Posts tagged as "NEC"

គ.ជ.ប ស្នើរដ្ឋាភិបាល​និង​គណៈមេធាវី ឲ្យ​ចាត់ការ ជូង ជូងី

គ.ជ.ប ស្នើរដ្ឋាភិបាល​និង​គណៈមេធាវី ឲ្យ​ចាត់ការ ជូង ជូងី

ពេលនេះ បាល់ស្ថិតនៅក្នុង​ជើងរដ្ឋាភិបាល ដឹកនាំដោយ​គណបក្សប្រជាជន​កម្ពុជា ក្នុងការទាត់សំដៅ​លោក​មេធាវី ជូង ជូងី។ សេចក្ដីប្រកាសព័ត៌មាន របស់ គ.ជ.ប (គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត) ចុះថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨ ដែលទើបត្រូវបានផ្សព្វផ្សាយ នៅព្រឹកថ្ងៃទី២៧ ខែកក្កដានេះ បានភ្ជាប់ការបកស្រាយ ពីចំណេះដឹងផ្នែកច្បាប់ ធ្វើឡើងដោយលោកមេធាវី ជូង ជូងី កាលពីប៉ុន្មានថ្ងៃមុន ទៅនឹងសកម្មភាពអំពាវនាវ របស់លោក សម រង្ស៊ី ប្រធានចលនាសង្គ្រោះជាតិ មុននឹង គ.ជ.ឞ បានសម្រេចស្នើត្រឡប់ ទៅរដ្ឋាភិបាលលោក ហ៊ុន សែន វិញ ឲ្យចាត់វិធានការ លើលោកមេធាវី។

ការសម្រេចរបស់ គ.ជ.ប ធ្វើឡើងបន្ទាប់ពីស្ថាប័ននេះ បានទទួលពាក្យបណ្ដឹងមួយ របស់គណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី២០ ខែកក្កដា ស្នើសុំ គ.ជ.ប ឲ្យចាត់វិធានការលើលោក ជូង ជូងី ដែលបានបកស្រាយ នៅលើបណ្ដាញសង្គម នូវការយល់ដឹងផ្នែកច្បាប់ ទាក់ទងនឹងការអំពាវនាវ ឲ្យធ្វើពហិកា [...]

ជប៉ុន​មិនបញ្ជូន​មន្ត្រី​ផ្លូវការ​ខ្លួន មក​ចូលរួម​អង្កេត​ការបោះឆ្នោត​ជាតិ​​នេះទេ

ជប៉ុន​មិនបញ្ជូន​មន្ត្រី​ផ្លូវការ​ខ្លួន មក​ចូលរួម​អង្កេត​ការបោះឆ្នោត​ជាតិ​​នេះទេ

បន្ទាប់ពីប្រទេសធំៗ នៅបស្ចឹមលោក នៅថ្ងៃនេះ ដល់វេនប្រទេសជប៉ុនម្ដង។ លោក យ៉ូស៊ីហ៊ីដេ ស៊ូហ្គា (Yoshihide Suga) រដ្ឋមន្ត្រីជប៉ុនទទួលបន្ទុកកិច្ចការផ្ទៃក្នុង និងព័ត៌មាន និងជាអគ្គលេខាធិការ នៃខុទ្ទកាល័យ​រដ្ឋាភិបាលលោក ស៊ីនហ្សូ អាប៊េ (Shinzo Abe) ត្រូវបានទីភ្នាក់ងារព័ត៌មាន រ៉យទ័រ (Reuters) ស្រង់សំដី នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ មកចុះផ្សាយថា រដ្ឋាភិបាលជប៉ុនមិនបញ្ជូន មន្ត្រីជំនាញខាងសង្កេតការណ៍ ការបោះឆ្នោត មកចូលរួមអង្កេតការបោះឆ្នោតជាតិ នៅកម្ពុជា ដែលនឹងប្រព្រឹត្តិទៅ នៅថ្ងៃអាទិត្យទី ២៩ ខែកក្កដា ខាងមុខនេះឡើយ។

បើទោះជាលោក មិនបានបញ្ជាកលំអិតបន្ថែម ពីការសម្រេចចិត្ត របស់រដ្ឋាភិបាលជប៉ុន ខាងលើក៏ដោយ [...]

គ្មាន​មន្ត្រី​អាមេរិក​ផ្លូវការ​ណា​ម្នាក់ ចូលរួម​សង្កេត​ការបោះឆ្នោត​ជាតិ​នេះ​ទេ

គ្មាន​មន្ត្រី​អាមេរិក​ផ្លូវការ​ណា​ម្នាក់ ចូលរួម​សង្កេត​ការបោះឆ្នោត​ជាតិ​នេះ​ទេ

«គ្មានភ្ញៀវ ឬអ្នកសង្កេតការណ៍ផ្លូវការណាម្នាក់ មកពីរដ្ឋាភិបាលសហរដ្ឋអាមេរិក នឹងចូលរួមសង្កេតការបោះឆ្នោតជាតិ នៅកម្ពុជា នៅថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០១៨ ទេ» នេះ ជាការបញ្ជាក់ឡើង របស់ស្ថានទូតសហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជា តាមរយៈសេចក្ដីថ្លែងការណ៍មួយ ដែលទើបនឹងចេញផ្សាយ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨ ប៉ុន្មានម៉ោងមុននេះ។

សេចក្ដីថ្លែងការណ៍ បានបន្តថា៖ «ការសម្រេចចិត្តនេះ គឺស្របតាមសេចក្តីថ្លែងការណ៍ របស់សហរដ្ឋអាមេរិក តាំងពីខែវិច្ឆិកា ឆ្នាំ២០១៧ មក ដែលបានសម្ដែងកង្វល់យ៉ាងជ្រាលជ្រៅ ចំពោះការវិវត្តផ្នែកនយោបាយ នៅប្រទេសកម្ពុជា»។

ម្ដងហើយម្ដងទៀត សហរដ្ឋអាមេរិកតាមរយៈក្រសួងការបរទេស និងតំណាងអចិន្ត្រៃយ៍ នៃរដ្ឋាភិបាលអាមេរិក (ទាំងនៅក្នុងកម្ពុជា និងអាស៊ាន) បានចេញសេចក្ដីថ្លែងការណ៍ ជាបន្តបន្ទាប់ អះអាងពីកង្វល់​ជ្រាលជ្រៅ​របស់ខ្លួន នៅចំពោះការវិវត្ត ផ្នែកនយោបាយ នៅកម្ពុជា [...]

មេធាវី​និយាយ​ពី​វិធី​ទប់ទប់​អ្នក​គម្រាម​ពលរដ្ឋ​ម្ចាស់ឆ្នោត

មេធាវី​និយាយ​ពី​វិធី​ទប់ទប់​អ្នក​គម្រាម​ពលរដ្ឋ​ម្ចាស់ឆ្នោត

មិនពិបាកយល់ទេ! ខាងក្រោមនេះ ជាវិធីសាស្ត្រដ៏សាមញ្ញមួយ របស់លោកមេធាវី ជូង ជូងី ដែលបានបង្ហោះ បង្ហាញនៅលើបណ្ដាញសង្គម នៅចំពោះការលើកឡើង ជាបន្តបន្ទាប់ ពីការគម្រាមកំហែង តាំងពីថ្នាក់ជាតិ ដល់ថ្នាក់មូលដ្ឋាន ទៅលើសិទ្ធិពលរដ្ឋ ក្នុងការចេញទៅបោះឆ្នោត។

លោក ជូង ជូងី បានសរសេរថា៖ «មិនទៅបោះឆ្នោត គឺមិនមានទោសទេ ហើយក៏មិនមានបទល្មើសញុះញង់ មិនឲ្យប្រជាពលរដ្ឋ ទៅបោះឆ្នោតដែរ»។

មន្ត្រីរដ្ឋាភិបាល ដែលមានការបន្ទរតាមក្រោយ ដោយមន្រ្តី​ជាន់ខ្ពស់ ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) ផង បានថ្លែងថា អ្នក​អំពាវនាវ​មិន​ឲ្យ​ពលរដ្ឋ​ ទៅ​បោះឆ្នោត ជា​ទោស​ឧក្រិដ្ឋ​។ តែមន្ត្រីគណបក្សប្រឆាំង បានប្រតិកម្មតបវិញថា ការលើកឡើងនោះ គឺ​ជា​ការ​គំរាមកំហែង​ ដល់​ប្រជាពលរដ្ឋ ដែល​មាន​សិទ្ធិ​ពេញលេញ ​ក្នុង​ការ​សម្រេច​ចិត្ត ទៅ​បោះឆ្នោត ឬ​មិន​ទៅ​បោះឆ្នោត ដែល​បាន​ធានា ​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ។

[...]

អ្នក​ជំនាញ អ.ស.ប៖ «ការ​អំពាវនាវ​ឲ្យ​ធ្វើ​ពហិការ​មិន​ទៅ​​បោះឆ្នោត មិន​ខុស​ច្បាប់​ទេ»

អ្នក​ជំនាញ អ.ស.ប៖ «ការ​អំពាវនាវ​ឲ្យ​ធ្វើ​ពហិការ​មិន​ទៅ​​បោះឆ្នោត មិន​ខុស​ច្បាប់​ទេ»

ការថ្លែង​​របស់ប្រធាន​គណៈកម្មការជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប) លោក ស៊ិក ប៊ុនហុក កាលពីពេលថ្មីៗ ស្វែងរកការចាត់វិធានការផ្លូវច្បាប់ ទៅលើនរណាក៏ដោយ ដែលអំពាវនាវ ឲ្យធ្វើពហិការមិនទៅបោះឆ្នោតនោះ បានរងប្រតិកម្មខ្លាំងៗមកវិញ ពីសំណាក់អ្នកជំនាញ ផ្នែកសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ។ ក្រុមអ្នកជំនាញ ដែលរួមមានទាំងអ្នកស្រី រ៉ូណា ស្មីត (Rhona Smith) អ្នករាយការណ៍ពិសេស​ អង្គការសហប្រជាជាតិ ស្ដីពីបញ្ហាសិទ្ធិមនុស្ស​នៅកម្ពុជានោះផង បានចាត់ទុកការអំពាវនាវ ឲ្យធ្វើពហិការនោះ ថាជាការទុកឲ្យពលរដ្ឋ ជាអ្នកសម្រេចដោយសេរី នៃការត្រូវទៅ​​ចូលរួមបោះឆ្នោត ឬមិនត្រូវទៅ។

សេចក្ដីថ្លែងការណ៍មួយ ចេញផ្សាយនៅមុននេះបន្តិច ពីទីស្នាក់ការអង្គការសហប្រជាជាតិ ផ្នែកសិទ្ធិមនុស្ស ដែលមានទីតាំងនៅក្រុង ហ្សឺណែវ ប្រទេសស្វីស បានបញ្ជាក់ថា «តាមច្បាប់កម្ពុជា ការបោះឆ្នោតមិនមែនជាកាតព្វកិច្ចទេ» ហើយបានហៅ​ការអំពាវនាវ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...