Posts tagged as "NEC"

ច្បាប់ គ.ជ.ប ថ្មី ត្រូវ​បាន​ព្រឹទ្ធសភា​អនុម័ត

ច្បាប់ គ.ជ.ប ថ្មី ត្រូវ​បាន​ព្រឹទ្ធសភា​អនុម័ត

បន្ទាប់ពីត្រូវបាន សម័យប្រជុំវិសមញ្ញ របស់រដ្ឋសភា កាលពីថ្ងៃពី១៩ ខែមីនា ឆ្នាំ២០១៥ គាំទ្រដោយសម្លេងឯកច្ឆន្ទ រួច​មក សេចក្តីព្រៀងសេចក្តីស្នើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃ គ.ជ.ប និងច្បាប់ ស្តីពីការបោះឆ្នោត ជ្រើស​តាំង​តំណាង​រាស្ត្រ ត្រូវបានព្រឹទ្ធសភា អនុម័តជាផ្លូវការ នាព្រឹកថ្ងៃទី២៣ ខែមីនានេះ។

ការពិភាក្សា ការពិនិត្យ និងការអនុមត័ លើច្បាប់ទាំងពីខាងលើនេះ ដោយព្រឹទ្ធសភា នឹងដាក់ជូនទៅ ក្រុមប្រឹក្សា​ធម្មនុញ្ញ ក្នុងការពិនិត្យ ពីធម្មនុញ្ញភាពនៃច្បាប់ទាំងពីរ ឲ្យស្របតាមច្បាប់នានា ពិសេសច្បាប់រដ្ឋធម្មនុញ្ញ ដែលជាច្បាប់​កំពូល​របស់​ប្រទេស។ បន្ទាប់មក នឹងត្រូវដាក់ថ្វាយ ទៅអង្គព្រះមហាក្សត្រ ដើម្បីទ្រង់ឡាយព្រះហត្ថលេខា ដើម្បី​ដាក់​ឲ្យ​ប្រើ​ប្រាស់ ជា«ការប្រញាប់»។

សមសភាពព្រឹទ្ធសភា ដែលបានចូលរួមសម្រេចច្បាប់ទាំងពីរ នៅពេលនេះ មានសមាសភាព មកពីគណបក្ស​ប្រជាជន​កម្ពុជា លោក សាយ ឈុំ [...]

​ច្បាប់ គ.ជ.ប៖ ត្រូវ​តម្រូវ​ចិត្ត CPP មុន​ពលរដ្ឋ និង​NGOs?

​ច្បាប់ គ.ជ.ប៖ ត្រូវ​តម្រូវ​ចិត្ត CPP មុន​ពលរដ្ឋ និង​NGOs?

នៅចំពោះការរិះគន់ របស់ពលរដ្ឋម្ចាស់ឆ្នោត និងក្រុមអង្គការសង្គមស៊ីវិលមួយចំនួន មេដឹកនាំគណបក្សប្រឆាំង បាន​ថ្លែងឡើង ក្នុងន័យជាការសុំទោស ដែលខ្លួន និងក្រុមខ្លួន បានលើកដៃគាំទ្រយ៉ាងតក់ក្រហល់ ទៅនឹងច្បាប់បោះឆ្នោតថ្មី នៅក្នុងសម័យប្រជុំ របស់រដ្ឋសភាជាតិ កាលពីថ្ងៃទី១៩ ខែមីនាកន្លងទៅ។

ក្នុងវេទិការ នៃរដ្ឋសភា លោក សម រង្ស៊ី ប្រធានគណបក្ស​សង្គ្រោះ​ជាតិបានលើកឡើងថា លោកចង់ឲ្យរដ្ឋសភា ដាក់​ច្បាប់​នេះចូលទៅក្នុងការអនុម័ត​ជាបន្ទាន់ ដោយពុំចាំបាច់ពិភាក្សា និងសួរដេញដោលអ្វីឡើយ។ លោកបានយោង​មូល​ហេតុថា តំណាងរាស្រ្តនៃ​គណបក្ស​ទាំងពីរ បានជួបពីភាក្សាគ្នា ក្នុងគណកម្មការបច្ចេកទេស ជាងបីខែរមកហើយ ដែល​គ្រប់គ្រាន់ ក្នុងការដាក់​ច្បាប់​នេះ ឲ្យមានការអនុម័តភ្លាមៗបាន។ ចំពោះការចោទប្រកាន់ថា ច្បាប់នេះ ធ្វើឡើងដើម្បី បំពេញប្រយោជន៍ ឲ្យតែ​គណបក្សទាំងពីរ (គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ) នោះ ត្រូវបានលោក សម រង្ស៊ី [...]

ហ៊ុន សែន ចំអក​ឲ្យ​ក្រុម​សង្គម​ស៊ីវិល ថា​មាន​ជំងឺ​«តួ​ឯក»

ហ៊ុន សែន ចំអក​ឲ្យ​ក្រុម​សង្គម​ស៊ីវិល ថា​មាន​ជំងឺ​«តួ​ឯក»

«ដោយសារ​តែ​លង់​ ដោយ​ជំងឺ​តួឯក ហើយ​មាន​អង្គការ​ខ្លះ​ គេ​ធ្វើ​ពហិការ» នេះជាការថ្លែងរិះគន់ របស់នាយករដ្ឋមន្ត្រី​បី​ទសវត្សន៍​របស់កម្ពុជា លោក ហ៊ុន សែន ដើម្បីចំអកទៅ ក្រុមអង្គការសង្គមស៊ីវិល ដែលមិនបានចូលរួច ក្នុងអង្គសិក្ខា​សាលា ពិគ្រោះយោបល់ ទាក់ទងនឹងច្បាប់បោះឆ្នោតថ្មី ដោយធ្វើការប្រៀបធៀប អង្គការសង្គមស៊ីវិលទាំងនោះ ថាមាន​​«ជំងឺ​តួឯក»។

ថ្លែងក្នុង​ពិធី​ប្រគល់​វិញ្ញាបនបត្រ ​ជូន​ដល់​កម្មសិក្សាការី​ មន្ត្រីជាន់ខ្ពស់ មន្ត្រី​មធ្យម​ឆ្នាំ​២០១៤ សិក្ខាកាម​មន្ត្រី​មធ្យម ​នៃ​ក្រសួង​បរិស្ថាន និង​បើក​វគ្គ​បណ្តុះ បណ្តាល​ ឆ្នាំ​២០១៥ របស់​សាលា​ភូមិន្ទ​រដ្ឋបាល នា​ព្រឹក​ថ្ងៃទី​១០ ខែ​មិនា ឆ្នាំ​២០១៥ នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​ លោក ហ៊ុន សែន បានថ្លែងឡើងថា៖ «ម្សិលមិញ​សិក្ខា​សាលា ​អំពី​ច្បាប់​បោះ​ឆ្នោត ​ដែល​មាន​ការ​សម្រប​​សម្រួល ​ដោយ​គណបក្ស​ទាំង​ពីរ ដោយសារ​តែ​លង់​ដោយ​ជំងឺ​តួឯក [...]

មតិគាំទ្រ និងប្រឆាំង ច្បាប់ គ.ជ.ប ថ្មី

មតិគាំទ្រ និងប្រឆាំង ច្បាប់ គ.ជ.ប ថ្មី

ពីក្នុងចំណោមអ្នកគាំទ្រ  លោក រស់ សារុំ ប្រធានសមាគមជ័យលាភីកម្ពុជា បានលើកឡើងថា បើទោះបីជាច្បាប់ថ្មីនេះ ធ្វើ​មិនបានល្អ១០០% ប៉ុន្តែអាចទទួលយកបាន។ លោកបានបានប្រកាសគាំទ្រ យ៉ាងពេញទំហឹង នូងសេចក្តីព្រាង​ច្បាប់ថ្មី​នេះ។ លោកបន្តថា៖ «សូមស្នើរទៅគណបក្សទាំងពីរ មេត្តាពន្លឿនបញ្ចប់កិច្ចការនេះ ឱ្យបានឆាប់ជាទីបំផុត ដើម្បី គ.ជ.ប ថ្មី មានពេលគ្រប់គ្រាន់ អាចដំណើរបាន ក្នុងពេលដ៏ខ្លីខាងមុខនេះ»។

អ្នកគាំទ្រម្នាក់ទៀត លោក ចាយ បូរិន បានលើកឡើងដែរថា ការតាក់តែងសេចក្តីព្រាងច្បាប់ គ.ជ.ប ថ្មីនេះ ឃើញថាមាន​លក្ខណៈគ្រប់ជ្រុងជ្រោយល្អ និងកា្លយទៅជាលិខិតបទដ្ឋានគតិយុទ្ធ សម្រាប់ការអនុវត្ត នៅពេលបោះឆ្នោតក្រោយ ដើម្បី​កុំ​ឱ្យមានវិបត្តិនយោបាយ នាពេលក្រោយៗទៀត។

ប៉ុន្តែសម្រាប់អ្នកមិនគាំទ្រវិញ បានមើលឃើញថា ច្បាប់ គ.ជ.ប. ថ្មីនេះ នៅមានគុណវិបត្តិច្រើននៅឡើយ។ លោក ស៊ន តារា យល់ឃើញថា ចំណុចមួយចំនួននៅក្នុងច្បាប់ថ្មីនេះ [...]

ឈាង វុន គម្រាម​​សង្គម​​ស៊ីវិល ពី​រឿង​ទឹក​ខ្មៅ​«ជ្រលក់​ម្រាម​ដៃ»

ឈាង វុន គម្រាម​​សង្គម​​ស៊ីវិល ពី​រឿង​ទឹក​ខ្មៅ​«ជ្រលក់​ម្រាម​ដៃ»

កម្ពុជាកំពុងអនុវត្តលិទ្ធិប្រជាធិបតេយ្យ រហូតមានអង្គការសង្គមស៊ីវិលមួយចំនួន ធ្វើអ្វីស្រេចតែនឹងចិត្ត មិនគោរពតាម​លក្ខខន្តិកៈរបស់ខ្លួន ដូចមានតំកល់នៅក្រសួងមហាផ្ទៃ ឬក្រសួងការរទេសជាដើម។ នេះជាការថ្លែង របស់លោក ឈាង វុន សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ នៃរដ្ឋសភា។

ថ្លែងក្នុងសិក្ខាសាលា ពិគ្រោះយោបល់លើកទី១ នៃរដ្ឋសភា លើសេចក្ដីព្រាង សេចក្តីស្នើច្បាប់ ស្តីពីការបោះឆ្នោត​ជ្រើស​តាំងតំណាងរាស្រ្ត និងច្បាប់ស្តីពីការប្រព្រឹត្តទៅ នៃគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត(គ.ជ.ប) នាព្រឹក​ថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៥នេះ ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និង​ព័ត៌មាន​នៃរដ្ឋសភា លោក ឈាង វុន បានលើកឡើងថា៖ «យើងមិនដែលទៅគាបសង្កត់ សិទ្ធិរបស់សង្កមស៊ីវិលទេ តែកុំធ្វើអ្វីឲ្យខុស នឹងលក្ខខន្តិកៈដែលបានដំកល់នោះ។ (…) បើគាត់ធ្វើខុស តើគាត់ត្រូវមានទោសឬអត់។»

លោកបានរំលឹក ព្រឹត្តការណ៍មួយ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...