ពិព័រណ៍«ស្នាដៃនិងអនាគត» លើកទី៣ លើកកម្ពស់ស្នាដៃកូនខ្មែរ
គោលបំណងចំបង នៃពិព័រណ៍«ស្នាដៃ និងអនាគតលើកទី៣» គឺដើម្បីបង្កើន ការយល់ដឹងរបស់ប្រជាពលរដ្ឋខ្មែរ ជាពិសេសក្រុមយុវជន យុវជន យុវនារី ក្នុងការចូលរួមថែរក្សា និងលើកតម្កើង សិល្បៈវប្បធម៌ខ្មែរ។
ពិព័រណ៍នេះ ជាវេទិការដ៏ពិសេសមួយ សម្រាប់យុវជន យុវនារីខ្មែរ ដែលមានទេពកោសល្យ និងមានកំនិតច្នៃប្រឌិតខាងផ្នែកសិល្បៈ មានឱកាសអាចចូលរួមក្នុងការបញ្ចេញនូវស្នាដៃរបស់ខ្លួន។
ក្នុងរយៈពេលពីរថ្ងៃនេះ ពិព័រណ៍សិល្បៈលើកទី៣នេះ នឹងមានការដាក់តាំងពិព័រណ៍ ស្នាដៃនិស្សិត លេងល្បែងប្រជាប្រិយ បញ្ចាំងកុនខ្លី របស់ក្រុម«កូនខ្មែរកូនខ្មែរ» កម្មវិធីពិភាក្សាតទល់ លើប្រធានបទវប្បធម៌ និងការសម្តែងសិល្បៈ ប្រពៃណីខ្មែរ ចម្រុះនៅពេលល្ងាច។ សម្រាប់សម្តែងសិល្បៈ នៅពេលល្ងាច នឹងមានការលក់សំបុត្រ ក្នុងតម្លៃ៣ដុល្លារ។ ថវិកាដែលបានមក មួយចំណែក នឹងឧបត្ថម្ភទៅដល់ កុមារទីទ័លក្រ៕