Posts tagged as "NEC"

កឹម សុខា ថា គ.ជ.ប ជា​«មេរោគ»​នាំ​ឲ្យ​គាំង​នយោបាយ

កឹម សុខា ថា គ.ជ.ប ជា​«មេរោគ»​នាំ​ឲ្យ​គាំង​នយោបាយ

អនុប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា បានអះអាងថាគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប ជាមូលហេតុចម្បង នាំឲ្យមានភាពជាប់គាំងនយោបាយក្រោយការបោះឆ្នោត ហើយចាំចាច់ត្រូវតែ​ដោះស្រាយ​បញ្ហា​នេះឲ្យបាន។


លោក កឹម សុខា (ខាងឆ្វេង) និងលោក សម រង្ស៊ី មេដឹកនាំគណបក្សសង្គ្រោះជាតិ។ (រូបថត MONOROOM.infO/ O. Vary)

នយោបាយកម្ពុជា - ក្នុងកិច្ចសម្ភាសជាមួយវិទ្យុអាស៊ីសេរី យប់ថ្ងៃទី១៤ ខែមីនា អនុប្រធាន​គណបក្សសង្រ្គោះជាតិ លោក កឹម សុខា បានបញ្ជាក់បែបប្រៀបធៀបថា៖ «ដូចមនុស្សញ្ចឹង បើយើងចេះតែដាក់ថ្នាំផ្តេសផ្តាស់ ហើយអត់​ពិនិត្យរកមេរោគ ដាក់ថ្នាំអត់ត្រូវទេ។ អញ្ចឹងមេរោគនាំឲ្យគាំងនយោបាយ គឺមកពី គ.ជ.ប ដែលបោះឆ្នោតមិន​ត្រឹមត្រូវ [...]

អ្នក​វិភាគ​នយោបាយ គាំទ្រ​ស្ថាប័ន​បោះឆ្នោត​ជា​ស្ថាប័ន​ធម្មនុញ្ញ

អ្នក​វិភាគ​នយោបាយ គាំទ្រ​ស្ថាប័ន​បោះឆ្នោត​ជា​ស្ថាប័ន​ធម្មនុញ្ញ

អ្នកវិភាគនយោបាយ និងអ្នកជំនាញការបោះឆ្នោត បានសម្តែងការគាំទ្រចំពោះការកែទម្រង់ ស្ថាប័នបោះឆ្នោតឲ្យ​ទៅជាស្ថាប័នធម្មនុញ្ញ។ ជំហរនេះស្តែងឡើង ក្រោយពីគណបក្សប្រជាជនកម្ពុជា នៅរក្សជំហរដដែល នោះគឺការ​បដិសេធមិនឲ្យដាក់ស្ថាប័នបោះឆ្នោត ទៅជាស្ថាប័នធម្មនុញ្ញ ដែលជាគំនិតផ្តួចផ្តើម និងជាការស្នើសុំរបស់​គណបក្ស​សង្រ្គោះជាតិ។


លោក អ៊ឹម សួស្ដី ប្រធានគណកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅកម្ពុជា។ (រូបថត ឯកសារ)

នយោបាយកម្ពុជា - អ្នកវិភាគនយោបាយឯករាជ្យកម្ពុជា លោក សុខ ទូច បានពន្យល់ប្រាប់ទស្សនាវដ្តី មនោរម្យ.អាំងហ្វូ នៅថ្ងៃទី១៤ ខែមីនានេះថា [...]

បក្ស​សង្រ្គោះ​ជាតិ បន្ត​ទទូច​ដាក់​ស្ថាប័ន​បោះឆ្នោត ទៅ​ជា​ស្ថាប័ន​ធម្មនុញ

បក្ស​សង្រ្គោះ​ជាតិ បន្ត​ទទូច​ដាក់​ស្ថាប័ន​បោះឆ្នោត ទៅ​ជា​ស្ថាប័ន​ធម្មនុញ

គណបក្សសង្រ្គោះជាតិ នៅតែទទូចដល់គណបក្សប្រជាជនកម្ពុជា ឲ្យដាក់ស្ថាប័នរៀបចំការបោះឆ្នោត​ទៅក្នុង​រដ្ឋធម្មនុញ្ញ។ ការស្មើសុំនេះ នៅតែត្រូវបានគណបក្សប្រជាជនកម្ពុជាប្រកាន់ជំហរបដិសេធ។ ប៉ុន្តែសម្រាប់អ្នក​វិភាគ​នយោបាយ​ឯករាជ្យ បានលើកឡើងថា ការដាក់ស្ថាប័នរៀបចំការបោះឆ្នោតទៅក្នុងរដ្ឋធម្មនុញ្ញ មុនការស្មើសុំធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ គឺជាការខុសនីតិវិធីច្បាប់។


រូបចម្លងពីអេក្រង់របស់គេហទំព័រគ.ជ.ប.។

នយោបាយកម្ពុជា - គណបក្សសង្រ្គោះជាតិ តាមរយៈសេចក្តីជូនដំណឹងមួយ ជូនទៅគណបក្សប្រជាជនកម្ពុជា ចុះ​ថ្ងៃទី១៣ ខែមីនា នេះ បានលើកឡើងថា៖ «ការកែទម្រង់ស្ថាប័នរៀបចំការបោះឆ្នោត ឲ្យទៅជាស្ថាប័នរដ្ឋធម្មនុញ្ញ​ដែលឯរាជ្យ [...]

វិភាគ៖ តើ​បំណង​ឲ្យ​មាន​បុគ្គល​ឯករាជ្យ​ក្នុង គ.ជ.ប អាច​ទៅ​រួច​ទេ?

វិភាគ៖ តើ​បំណង​ឲ្យ​មាន​បុគ្គល​ឯករាជ្យ​ក្នុង គ.ជ.ប អាច​ទៅ​រួច​ទេ?

ក្រុមការងារបច្ចេកទេសនៃគណបក្សទាំងពីរ បានបរាជ័យដោយមិនបានចេញសេចក្តីថ្លែងការណ៍រួម នៅក្នុងកិច្ច​ប្រជុំ​គណៈកម្មការចម្រុះកាលពីថ្ងៃទី ១០ ខែមីនា កន្លងទៅ ដោយសារគណបក្សប្រឆាំង លើកប្រធានបទសមាភាព គ.ជ.ប។ គណបក្សសង្គ្រោះជាតិ ទាមទារឲ្យមានការផ្លាស់ប្តូរ សមាសភាពស្ថាប័នមួយនេះ ដោយដាក់បុគ្គល​ឯករាជ្យ​មកជំនួសវិញ។ តើការចង់បានរបស់បក្សប្រឆាំងបែបនេះ អាចធ្វើទៅរួចដែរឬទេ?


រូបគំនូរកំប្លែងរបស់អង្គការខមហ្វ្រែល។

វិភាគ - មិនមែនជារឿងថ្មីនោះទេ ពោលគឺតាំងពីជាង ១០ ឆ្នាំមុនមកម្លេះ ដែលគណបក្សប្រឆាំងទន្ទេញក្នុងចិត្ត ចង់​ឲ្យរដ្ឋាភិបាលកែទម្រង់ការបោះឆ្នោត តាមរយៈការផ្លាស់ប្តូរសមាសភាពគណកម្មាធិការជាតិ រៀបចំការបោះឆ្នោត​បច្ចុប្បន្នចេញ [...]

សម្ព័ន្ធកំណែទម្រង់ការបោះឆ្នោត៖ គ.ជ.ប ត្រូវឯករាជ្យនិងទទួលយកបាន

សម្ព័ន្ធកំណែទម្រង់ការបោះឆ្នោត៖ គ.ជ.ប ត្រូវឯករាជ្យនិងទទួលយកបាន

ដំណើរការនៃការកំណែទម្រង់ ការបោះឆ្នោតរវាងគណបក្សទាំងពីរ នៅតែមានភាពរអាក់រអួល ដែលបញ្ហានេះ​ខាង​សង្គមស៊ីវិល ស្នើអោយបន្ថែមមាត្រានៅក្នុងរដ្ឋធម្មនុញស្តីពី បញ្ហាគណកម្មាជាតិរៀបចំការបោះឆ្នោត ដើម្បីអោយ​ស្ថាប័នមួយនេះស្ថិតក្នុងភាពឯករាជ្យ។


វ៉ាគ្មិននៅក្នុងសន្និសីទរបស់សម្ព័ន្ធកំណែទម្រង់ការបោះឆ្នោត ថ្ងៃទី១២​ ខែមីនា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ Tith)

នយោបាយកម្ពុជា - បន្ទាប់ពីជំនួបរវាងគណបក្សជាប់ឆ្នោតទាំងពីរ មិនទទួលបានលទ្ធផលជាដុំកំភួន ជុំវិញ​កំណែ​ទម្រង់​ការបោះឆ្នោត សម្ព័ន្ធកំណែទម្រង់ការបោះឆ្នោត ហៅកាត់ថា ERA  បាន​រៀបចំសន្និសីទមួយនៅថ្ងៃទីទី១២ ខែ​មិនា ឆ្នាំ២០១៤នេះ ដើម្បីជាអនុសាសន៍សំរាប់គណបក្សនយោបាយទាំងពីរ ក្នុងការឈានទៅបញ្ចប់ភាពជាប់គាំង​ផ្នែកនយោបាយ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...