Posts tagged as "Hang Puthea"

អ្នកវិភាគ៖ ស្ថានការណ៍​នយោបាយ​កម្ពុជា កំពុង​ប្រឈម​ហានិភ័យ​ខ្លាំង

អ្នកវិភាគ៖ ស្ថានការណ៍​នយោបាយ​កម្ពុជា កំពុង​ប្រឈម​ហានិភ័យ​ខ្លាំង

កម្ពុជាអាចនឹងប្រឈមការបែកបាក់ជាតិ នេះបើយោងលើមជ្ឈដ្ឋានទូទៅ និងអ្នកវិភាគនយោបាយឯករាជ្យ ដែល​បានសម្តែងការព្រួយបារម្ភខ្លាំង ក្នុងដំណាក់កាលជាប់គាំងនយោបាយចុងក្រោយនេះ។ ការព្រួយបារម្ភនេះ ត្រូវបាន​គេមើលឃើញ ថាកើតឡើងពេលដែលមហាបាតុកម្មអហិង្សារបស់គណបក្សសង្រ្គោះជាតិ ទាមទារឲ្យមានការ​បោះ​ឆ្នោតឡើងវិញ កាន់តែមានទ្រង់ទ្រាយធំឡើងៗ រីឯរដ្ឋាភិបាលក៏បានព្រមានរួចជាស្រេច ពីការត្រៀមលក្ខណៈ​បង្រ្កាប ក្នុងករណីមហាបាតុកម្មរបស់គណបក្សជំទាស់នេះ រាលដាលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ និងសុវត្ថិភាព​របស់ប្រទេស។


លោក សម រង្ស៊ី (ខាងឆ្វេង) និងលោក ហ៊ុន សែន ចាប់ដៃគ្នានៅមន្ទីរដ្ឋសភាជាតិ ថ្ងៃទី១៧ខែកញ្ញាឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O. Vary)

នយោបាយកម្ពុជា - [...]

អ្នកវិភាគ៖ ការ​បោះ​ឆ្នោត​ឡើង​វិញ​នៅ​កម្ពុជា អាច​នឹង​កើត​មាន

អ្នកវិភាគ៖ ការ​បោះ​ឆ្នោត​ឡើង​វិញ​នៅ​កម្ពុជា អាច​នឹង​កើត​មាន

រហូតមកដល់ពេលនេះ បើទោះការទាមទាររបស់គណបក្សសង្រ្គោះជាតិ ទៅគណបក្សប្រជាជនកម្ពុជាឲ្យ​មាន​ការ​បោះឆ្នោតឡើងវិញ ដើម្បីទម្លាយភាពជាប់គាំងនយោបាយក្រោយការបោះឆ្នោត កំពុងស្ថិតនៅក្នុងភាពស្រពិច​ស្រពិលក៏ដោយ ក៏ចរន្តនេះត្រូវបានអ្នកវិភាគឯករាជ្យ និងអ្នកឯកទេសរៀបចំការបោះឆ្នោតសន្និដ្ឋានថា វាទំនង​ជា​អាចទៅរួចអំពីលទ្ធភាព​ នៃការបោះឆ្នោតឡើងវិញ ក្នុងឆ្នាំ២០១៤ខាងមុខនេះ ប្រសិនបើគណបក្សសង្រ្គោះជាតិ និង​អ្នកគាំទ្របន្ថែមសម្ពាធថែមទៀត លើរដ្ឋាភិបាល រួមជាមួយនឹងការគាំទ្រពីសហគមអន្តរជាតិ។ នៅក្នុងបរិបទនេះ គេ​ក៏​បានសង្កេតឃើញគណបក្សប្រជាជនកម្ពុជា ហាក់ដូចជាកំពុងបង្ហាញជំហរទន់ភ្លន់ ងាកមករកនិន្នាការនេះដែរ។


អ្នកបោះឆ្នោតមួយរូប បានបោះសន្លឹកឆ្នោតចូលទៅក្នុងហិបឆ្នោត។ (រូបថត IRI)

នយោបាយកម្ពុជា - [...]

សង្គមស៊ីវិល ស្នើ​ឲ្យ​រដ្ឋាភិបាល​ផ្តល់​«ការ​សហការ​ល្អ»​ជា​មួយ​ខ្លួន

សង្គមស៊ីវិល ស្នើ​ឲ្យ​រដ្ឋាភិបាល​ផ្តល់​«ការ​សហការ​ល្អ»​ជា​មួយ​ខ្លួន

ការតស៊ូមតិ ការសម្តែងទស្សនៈ សិទ្ធិសេរីភាពក្នុងនាមអង្គការសង្គមស៊ីវិល ក៏ដូចជាប្រជាពលរដ្ឋ ត្រូវបានរិតត្បិត​ដោយរាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរមូលដ្ឋាន តាមរយៈការរំខាន ការអុកឡុក ការពង្រាយកម្លាំងព័ទ្ធ ការចាប់ខ្លួន ការឃុំខ្លួន ឬការបាញ់សម្លាប់ជាដើម។ ទាំងនេះបានបង្ហាញពីកំសោយចុះនៃការទំនាក់ទំនង កិច្ចសហប្រតិបត្តិការ ឬភាពជឿទុកចិត្តគ្នារវាងរាជរដ្ឋាភិបាល ជាមួយអង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋ។


សិក្ខាសាលាស្តីពី ការវាយតំលៃបរិយាកាសអំណោយផល សម្រាប់​អង្គការ​សង្គមស៊ីវិលរៀបចំដោយគណកម្មាធិការ​សហប្រតិបត្តិការដើម្បីកម្ពុជា នៅថ្ងៃទី២៨ខែវិច្ឆិកាឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O.Vary)

អង្គការក្រៅរដ្ឋាភិបាល - ក្នុងសិក្ខាសាលាមួយស្តីពី «ការវាយតំលៃបរិយាកាសអំណោយផល [...]

ជាម យៀប៖ រដ្ឋ​សភា​ដំបូង​ជា​រដ្ឋសភា​«ពេញ​លក្ខណៈ»​ច្បាប់

ជាម យៀប៖ រដ្ឋ​សភា​ដំបូង​ជា​រដ្ឋសភា​«ពេញ​លក្ខណៈ»​ច្បាប់

គណបក្សប្រជាជនគោរពច្បាប់មួយរយភាគរយ គោរពតាមរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូល ច្បាប់ស្តីពីការបោះឆ្នោត ជ្រើស​តាំងតំណាងរាស្រ្ត គោរពតាមព្រះរាជសារ ព្រះមហាក្សត្រនរោត្តម សីហ មុនី និងគោរពតាមមាត្រា៨២ថ្មី នៃរដ្ធធម្មនុញ្ញ។ នេះជាការលើកឡើងរបស់លោក ជាម យៀប មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា និងប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ រដ្ឋសភាទើបនឹងតែងតាំងថ្មី។


រូបថតអនុស្សាវរីយ៍រវាងព្រះមហាក្សត្រ និងក្រុមអ្នកតំណាងរាស្ត្រមកពីគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃ​ទី២៣ ខែកញ្ញា ឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O. Vary)

រាជធានីភ្នំពេញ - មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាលោក ជាម យៀប បញ្ជាក់ថា ក្នុងកិច្ចដាក់ឲ្យដំណើរការ នៃកិច្ច​ប្រជុំរដ្ឋសភាដំបូងនេះ [...]

ជំនួប​រវាង​គណបក្ស​ទាំង​ពីរ ជា​អាទិភាព​ទី​មួយ​មុន​ថ្ងៃ​បាតុកម្ម ?

ជំនួប​រវាង​គណបក្ស​ទាំង​ពីរ ជា​អាទិភាព​ទី​មួយ​មុន​ថ្ងៃ​បាតុកម្ម ?

ភ្នំពេញ៖ តាមប្រវត្តិសាស្រ្តនៃការបោះឆ្នោតកន្លងមក ជាចុងក្រោយត្រូវតែជួបគ្នា ដោយខានមិនបានរវាង​គណបក្ស​​ទាំងពីរ ទោះបីជាជំនួបក្នុងកំរិតណាក៏ដោយ ឲ្យតែមានទិសដៅ ដើម្បីស្វែងរកដំណោះស្រាយមួយជាក់លាក់ ពីវិបត្តិនយោបាយ​ផ្នែកការបោះឆ្នោតនេះ។ សូមអានការបកស្រាយរបស់ នាយកអង្គការក្រៅរដ្ឋាភិបាលចំនួនពីរ ដែលធ្វើការយ៉ាងជិតស្និត ទាក់ទងនឹង​ការ​បោះឆ្នោត នៅកម្ពុជា។


លោកកឹម សុខា (ឆ្វេង) ចាប់ដៃលោក សម រង្ស៊ី នៅចំពោះមុខអ្នកគាំទ្ររាប់ពាន់នាក់ថ្ងៃទី០៦ខែសីហា នៅទីលាន​ប្រជាធិបតេយ្យ។ (រូបថត គណបក្ស)

«បើគ្មានជំនួបក្នុងការពិភាក្សាគ្នានោះទេ ខ្មែរអាចដើរជាន់ដានចាស់ ដែលធ្វើឲ្យមានអរិយភាពជាមួយគ្នា» នោះជាការ​លើក​ឡើង របស់លោក ហង្ស ពុទ្ធា នាយកប្រតិបត្តិរបស់អង្គការមួយឈ្មោះថា គណកម្មាការអព្យាក្រិត្យ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...