បទយកការណ៍៖ សវនាការជនទាំង២៣ ក្រោមការព្រមាននិងការរិតត្បិត
ក្រោយពីសវនាការមានការរិតត្បិត ក្នុងការសួរ និងផ្តល់ចម្លើយ កាលពីថ្ងៃកន្លងមក សាលាដំបូងរាជធានីភ្នំពេញ បានបន្តបើកសវនាការករណី ជនជាប់ឃុំ ២៣នាក់ នៅក្នុងហេតុការណ៍ប៉ះទង្គិចគ្នា រវាងកម្មករនិងសមត្ថកិច្ច នៅមុខរោងចក្រយ៉ាកជីង និងសួនឧស្សាហកម្មកាណាឌីយ៉ា ផ្លូវវ៉េងស្រេង ដែលបានបែងចែកចេញជាពីរបន្ទប់ នៅថ្ងៃនេះបន្តទៀត។ បទយកការណ៍ខាងក្រោមនេះ ជាភាពលំអិតមួយចំនួន ស្ដីពីសសវនាកាកាត់ទោស ទៅលើជនទាំង២៣នាក់ ដែលបើទោះខ្លួននៅមិនទាន់តុលាការសម្រេចថា មានទោសនោះក៏ដោយ តែបានជាប់ទោសក្នុងពន្ធនាគារ ជិត៥ខែមកហើយ។
អាគារសាលាដំបូងរាជធានីភ្នំពេញ ក្នុងទីតាំងថ្មី។ (រូបថត ឯកសារ)
ប្រព័ន្ធយុត្តិធម៌ - ក្រោយពីសវនាការអស់រយៈពេល៧ម៉ោង លោកចៅក្រមជម្រះ លោក កែវ មុន្នី [...]