Posts tagged as "Sok Touch"

មតិ​ហ្វេសប៊ុក ជុំ​វិញ​បន្ទូលរបស់​ទ្រង់​រណឬទ្ធិ ឲ្យ​បក្ស​ប្រឆាំង​ចូល​សភា

មតិ​ហ្វេសប៊ុក ជុំ​វិញ​បន្ទូលរបស់​ទ្រង់​រណឬទ្ធិ ឲ្យ​បក្ស​ប្រឆាំង​ចូល​សភា

រាល់ការចចារទាំងអស់តែងតែបិទទ្វារ មិនឲ្យអ្នកណាម្នាក់​បានដឹង​ ពីលទ្ធផលអ្វីឲ្យច្បាស់លាស់ឡើយ រវាងគណបក្ស​ប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ។ នេះជាបន្ទូលរិះគន់របស់ទ្រង់ រណឬទ្ធិ កាលពីថ្ងៃទី១៦ ខែមីនាកន្លងមក នៅ​សណ្ឋាគារសាន់វ៉េ។ មិនត្រឹមតែប៉ុណ្ណោះ សម្ដេចក្រុមព្រះអង្គនេះ បានបង្ហាញជំហរ ចង់ឲ្យគណបក្ស​សង្គ្រោះ​ជាតិ ចូល​ប្រជុំ​ក្នុង​រដ្ឋសភា នោះទើបជាដំណោះស្រាយពិតប្រាកដ លើបញ្ហានយោបាយ និងការលើកយកប្រយោជន៍​រាស្រ្ត​ជាធំ។


សម្ដេចក្រុមព្រះ នរោត្ដម រណឬទ្ធិ នៅសណ្ឋាគារសាន់វេ ថ្ងៃទី១៦ខែមីនា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ Channita)

នយោបាយកម្ពុជា - អ្នកវិភាគនយោបាយឯករាជ្យ លោក សុខ ទូច បាន​លើក​ឡើង​ក្នុងបណ្តាញសង្គមហ្វេសប៊ូក [...]

កឹម សុខា ថា គ.ជ.ប ជា​«មេរោគ»​នាំ​ឲ្យ​គាំង​នយោបាយ

កឹម សុខា ថា គ.ជ.ប ជា​«មេរោគ»​នាំ​ឲ្យ​គាំង​នយោបាយ

អនុប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា បានអះអាងថាគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប ជាមូលហេតុចម្បង នាំឲ្យមានភាពជាប់គាំងនយោបាយក្រោយការបោះឆ្នោត ហើយចាំចាច់ត្រូវតែ​ដោះស្រាយ​បញ្ហា​នេះឲ្យបាន។


លោក កឹម សុខា (ខាងឆ្វេង) និងលោក សម រង្ស៊ី មេដឹកនាំគណបក្សសង្គ្រោះជាតិ។ (រូបថត MONOROOM.infO/ O. Vary)

នយោបាយកម្ពុជា - ក្នុងកិច្ចសម្ភាសជាមួយវិទ្យុអាស៊ីសេរី យប់ថ្ងៃទី១៤ ខែមីនា អនុប្រធាន​គណបក្សសង្រ្គោះជាតិ លោក កឹម សុខា បានបញ្ជាក់បែបប្រៀបធៀបថា៖ «ដូចមនុស្សញ្ចឹង បើយើងចេះតែដាក់ថ្នាំផ្តេសផ្តាស់ ហើយអត់​ពិនិត្យរកមេរោគ ដាក់ថ្នាំអត់ត្រូវទេ។ អញ្ចឹងមេរោគនាំឲ្យគាំងនយោបាយ គឺមកពី គ.ជ.ប ដែលបោះឆ្នោតមិន​ត្រឹមត្រូវ [...]

អ្នក​វិភាគ​ មិន​គាំទ្រ​ច្បាប់​លើក​លែង​ទោស ឲ្យ​អ្នក​នយោបាយ

អ្នក​វិភាគ​ មិន​គាំទ្រ​ច្បាប់​លើក​លែង​ទោស ឲ្យ​អ្នក​នយោបាយ

រហូតមកដល់ពេលនេះលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មិនទាន់មានប្រតិកម្មយ៉ាងណានៅឡើយ ចំពោះការលើក​ឡើងរបស់លោក សម រង្ស៊ី ។ លោកសម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ ដែលបានអះអាងថា​ច្បាប់លើកលែង​ទោស ពិតជាត្រូវបានលើកឡើង ពេលលោក ជួបជាមួយលោក ហ៊ុន សែន កាលពីថ្ងៃ១៦ ខែកញ្ញា ឆ្នាំ២០១៣ នៅ​មន្ទីរ​រដ្ឋសភា។ តែសម្រាប់អ្នកវិភាគនយោបាយឯករាជ្យកម្ពុជា បានបញ្ជាក់ថា បើនិយាយពីយុត្តិធម៌សង្គម គឺគ្មានទេ​ច្បាប់លើកលែងទោស។


លោកហ៊ុន សែន ក្រោយពេលបោះឆ្នោតរួច នៅមណ្ឌលមួយក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល កាលពីថ្ងៃទី២៨ខែកក្កដា។ (រូបថត Reuters)

នយោបាយកម្ពុជា - លោក ហង្ស ពុទ្ធា អ្នកជំនាញការបោះឆ្នោត និងជាអ្នកវិភាគនយោបាយឯករាជ្យ បានពន្យល់​ប្រាប់​ទស្សនាវដ្តី

អ្នក​វិភាគ​នយោបាយ គាំទ្រ​ស្ថាប័ន​បោះឆ្នោត​ជា​ស្ថាប័ន​ធម្មនុញ្ញ

អ្នក​វិភាគ​នយោបាយ គាំទ្រ​ស្ថាប័ន​បោះឆ្នោត​ជា​ស្ថាប័ន​ធម្មនុញ្ញ

អ្នកវិភាគនយោបាយ និងអ្នកជំនាញការបោះឆ្នោត បានសម្តែងការគាំទ្រចំពោះការកែទម្រង់ ស្ថាប័នបោះឆ្នោតឲ្យ​ទៅជាស្ថាប័នធម្មនុញ្ញ។ ជំហរនេះស្តែងឡើង ក្រោយពីគណបក្សប្រជាជនកម្ពុជា នៅរក្សជំហរដដែល នោះគឺការ​បដិសេធមិនឲ្យដាក់ស្ថាប័នបោះឆ្នោត ទៅជាស្ថាប័នធម្មនុញ្ញ ដែលជាគំនិតផ្តួចផ្តើម និងជាការស្នើសុំរបស់​គណបក្ស​សង្រ្គោះជាតិ។


លោក អ៊ឹម សួស្ដី ប្រធានគណកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅកម្ពុជា។ (រូបថត ឯកសារ)

នយោបាយកម្ពុជា - អ្នកវិភាគនយោបាយឯករាជ្យកម្ពុជា លោក សុខ ទូច បានពន្យល់ប្រាប់ទស្សនាវដ្តី មនោរម្យ.អាំងហ្វូ នៅថ្ងៃទី១៤ ខែមីនានេះថា [...]

សុខ ទូច ថា​កម្ពុជា​កំពុង​ជាប់​គាំង​នយោបាយ ដោយ​យោង​លើ​៣​ចំណុច

សុខ ទូច ថា​កម្ពុជា​កំពុង​ជាប់​គាំង​នយោបាយ ដោយ​យោង​លើ​៣​ចំណុច

ចាប់ពីក្រោយការបោះឆ្នោតជាតិខែកក្កដា ឆ្នាំ២០១៣មក គណបក្សប្រជាជនកម្ពុជាបានអះអាងថា ប្រទេសកម្ពុជា​មិនមាន ភាពជាប់គាំងនយោបាយនោះទេ។ រីឯគណបក្សសង្រ្គោះជាតិ បានអះអាងផ្ទុយពីនេះថា ប្រទេសកម្ពុជា​កំពុងមានភាពជាប់គាំងនយោបាយ។ តែសម្រាប់អ្នកវិភាគនយោបាយឯករាជ្យបានលើកឡើងថា មានកត្តា៣សំខាន់ ដែលគេអាចវាយតម្លៃថា ប្រទេសកម្ពុជា កំពុងមានភាពជាប់គាំងនបោយ ដោយមិនអាចប្រកែកបាន។


អ្នកវិភាគនយោបាយឯករាជ្យកម្ពុជាលោកបណ្ឌិត សុខ ទូច។ (រូបថត ហ្វេសប៊ុក)

នយោបាយកម្ពុជា - អ្នកវិភាគនយោបាយឯករាជ្យកម្ពុជាលោកបណ្ឌិត សុខ ទូច បានអត្ថាធិប្បាយប្រាប់ទស្សនាវដ្តី មនោរម្យ.អាំងហ្វូ នៅថ្ងៃទី២៤ ខែកុម្ភៈ នេះថា ស្ថានការណ៍នយោបាយរបស់ប្រទេសកម្ពុជា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...