ខៀវ កាញារីទ្ធ៖ ចង់បន្ទោស«ក៥» ត្រូវបន្ទោសអ្នកចូលរួមជាមួយខ្មែរក្រហម
មានមន្ត្រីជាច្រើននាក់ មកពីគណបក្សកាន់អំណាច បានធ្វើមិនដឹងមិនឮ (ឬធ្វើភ្លេច) ពីព្រឹត្តិការណ៍ដ៏អាណោចអាធម នៃ«ផែនការ ក៥» ដែលបានបង្កឲ្យប្រជាជនស៊ីវិលខ្មែរ រាប់សិបម៉ឺននាក់ បានបន្តបាត់បង់ជីវិត បន្ទាប់ពីបានងើបចេញ ពីរបបប្រល័យពូជសាសន៍ ខ្មែរក្រហម។ ប៉ុន្តែយ៉ាងហោចណាស់ មានលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានមួយរូប បាននិយាយរំលឹក ពីប្រវត្តិសាស្ត្រ ដ៏ជូរចត់របស់ប្រជាជាតិខ្មែរ ក្នុងរបបកុម្មុយនីសទីពីរនេះ បើទោះជាលោក បានពន្យល់ថា កំហុសដំបូងគេ គឺអ្នកដែលបានចូលរួម ជាមួយខ្មែរក្រហម ក្នុងការបង្កើត«រដ្ឋាភិបាលចំរុះ» កម្ពុជាប្រជាធិបតេយ្យ នោះក៏ដោយ។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសរសេរដូចនេះ នៅប៉ុន្មាននាទីមុន តាមរយៈគណនេយ្យហ្វេសប៊ុករបស់លោកថា៖ «អ្នកថ្កោលទោស រឿង"ក៥" ដំបូងបង្អស់ត្រូវថ្កោលទោសអ្នកណា ដែលចូលជាមួយខ្មែរក្រហម [...]