Posts tagged as "Sergueï Lavrov"

រ៉ុស្ស៊ី​ប្រកាស​ដក​ខ្លួន ចេញ​ពី​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ (ICC)

រ៉ុស្ស៊ី​ប្រកាស​ដក​ខ្លួន ចេញ​ពី​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ (ICC)

គឺប្រធានាធិបតីរ៉ុស្ស៊ី លោក វ្លាឌីមៀ ពូទីន (Vladimir Poutine) ជាអ្នកចេញក្រិត្យមួយនៅថ្ងៃពុធនេះ ប្រកាស​ពីការដកខ្លួន របស់ប្រទេសរ៉ុស្ស៊ី ចេញពីអនុសញ្ញាក្រុងរ៉ូម (Rome- រដ្ឋធានីនៃប្រទេសអ៊ីតាលី)។ នៅ​ក្នុង​ក្រិត្យ​នោះ បានបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសរ៉ុស្ស៊ី លោក ស៊ែរហ្គៃ ឡាវរ៉ូវ (Sergueï Lavrov) ជាអ្នក​ទទួល​បន្ទុក ក្នុង​ការជូនដំណឹង ទៅអង្គការសហប្រជាជាតិ អំពីសេចក្ដីសម្រេចចិត្តនេះ។

កាលពីដើមសប្ដាហ៍នេះ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ បានចេញសេចក្ដីថ្លែងការណ៍មួយ ចាត់ទុក​ប្រទេស​រ៉ូស្ស៊ី និងប្រទេសអ៊ុយក្រែង ថាបានជាប់ពាក់ព័ន្ធ នៅក្នុងជម្លោះយោធាមួយ ដោយយកឧបទ្វីប គ្រីមៀ (Crimée) ជាទឹកដីនៃ​ការប្រទាញប្រទង់គ្នា។

មិនដែលផ្ដល់សច្ចាប័ន...

ប្រទេសរ៉ុស្ស៊ីបានចុះហត្ថលេខា នៅឆ្នាំ២០០០ ទៅក្នុងសន្ធិសញ្ញាក្រុងរ៉ូម ដែលត្រូវបានបង្កើតឡើង នៅថ្ងៃ​ទី១៧ ខែកក្កដា ឆ្នាំ១៩៩៨ សម្រាប់ការបង្កើត​ [...]

ចាប់​ខ្លួន​សេដ្ឋី​ ប៉ូឡូស្គី នៅ​រ៉ូស្សី ក្រោយ​ពី​បណ្ដេញ​ចេញ​ពី​កម្ពុជា

ចាប់​ខ្លួន​សេដ្ឋី​ ប៉ូឡូស្គី នៅ​រ៉ូស្សី ក្រោយ​ពី​បណ្ដេញ​ចេញ​ពី​កម្ពុជា

តុលាការរបស់ប្រទេសរ៉ូស្សី បានសង្ស័យលោក ស៊ែរហ្គៃ ប៉ូឡូស្គី អាយុ៤២ឆ្នាំ ពីបទលួចកិបកេង ប្រាក់រាប់លានដុល្លា នៅ​ក្នុងរឿងអាស្រូវនៃអចលនវត្ថុ តាំងពីច្រើនឆ្នាំ មកហើយ។ តំណាងមួយរូប ពីក្រសួងមហាផ្ទៃរ៉ូស្សី អ្នកស្រី អេឡេណា អាឡិចសៃវ៉ា (Elena Alexeïeva) បានប្រកាស នៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយថា៖ «លោក ប៉ូឡូស្គី ត្រូវបានបញ្ជូនខ្លួន មក​ដល់​ប្រទេស​រ៉ូស្សី ហើយនឹងត្រូវរងចំណាត់ការ តាមផ្លូវច្បាប់»។

ក្រុមមេធាវីការពារក្ដី ឲ្យមហាសេដ្ឋីរូបនេះ បានធ្វើដំណើរទៅកាន់ព្រលានយន្ដហោះ ប៉ុន្តែពួកគេមិនបានជួបលោក ប៉ូឡូស្គី ទេ។

នៅខែ សីហា ឆ្នាំ២០១៤ តុលាការមួយរបស់ប្រទេសរ៉ូស្សី បានចេញដីកា ឲ្យតាមចាប់ខ្លួនលោក ប៉ូឡូស្គី ដែលជាអ្នកជំនួញ​ដ៏ល្បីម្នាក់ ពីបទបានចូលរួម នៅក្នុងការឆរបោកដ៏ធំមួយ ដែលមានទំហំជាទឹកប្រាក់ ប្រមាណជា ៥,៧ពាន់លានដុល្លា។ ទឹក​ប្រាក់​ទាំង​នេះ ប្រមូលបានពីក្រុមអ្នកវិនិយោគទុន ប្រមាណជាង ៨០នាក់ [...]

មេ​ដឹក​នាំ​ជាង​៥០​ប្រទេស ប្រជុំ​គ្នា​ដើរ​នៅ​ប៉ារីស ប្រឆាំង​ភេវរកម្ម​និង​ការ​រើស​អើង

មេ​ដឹក​នាំ​ជាង​៥០​ប្រទេស ប្រជុំ​គ្នា​ដើរ​នៅ​ប៉ារីស ប្រឆាំង​ភេវរកម្ម​និង​ការ​រើស​អើង

ចាប់​ពី​ម៉ោង​៣​រសៀល​នេះ​ទៅ ពលរដ្ឋ​បារាំង​និង​បរទេស​ជា​ច្រើន​ម៉ឺន​នាក់ បាន​ប្រមូល​គ្នា​នៅ​កណ្ដាល​រដ្ឋធានី​ប៉ារីស ដើម្បី​ដើរ​សុំ​សន្ដិភាព​បន្ទាប់​ពី​ភេវរកម្ម​កាល​ពី​ថ្ងៃ​ពុធ ទី៧ ខែ​មករា ឆ្នាំ​២០១៥​កន្លង​មក ទៅ​លើ​ទស្សនាវដ្ដី​បារាំង​ឈ្មោះ ឆារលីអេបដូ (Charlie Hebdo) ដែល​ធ្វើ​ឲ្យ​មាន​ស្លាប់​១២​នាក់ និង​៥​នាក់ នៅ​ថ្ងៃ​បន្ត​បន្ទាប់​មក។ ប៉ុន្តែ​ជា​ការ​ជួប​ជុំ​ដើរ​សម្ដែង​មតិ ប្រកប​ដោយ​កិច្ច​ការពារ​សន្ដិសុខ យ៉ាង​ខ្លាំង​ក្លា​ជា​ទី​បំផុត។ កិច្ច​ការពារ​សន្ដិសុខ​ដ៏​ខ្លាំង​សម្រាប់​អ្នក​ចូល​រួម​ទាំង​អស់ ក៏​ដូច​ជា​ការពារ​សុវត្ថិភាព​ឲ្យ​​ប្រធានាធិបតី​បារាំង និង​មេ​ដឹក​នាំ​ធំៗ​មក​ពី​ប្រទេស​ជា​ច្រើន ទាំង​នៅ​ក្នុង​តំបន់​ទាំង​មក​ពី​ទ្វីប​ផ្សេង​ទៀត ដែល​មក​ចូលរួម​ដែរ​នោះ។

កាលពីថ្ងៃសុក្រទី៩ ខែមករា ប្រធានាធិបតីបារាំង លោក ហ្វ្រង់ស័រ ហូឡង់ (François Hollande) បានអំពាវនាវ​ទៅពលរដ្ឋបារាំងទាំងអស់ [...]

ចន ឃែរី ដាក់​ការ​ឃ្លាំ​​មើល​កូរ៉េ​ខាង​ជើង​ ដែល​កំពុង​ចាប់​ផ្ដើម​គម្រាម​ជប៉ុន

ចន ឃែរី ដាក់​ការ​ឃ្លាំ​​មើល​កូរ៉េ​ខាង​ជើង​ ដែល​កំពុង​ចាប់​ផ្ដើម​គម្រាម​ជប៉ុន

ប្រមុខការទូតអាមេរិកាំង លោកចន ឃែរី (John Kerry) បានកំណត់កាលពីថ្ងៃសុក្រ ស្នើទៅកូរ៉េខាងជើង ឲ្យបោះបង់ចោល​នូវការបាញ់កាំជ្រួចម៊ីស៊ីល ដោយលោកបានចាត់ទុក ការបាញ់កាំជ្រួចណាមួយចេញទៅ ថាជា«កំហុសដ៏ធ្ងន់មួយ»។ ការ​ស្នើសុំនេះ បានធ្វើឡើង ខណៈពេលដែលកូរ៉េខាងជើង កំពុងតែចាប់ផ្ដើមគម្រាមជប៉ុន ពីការវាយលុកនុយក្លេអ៊ែរ។


លោកចន ឃែរី (រូបស្ដាំ) និងលោក យន់ ប៊ិយងស្សេ នៅក្នុងសន្និសិតកាសែតកាលពីថ្ងៃ០២មេសាឆ្នាំ២០១៣។ (Mark Wilson/Getty Images)

«ប្រសិនបើ មេដឹកនាំកូរ៉េខាងជើង គីម ជុង អ៊ុន (Kim Jong-Un) សម្រេចថានឹងបាញ់ម៊ីស៊ីល ទោះជាក្នុងករណី​បាញ់​តម្រង់ទៅសមុទ្រជប៉ុន ឬទៅទិសដៅផ្សេងក៏ដោយ តែបានន័យថា មេដឹកនាំរូបនេះនឹងជ្រើសរើសដោយចំហរ នូវការធ្វើ​មិនដឹង​មិនលឺ នូវសម្លេងទាំងឡាយ [...]

ពី​កម្ពុជា មហាសេដ្ឋី​រ៉ូស្សី​ម្នាក់ ​«ប្រកាស​អាសន្ន»​ រក​ជំនួយ

ពី​កម្ពុជា មហាសេដ្ឋី​រ៉ូស្សី​ម្នាក់ ​«ប្រកាស​អាសន្ន»​ រក​ជំនួយ

កាលពីប៉ុន្មានខែមុនហេតុការណ៍កើតឡើង បុរសអ្នកជំនួញដែលមានលុយយ៉ាងសន្ធឹកសន្ធាប់ និង​ចូលចិត្ត​លេង​ខ្លួន បែប​ផ្លេប៊យ (play-boy) ផងនេះ ធ្លាប់បានគេស្គាល់លោកយ៉ាងច្រើន ជាពិសេស បន្ទាប់​ពី​លោក បាន​ទទួលមួយដៃ​ចំ​កណ្ដាល​មុខ នៅលើកញ្ចក់ទូរទស្សន៍មួយ ក្នុងប្រទេសដើមកំណើតរបស់ខ្លួន។ ប៉ុន្តែ​នៅ​ប៉ុន្មាន​ថ្ងៃ ក្រោយពេលចូលឆ្នាំថ្មី ឆ្នាំសកល​នេះ លោកត្រូវបានអាជ្ញាធរខ្មែរ ចាប់ដាក់ឃុំ នៅក្រោយ​ពី​ហេតុ​ការណ៍​សប្បាយ​«ជ្រុល»មួយ បានកើតឡើង។

សូមអានអត្ថបទមុនរបស់មនោរម្យ.អាំងហ្វូ ដែលបានផ្សាយពីការឃាត់ខ្លួន របស់លោក ស៊ែរហ្គៃ ប៉ូឡូស្គី កាលពីខែ​មករាកន្លងមក។

ពីក្នុងពន្ធនាគារ ដែលក្ដៅដូចឡនេះហើយ ដែលបុរសសក់ពណ៌មាស ជំនាញខាងអចលនវត្ថុ និងមាន​ឈ្មោះ​ល្បី ខាង​ស្ថាបត្យកម្មដ៏កំពូលៗផងនោះ បានធ្វើសេចក្ដីអំពាវនាវ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...