សម រង្ស៊ី-ហ៊ុន សែន ខ្សិបខ្សៀវជាមួយគ្នាស្ងាត់ៗទៀតហើយ...
វាអាចជារឿងធម្មតា ព្រោះលោក សម រង្ស៊ី មេបក្សប្រឆាំងដ៏ល្បី និងលោក ហ៊ុន សែន នាយករដ្ឋមន្រ្តីបីទស្សវត្សនៅកម្ពុជា តែងតែងាកមកធ្វើការខ្សឹបខ្សៀវគ្នាជាញយដង ក្នុងពេលមានអង្គប្រជុំ រដ្ឋសភាពេញអង្គ សឹងតែរាល់លើក។ ក្នុងរូបភាពនៃអង្គប្រជុំរដ្ឋសភាពេញអង្គ នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកាលើកនេះ គេឃើញលោក សម រង្ស៊ី បានស្កាត់ទៅ«ខ្សឹបខ្សៀវ» ជាមួយលោក ហ៊ុន សែន ដែលអង្គុយនៅខាងមុខជិតលោក ស ខេង ក្នុងសាលប្រជុំធំរបស់រដ្ឋសភាឯណោះ។ កន្លែងអង្គុយ នៃអ្នកទាំងពីរស្ថិតនៅឆ្ងាយពីគ្នា តែការមកជួបគ្នានេះ ហាក់ដូចជាកន្លែងអង្គុយនោះ នៅកៀកគ្នា ងាកខ្លួនដល់។
ប៉ុន្តែរឿងដែលសំខាន់ និងបង្កការភ្ញាក់ផ្អើល ដល់ក្រុមអ្នកសារព័ត៌មាននោះ គឺមេដឹកនាំទាំងពីរ បានដើរសំដៅទៅបន្ទប់មួយតែពីរនាក់តទល់ នាម៉ោងជិត១១ព្រឹក [...]