Posts tagged as "Phnom Penh Crown"

ណាហ្គាខប អាច​ជួប​អាសន្ន​បន្ទាប់​ពី​ស្មើ​ជា​មួយ ភ្នំពេញ​ក្រោន ០-០

ណាហ្គាខប អាច​ជួប​អាសន្ន​បន្ទាប់​ពី​ស្មើ​ជា​មួយ ភ្នំពេញ​ក្រោន ០-០

ក្រុមបាល់ទាត់ណាហ្គាខប ធ្វើបានត្រឹមស្មើគ្នា ០ ទល់នឹង ០ តែប៉ុណ្ណោះ ក្នុងការប្រកួតពានរង្វាន់មិត្តហ្វូនខេមបួឌា​លីក​សប្តាហ៏ទី១៦ ជាមួយនឹងក្រុមភ្នំពេញក្រោន នៅក្នុងពហុកីឡាដ្ឋានជាតិអូឡាំពិក កាលពីរសៀលថ្ងៃពុធ ខណៈដែល​កាលពីជើងទី១ ក្រុមទាំង២ បញ្ចប់ដោយលទ្ធផលស្មើគ្នាដែរ ១-១។

កីឡាកររបស់ក្រុមបាល់ទាត់ណាហ្គាខប ក្នុងឯកសណ្ឋានសរ។ (រូបថត nagacorp fc/facebook)

លទ្ធផលបែបនេះ មិនមែនជារឿងលល្អនោះទេ សម្រាប់ក្រុមណាហ្គាខប ដែលត្រូវរក្សារដំណែងលេខ៤ឲ្យគង់នោះ ខណៈដែលមានក្រុម២ទៀត តាមប្រដេញជាប់ៗ ហើយការប្រកួតនៅសល់តែ២លើកទៀត នឹងត្រូវដល់វគ្គជម្រុះខ្វែង​ដើម្បីរកម្ចាស់ជើងឯក។

១៦ប្រកួតរបស់ក្រុមណាហ្គាខប ឈ្នះ៦ ស្មើ៧ និងចាញ់៣ មាន២៥ពិន្ទុ ឈរនៅចំណាត់ថ្នាក់លេខ៤ [...]

យុវជន​ភ្នំពេញ​ក្រោន បន្ត​ចាញ់​ម្ចាស់​ផ្ទះ​យុវជន​ជម្រើស​ជាតិ​ទីម័រ ៤-១

យុវជន​ភ្នំពេញ​ក្រោន បន្ត​ចាញ់​ម្ចាស់​ផ្ទះ​យុវជន​ជម្រើស​ជាតិ​ទីម័រ ៤-១

ក្រុមបាល់ទាត់យុវជនអាយុក្រោម ១៥ឆ្នាំ របស់ភ្នំពេញក្រោន ដែលតំណាងឲ្យក្រុមកម្ពុជា បានជួបការខកចិត្តជា​បន្ត​ទៀត បន្ទាប់ចាញ់ក្រុមម្ចាស់ផ្ទះ យុវជនជម្រើសជាតិទីម័រខាងកើត ដោយលទ្ធផល ៤-១ ក្នុងការប្រកួតសន្សំពិន្ទុ​ក្នុង​ពូល នៃពានរង្វាន់អាស៊ីអាគ្នេយ៏អាយុក្រោម ១៥ឆ្នាំ ប្រចាំឆ្នាំ២០១៣ (Asean Champions Trophy 2013) នៅក្នុង​ទីក្រុងដេលី កាលពីរសៀលម្សិលមិញ។


ក្រុមបាល់ទាត់យុវជនភ្នំពេញក្រោន អាយុក្រោម១៤ឆ្នាំ។

គួររំឮកថា យុវជនភ្នំពេញក្រោន បានប្រកួតចាញ់យុវជនឆុនបូរី (Chonburi) របស់ថៃ ៤-១ ម្តងមកហើយ កាលពី​ថ្ងៃ​សៅរ៏កន្លងទៅ។

ក្រោមក្រសែភ្នែកអ្នកទស្សនាផ្ទាល់ប្រមាណជាង ៣០០០នាក់ នៅក្នុងកីឡាដ្ឋានថ្មីនៃប្រទេសទីម័រ មូនីស៊ីផល (Municipal Stadium) យុវជនរបស់ក្រោន ដែលមានមាឌល្អិតតូចៗ [...]

សុបិន្ដ​របស់​ក្រុម​ស្វាយរៀង ត្រូវ​បាត់បង់ បន្ទាប់​ពី​ចាញ់​ភ្នំពេញ​ក្រោន ៣-១

សុបិន្ដ​របស់​ក្រុម​ស្វាយរៀង ត្រូវ​បាត់បង់ បន្ទាប់​ពី​ចាញ់​ភ្នំពេញ​ក្រោន ៣-១

គោលបំណងរបស់ក្រុមបាល់ទាត់ស្វាយរៀង ដែលចង់ឡើងកាន់ដំណែងលេខ១ លើកំពូលតារាង មិត្តហ្វូនខេមបូឌាលីក​នោះ ត្រូវបានរលាយទាំងស្រុង បន្ទាប់ពីក្រុមមួយនេះ ប្រកួតចាញ់ក្រុមភ្នំពេញក្រោន ដោយលទ្ធផល ៣-១ នៅក្នុង​ពហុកីឡាដ្ឋានជាតិអូឡាំពិក នាល្ងាចថ្ងៃសៅរ៏នេះ។


ក្រុមបាល់ទាត់ មកពីខេត្តស្វាយរៀង។

កីឡាករសញ្ជាតិហូឡង់ ពាក់អាវលេខ៤៩របស់ភ្នំពេញក្រោន អេលរ៉យ វ៉ាន់ដឺហូហ្ស (Elroy Van Der Hooft) បាន​ញាក់ដាច់ខ្សែការពាររបស់ក្រុមស្វាយរៀងពីរទៅបីនាក់ ហើយក៏ទាត់បាល់បំប៉ោងសំណាញ់ទី ផុតដៃអ្នកចាំទីសំរឹទ្ធ សីហា បានគ្រាប់ទី១ នៅនាទីទី១៥។

នៅនាទីទី២០ កីឡាករអេលរ៉យ ដដែល លោតកាប់ស៊ីស្សូ បានមួយគ្រាប់ទៀត បន្ទាប់ពីទទួលបាល់មកពីមិត្តរួមក្រុម គួច សុកុម្ភះ ហើយជួយឲ្យក្រុមភ្នំពេញក្រោន ធ្វើការនាំមុខ ២-០ [...]

យុវជន​ភ្នំពេញក្រោន​ត្រៀម​ជួប​ម៉ាឡេស៊ី បន្ទាប់​ពី​ចាញ់​វៀតណាម​៤-០

យុវជន​ភ្នំពេញក្រោន​ត្រៀម​ជួប​ម៉ាឡេស៊ី បន្ទាប់​ពី​ចាញ់​វៀតណាម​៤-០

ក្រុមបាល់ទាត់យុវជនភ្នំពេញក្រោនអាយុក្រោម១៤ឆ្នាំ កំពុងតែធ្វើការហ្វឹកហាត់យ៉ាងយកចិត្តទុកដាក់ នៅប្រទេសមីយ៉ាន់ម៉ា ដើម្បីត្រៀមប្រកួតលើកទី២របស់ខ្លួន ដែលត្រូវជួបជាមួយក្រុមហ្វ្រិនម៉ាឡេស៊ីអេ (Frenz Malaysia A) របស់ប្រទេស​ម៉ាឡេស៊ី ក្នុងកម្មវិធីប្រកួតពានរង្វាន់អាស៊ីអាគ្នេយ៏អាយុក្រោម១៥ឆ្នាំ (U-15 Asean Champions Trophy 2013) នៅថ្ងៃទី០១ ខែមិថុនា នាកីឡាដ្ឋានជាតិអូឡាំពិក។


ក្រុមបាល់ទាត់យុវជនភ្នំពេញក្រោន អាយុក្រោម១៤ឆ្នាំ។

គួររំឭកថាក្រុមបាល់ទាត់យុវជនថ្នាលក្លឹបភ្នំពេញក្រោន ដែលតំណាងឲ្យក្រុមកម្ពុជា បានប្រកួតចាញ់ក្រុមយុវជន​វៀតណាម​ភីអេហ្វវី (PVF) យ៉ាងចាស់ដៃក្នុងការប្រកួតបើកឆាកដំបូង ដោយលទ្ធផល ៤-០ កាលពីយប់ថ្ងៃសៅរ៏កន្លងទៅ នៅក្នុងទីក្រុង​ហូជីមិញ។

[...]
បាល់ទាត់៖ រវាង​ក្រុម​ណាហ្គា​ខប និង​ក្រសួង​ការពារ​ជាតិ នរណា​ជា​ម្ចាស់​ពាន​រង្វាន់?

បាល់ទាត់៖ រវាង​ក្រុម​ណាហ្គា​ខប និង​ក្រសួង​ការពារ​ជាតិ នរណា​ជា​ម្ចាស់​ពាន​រង្វាន់?

ក្រុមបាល់ទាត់ណាហ្គាខប នឹងត្រូវប្រកួតដណ្តើមយកចំណាត់ថ្នាក់លេខ១ ជាមួយនឹងក្រុម ក្រសួងការពារជាតិ ក្នុងកម្មវិធី​ការប្រកួតពានរង្វាន់ «សម្តេចហ៊ុនសែនឆ្នាំ២០១៣» នៅថ្ងៃ សៅរ៏នេះ។ ក្រុមទាំងពីរមានជំនឿចិត្តដូចគ្នា ក្នុងការយក​ឈ្នះ​គូរប្រកួតរៀងៗខ្លួន។


ក្រុមកីឡាករបាល់ទាត់ ណាហ្គាខប។

រីឯការប្រកួតរកចំណាត់ថ្នាក់លេខ៣ បានរកឃើញហើយ គឺបានទៅលើក្រុមភ្នំពេញក្រោន ដែលបានយកឈ្នះលើ ក្រុម​គិរីវង់សុខសែនជ័យ ក្នុងលទ្ធផល ៣-០ កាលពីថ្ងៃព្រហស្បតិកន្លង ទៅ។

ក្រុមក្រសួងការពារជាតិធ្លាប់មានប្រវត្តិចាញ់ ក្រុមណាហ្គាខបចំនួន២ដងរួចមកហើយ។ កាលជួបគ្នាពីឆ្នាំ ២០១១កន្លងទៅ ណាហ្គាខប បានយកឈ្នះក្រសួងការពារជាតិ ដោយលទ្ធផល ១-០ ក្នុងការ ប្រកួតដណ្តើមយកចំណាត់ថ្នាក់លេខ៣។ ហើយកាលពីពេលជួបគ្នាថ្មីៗ ក្នុងរដូវកាលនេះ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...