយ​សង្រ្គោះ​ជីវិត​​ជា​ច្រើន​លើក។

ព្រះអង្គថា ព្រះធ្លាប់ជួយស្រោចស្រង់ជីវិតទាំងលោកកឹម សុខានិងលោកសម រង្ស៊ី ព្រមទាំងជួយមិនឱ្យជាប់​គុកថែមទៀតផង។ សម្តេចក្រុមព្រះ ថ្លែងបន្តថា៖ «ខ្ញុំជម្រាបដល់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា​សម្តេច​អាណិតលោក កឹម សុខា ផង គាត់មកចូលហ៊ិនស៊ិនប៉ិចហើយ សូមមេត្តាកុំបញ្ចូនគាត់ទៅព្រៃស»។

ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ដែលឡើងកាន់ដំណែងជាលើកទី២អង្គនេះ អះអាងបន្ថែមថា៖ «ខ្ញុំជួយ​គាត់ឱ្យនៅព្រឹទ្ធសភា ហើយទទួលបានជាប្រធានគណៈកម្មការសិទ្ធិមនុស្សទៀត ជួយគាត់អស់ប៉ុណ្ណឹងហើយ ជួយគាត់មិនឱ្យជាប់គុកទៀត។ល។» ព្រះអង្គបន្ថែមថា ការដែលព្រះអង្គលើកឡើងនេះ មិនមែនព្រះអង្គចង់​បានគុណស្រ័យពីលោក កឹម សុខាឡើយ ប៉ុន្តែគ្រាន់តែចង់បញ្ជាក់ទៅដល់អ្នកគាំទ្រថា «មនុស្ស កឹម សុខា នេះជាមនុស្សដល់ត្រើយសើយគូទ»។

ព្រះអង្គបានបន្តបរិហាលោកអនុប្រធានទីមួយនៃរដ្ឋសភាថា បានបោកប្រជាពលរដ្ឋឱ្យចូលរួមធ្វើបាតុកម្ម ដើម្បីទាមទារប្រយោជន៍ដល់បក្សរបស់ខ្លួន បោកប្រជាពលរដ្ឋឱ្យជាប់គុក បង្ហូឈាម ដើម្បីតែប្រយោជ​ផ្ទាល់​ខ្លួន រួចហើយយករួចខ្លួន ដោយមិនដោះស្រាយបញ្ហាអ្វីទាំងអស់។ កុំថាឡើយដោះស្រាយបញ្ហាជូនពលរដ្ឋ សូម្បីតែគោលការណ៍៧ខ ដែលបានសន្យាជាមួយប្រជាពលរដ្ឋ ក៏គណបក្សប្រឆាំងមួយនេះ ធ្វើមិនបាន​សម្រេច​សូម្បីតែមួយខ។

មិនអាចទាក់ទង លោក កឹម សុខា និងមន្ត្រីស្និតនឹងលោក ដើម្បីធ្វើការបកស្រាយពីការលើកឡើង​របស់​សម្ដេច​ក្រុមព្រះ ខាងលើនេះបានទេ ក្នុងពេលនេះ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...