មូលហេតុទាំង១០ ដែលអ្នកត្រូវចេះក្បាច់គុន ឬចំបាប់សេរី
ក្បាច់គុនសេរី ឬពាក្យអង់គ្លេសហៅថា «Mixed Martial Arts» កាន់តែមានប្រជាប្រិយភាព នៅក្នុងស្រទាប់យុវជន ហើយនៅក្នុងវីដេអូខាងលើនេះ មានពន្យល់ពីមូលហេតុទាំង១០ ដែលអ្នកចាំបាច់ ត្រូវហាត់ក្បាច់គុន។ ប៉ុន្តែការហ្វឹកហាត់ ស្ថិតក្នុងវិញ្ញាសាររបៀបនេះ មិនមែនមានតែ«ក្បាច់គុនសេរី»ទេ តែអ្នកនៅមានជម្រើសជាច្រើនទៀត ដូចជាប្រដាល់ ការ៉ាតេ ហ្សូដូ ឬតៃក្វាន់ដូជាដើម។
សម្រកទម្ងន់ ព្រោះហាត់ក្បាច់គុន អាចកាត់បន្ថយកម្ដៅកាឡូរី ប្រមាណជា១០០០កាឡូរី នៅក្នុងមួយម៉ោង។ មានភាពក្លាហានជាមុន មានការជឿទុកចិត្តលើខ្លួនឯង អាចការពារខ្លួនដោយខ្លួនឯង ឬអាចបង្កើតទម្រង់ក្បាច់គុន ដើម្បីភាពសប្បាយរីករាយ... មូលហេតុទាំងនេះហើយ ដែលបានផ្ដល់សារៈសំខាន់ ទៅឲ្យការហ្វឹកហាត់កីឡាបែបនេះ។៕