Posts tagged as "Heng Samrin"

ប្រធានាធិបតី​យួន​ស្នើ ហេង សំរិន ឲ្យ​បន្ត«គាំទ្រ​បណ្ដាជន​យួន»​នៅ​កម្ពុជា

ប្រធានាធិបតី​យួន​ស្នើ ហេង សំរិន ឲ្យ​បន្ត«គាំទ្រ​បណ្ដាជន​យួន»​នៅ​កម្ពុជា

ការស្នើឲ្យបន្ត «គាំទ្របណ្ដាជនយួន» ដែលកំពុងរស់នៅ ក្នុងប្រទេសកម្ពុជា ត្រូវបានស្នើឡើង ដោយប្រធានាធិបតីវៀតណាម លោក ត្រឹង ដាយ ខ្វាង (Trân Dai Quang) ទៅកាន់លោក ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា ក្នុងជំនួបមួយកាលពីថ្ងៃទី២៤ ខែមិថុនា ចុងសប្ដាហ៍កន្លងមក ក្នុងរដ្ឋធានីហាណូយ ប្រទេសវៀតណាម។ នេះ បើតាមការផ្សាយឲ្យដឹង របស់ទីភ្នាក់ងារព័ត៌មានផ្លូវការវៀតណាម ដែលហៅកាត់ថា «VNA»។

ទីភ្នាក់ងារព័ត៌មាន បានបញ្ជាក់ថា ការ«គាំទ្របណ្ដាជនយួន» ដែលកំពុងរស់នៅយ៉ាងច្រើន នៅក្នុងប្រទេសកម្ពុជា ជាការរួមចំណែក ក្នុងការលើកស្ទួយ«មិត្តភាពរវាងប្រទេសទាំងពីរ វៀតណាម-កម្ពុជា»។

មិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ ដែលចាំបាច់ត្រូវពង្រឹក ដោយប្រទេសទាំងពីរ។ នេះ បើតាមការលើកឡើង របស់លោក ត្រឹង ដាយ ខ្វាង ធ្វើឡើងទៅកាន់លោក ហេង សំរិន និងត្រូវបានដកស្រង់សំដី ដោយទីភ្នាក់ងារព័ត៌មានដដែល។ លោកថា ភាពជាមិត្តនេះ [...]

ពិត​ឬ បុព្វហេតុ ហ៊ុន សែន ទៅ​ហៅ​យួន​មក​រំដោះ​ខ្មែរ?

ពិត​ឬ បុព្វហេតុ ហ៊ុន សែន ទៅ​ហៅ​យួន​មក​រំដោះ​ខ្មែរ?

តាមពិតទៅ ការលើកឡើងរបស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី - ប្រធានគណបក្សប្រជាជនកម្ពុជា និង​ក្រុម​បក្ខពួករបស់លោក  មិនមានអ្វីថ្មីទេ ដោយ​គ្រាន់តែរំលើកដដែលៗ និយាយអំពី «វីរភាពមិនអាចកាត់ថ្លៃបាន» នៃ​ការ​លះបង់ដ៏«ធំធេង»របស់លោក នៅពេលដែលលោកបានចាកចេញ ពី​ប្រទេស​កម្ពុជា ចូលទៅក្នុង​ទឹកដី​វៀតណាម ក្នុងខែមិថុនា ឆ្នាំ១៩៧៧ និងបានហៅការរត់ចេញពីប្រទេសនេះ ថាដើម្បីស្វែងរក ការ​ជួយ​ឧបត្ថម្ភ​ ក្នុង​ការ​រំដោះជាតិ ពីរបបប្រល័យពូជសាសន៍ ប៉ុលពត។

លោក ហ៊ុន សែន បានយករឿងនេះ មករំលឹកសរសេរឡើងវិញ នៅថ្ងៃទី២០ ខែមិថុនា​នេះ​ នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក។ តែសំណេរនោះ លែងហៅ​លោក ហ៊ុន សែន ថាជាសម្ដេច«តេជោ»ទៀតហើយ តែជា​«សមមិត្ត​ ហ៊ុន សែន» ដែលជាគោរមងារ«សមភាព» នៅក្នុងជួរកម្មាភិបាល​កុម្មុយនីស នៃ​អង្គការ​ខ្មែរក្រហម និង​កម្មាភិបាល-​បក្ខជន​​កុម្មុយនីស នៃអង្គការបដិវត្តថ្មីមួយ ដែលលើកបន្តុបដោយវៀតណាមវិញ។

[...]

ព្រះ​រាជា​សង្ឃឹម​រដ្ឋ​សភា​​ដោះ​​ស្រាយ​​បញ្ហា ដើម្បី​​សន្តិភាព​ និង​ស្ថិរភាព​​នយោបាយ

ព្រះ​រាជា​សង្ឃឹម​រដ្ឋ​សភា​​ដោះ​​ស្រាយ​​បញ្ហា ដើម្បី​​សន្តិភាព​ និង​ស្ថិរភាព​​នយោបាយ

រដ្ឋ​សភា​ ដែល​តំណាង​ប្រជា​ពល​រដ្ឋ​ខ្មែរ​ទាំង​មូល ត្រូវប្រឹង​ប្រែង ដោះ​ស្រាយ​បញ្ហា​ប្រឈម​ចំពោះមុខ បន្ត​​ទៀត ​ដើម្បី​​​សង្គម​​កម្ពុជា​មួយ ប្រកប​ដោយភាព​សុខ​ដុមរមនា មាន​សន្តិភាព ស្ថិរភាព​នយោបាយ សន្តិ​សុខ និង​សណ្តាប់​ធ្នាប់​សង្គម។ នេះ ជាព្រះរាជហឫទ័យសង្ឃឹម នៅក្នុងព្រះរាជសារ​ របស់​ព្រះរាជាកម្ពុជា ដែល​ត្រូវ​បាន​លោក ហេង សំរិន ប្រធាន​រដ្ឋសភា យក​មក​អាន នៅក្នុងការបើកសម័យប្រជុំ លើកទី៨ នៃ​រដ្ឋសភា​ជាតិ​កម្ពុជា​ កាល​ពី​ថ្ងៃ​ទី៧ ខែមេសានេះ។

ព្រះរាជសារខាងលើ ជាព្រះរាជសារលើកទីពីរ របស់ព្រះបាទ សម្ដេចព្រះនរោត្ដម សីហមុនី ព្រះ​មហាក្សត្រ​កម្ពុជា ដែល​ធ្វើ​ទៅ​កាន់​ប្រជាជាតិ ក្នុងដើមឆ្នាំ២០១៧នេះ និងត្រូវបានចេញផ្សាយ ជាសាធារណៈ។ នៅ​ក្នុង​ព្រះ​រាជ​សារ​​ទី​​មួយ ចុះ​ព្រហស្ដលេខា​​នៅ​ថ្ងៃ​ទី ២០ ខែកុម្ភៈ ឆ្នាំ២០១៧ ព្រះមហាក្សត្រ បានអំពាវនាវ​ឲ្យ​​ពលរដ្ឋ​​ម្ចាស់​​ឆ្នោត​​​គ្រប់​រូប ទៅ​បោះ​​ឆ្នោត [...]

អតីត​អ្នក​ច្បាប់​ថា បណ្ដឹង​រឿង​«ក៥»​ប្រឆាំង ហ៊ុន សែន-ហេង សំរិន មិន​អាច​ធ្វើ​បាន

អតីត​អ្នក​ច្បាប់​ថា បណ្ដឹង​រឿង​«ក៥»​ប្រឆាំង ហ៊ុន សែន-ហេង សំរិន មិន​អាច​ធ្វើ​បាន

បណ្ដឹងរបៀបនេះ អាចធ្វើទៅបាន លុះត្រាមានការព្រមព្រៀង រវាងអង្គការសហប្រជាជាតិ ជា​មួយ​នឹង​រដ្ឋាភិបាល​ខ្មែរ​មួយ ដែលមិនមែន ជារដ្ឋាភិបាលដឹកនាំ​ដោយរដ្ឋាភិបាល លោក ហ៊ុន សែន (ដូច​ទៅ​នឹង​ករណី​សាលា​ក្ដី​វិសាមញ្ញ ដែលកំពុងកាត់ទោស មេដឹកនាំខ្មែរក្រហម សព្វថ្ងៃ)។ គេមិនអាចដាក់​ពាក្យ​បណ្ដឹង ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍ «ក៥» នេះ ចូលទៅតុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ហៅកាត់ តាមភាសា​អង់គ្លេស «ICC» ឬ​ភាសា​បារាំង «CPI») បាន​ទេ ដោយហេតុថា សាលាក្ដីអន្តរជាតិមួយ​នេះ គ្មានយុត្ថាធិការ ដើម្បី​ចាត់​ការ​ទៅ​លើ​សំនុំ​រឿង ដែលបាន​កើត​ឡើង មុនថ្ងៃទី១ ខែកក្កដា ឆ្នាំ២០០២ (ថ្ងៃដែល​អនុសញ្ញា​ក្រុង រ៉ូម ទាក់​ទង​នឹង​ការ​បង្កើត​សាលា​ក្ដី​នេះ បាន​ចូល​ជា​ធរមាន) នោះឡើយ។

ខាងលើនេះ ជាសេចក្ដីសង្ខេបមួយ ពីការលើកឡើងរបស់អតីតមន្ត្រីច្បាប់ខ្មែរ លោក ព្រហ្ម គិត ដែល​សព្វ​ថ្ងៃ​កំពុង​រស់​នៅ ក្នុងតំបន់​ភាគ​ខាងត្បូង នៃប្រទេសបារាំង។ [...]

សម រង្ស៊ី៖ ជន​ឧក្រិដ្ឋ​ពីរ​នាក់​នេះ អត់​​ហ៊ាន​ប្ដឹង​ខ្ញុំ​រឿង ក៥ ទេ

សម រង្ស៊ី៖ ជន​ឧក្រិដ្ឋ​ពីរ​នាក់​នេះ អត់​​ហ៊ាន​ប្ដឹង​ខ្ញុំ​រឿង ក៥ ទេ

សង្គ្រាម​«ពាក្យ​សំដី» ដែលអាចផ្ទុះឡើង ​ខ្លាំង​ជាង​ភ្នំភ្លើងផ្ទុះ។ នៅចំពោះការព្រមាន របស់លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ជុំវិញការរឹបអូសទ្រព្យសម្បត្តិ និងការបិតបញ្ចប់​ជីវិតនយោបាយ របស់មេដឹកនាំប្រឆាំង នៅ​ក្នុង​ប្រទេស​កម្ពុជា​នោះ លោក សម រង្ស៊ី នៅតែបន្តសរសេរ​វាយ​ប្រហារ​បន្ថែម​ទៀត ទៅលើលោក ហ៊ុន សែន និង​មេ​ដឹកនាំ​គណបក្ស​ប្រជាជនមួយរូបទៀត គឺលោក ហេង សំរិន ដោយបានហៅមេដឹកនាំ​ទាំង​ពីរ​រូប ថា​ជា​«ជន​ឧក្រិដ្ឋ» ដែល​មិន​ហ៊ាន​ប្ដឹង​រូប​លោក ទាក់ទងនឹងព្រឹត្តិការណ៍ «ផែនការ ក៥ (រវាងពី​ឆ្នាំ១៩៨៤ មក​ទល់​នឹង​ឆ្នាំ១៩៨៨)» នោះ​ទេ។ ផ្ទុយ​ទៅ​វិញ លោក សម រង្ស៊ី បាន​អះអាង​ថា លោក ហ៊ុន សែន និង​លោក ហេង សំរិន បាន​ប្ដឹង​លោក តែ​ពី​«រឿង​កំប៉ិចកំប៉ុក អត់បានការ»​ប៉ុណ្ណោះ។

លោក សម រង្ស៊ី បានសរសេរដូច្នេះ នៅលើទំព័រ​ហ្វេសប៊ុក​របស់​លោក កាលពី​ល្ងាច​ម្សិលម៉ិញ ថា៖ «បន្ទាប់​ពី​ខ្ញុំ​បាន​ចោទ​ពួក​គាត់ថា ជាជនឧក្រិដ្ឋ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...