Posts tagged as "Election 2013"

មួរ សុខហួរ ទូល​ព្រះមហាក្សត្រ​ថា ប្រជា​រាស្រ្ត​ចង់​បាន​«យុត្តិធម៌»

មួរ សុខហួរ ទូល​ព្រះមហាក្សត្រ​ថា ប្រជា​រាស្រ្ត​ចង់​បាន​«យុត្តិធម៌»

បើទោះជាព្រះមហាក្សត្រកម្ពុជា នរោត្តម សីហមុនី បានកោះអញ្ជើញក្រុមបេក្ខជនតំណាងរាស្រ្ត របស់គណបក្ស​សង្រ្គោះ​ជាតិចំនួន៥៥រូប ឲ្យចូលប្រជុំសភាលើកដំបូងនៅថ្ងៃទី២៣ ខែកញ្ញា ២០១៣ ចំនួនពីលើកហើយក៏ដោយ ក៏ក្រុម​បេក្ខជន​អ្នកតំណាងរាស្រ្តទាំងនោះ នៅតែប្រកាន់ជហរដាច់ខាច មិនចូលប្រជុំសភានោះទេ បើគ្នានការស្វែងរក​យុត្តិធម៌​ជាមុន​នោះ។


លោកស្រីមូរ សុខហួរ (រូបកណ្ដាល) នៅលើវេទិការគណបក្សសង្គ្រោះជាតិ នាទីលានប្រជាធិបតេយ្យ។ (រូបថត MONOROOM.info/ O. Vary)

បេក្ខជនតំណាងរាស្រ្តជាប់ឆ្នោតគណបក្សសង្រ្គោះជាតិ មណ្ឌលបាត់ដំបង នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៣ នេះ បាន​ថ្លែង​ប្រាប់ក្រុមអ្នកសារពត៌មានក្នុងកម្មវិធីមួយ នៅសណ្ឋាគារអ៊ីមភើរៀលថា ប្រជាពលរដ្ឋខ្មែរនៅតែទាមទារចង់ដឹងថា តើ​សន្លឹក​ឆ្នោតរបស់ពួកគាត់នៅឯណា? [...]

អង្គការ​តម្លាភាព​កម្ពុជា​បង្ហាញ​ភាព​មិន​ប្រក្រតី និង​ស្នើរ​ឲ្យ​កែ​ទម្រង់​យន្តការ​បោះ​ឆ្នោត

អង្គការ​តម្លាភាព​កម្ពុជា​បង្ហាញ​ភាព​មិន​ប្រក្រតី និង​ស្នើរ​ឲ្យ​កែ​ទម្រង់​យន្តការ​បោះ​ឆ្នោត

ស្របពេលដែលគណបក្សសង្រ្គោះជាតិ បានបន្តប្រកាន់ជំហរម៉ឺងម៉ាត់ បដិសេធការចូលប្រជុំសភាលើកដំបូង និងនៅ​តែ​ទាមទារឲ្យមានការបង្តើត គណៈកម្មការចម្រុះស៊ើបអង្កេតពីភាពមិនប្រក្រតី ក្នុងកំឡុងពេលបោះឆ្នោត អង្គការតម្លាភាព​កម្ពុជា ក៏បានបង្ហាញរបាយការណ៍ ភាពមិនប្រក្រតីពាក់ព័ន្ធ នឹងការបោះឆ្នោតដែលអង្គការនេះ បានរកឃើញនាពេល​កន្លងមក។


លោកសុខ សំអឿន និង លោក ព្រាប កុល នៅក្នុងសន្និសិទការសែតបង្ហាញភាពមិនប្រក្រតីនៃការបោះឆ្នោត។ (រូបថត MONOROOM.info/ U. Bory)

រាជធានីភ្នំពេញ - ថ្ងៃទី១៩ខែកញ្ញា ឆ្នាំ២០១៣ នេះនៅសណ្ឋាគារអ៊ីភើរៀល អង្គការតម្លាភាពកម្ពុជាបាន​បង្ហាញពីភាព​មិនប្រក្រតីជាច្រើន ដែលអង្គការនេះបានរកឃើញក្នុងអំឡុងពេលបោះឆ្នោត និងក្រោយពេលបោះឆ្នោត។ [...]

ព្រះ​មហា​ក្សត្រ​ព្រះ​បាទ នរោត្តម សីហមុនី ស្ដេច​ចង់​យាង​ទៅ​ណា​?

ព្រះ​មហា​ក្សត្រ​ព្រះ​បាទ នរោត្តម សីហមុនី ស្ដេច​ចង់​យាង​ទៅ​ណា​?

សភាពការណ៍នយោបាយរបស់ប្រទេសកម្ពុជា ទំនងជាកាន់តែផុងខ្លួនជ្រៅទៅៗ ខណៈដែលសន្លឹកបៀចុងក្រោយ​ក្នុង​ម៉ោង​នេះបានធ្លាក់ទៅលើព្រះហស្ថរបស់ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រដ៏តូចមួយនេះ ហើយប្រសិនបើព្រះរាជ​តម្រិះ​របស់​ព្រះអង្គ មិនត្រូវបានក្រុមគណបក្សប្រឆាំងយល់ស្របជាមួយទ្រង់ទេនោះ។ ព្រះរាជតម្រិះ ដែលបានបង្កជាមន្ទិលដ៏ធំ ដល់​មតិមួយចំនួន ដែលតាមដានយ៉ាងជិតស្និត ទៅនឹងព្រឹត្តិការណ៍ទាំងអស់នេះ។


រូបព្រះឆាយាល័ក្ខ ដាក់តាំងនៅមុខប្រាសាទច័ន្ទឆាយា នៃព្រះបរមរាជវាំង រាជធានីភ្នំពេញ។

ទីក្រុងប៉ារីស - រដ្ឋាភិបាលកម្ពុជាដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលជាភាគីមួយនៅក្នុងជម្លោះនៅក្រោយ​ការ​បោះឆ្នោតនេះ បានចេញសេចក្ដីថ្លែងការណ៍ នៅល្ងាចថ្ងៃទី១៨ខែកញ្ញា ដើម្បីការពារព្រះមហាក្សត្រ ដោយបានលើក​យក​មាត្រា៧និង៨ [...]

កែម ឡី៖ បើ​បក្ស​សង្គ្រោះ​ជាតិ​ចូល​ប្រជុំ​សភា ស្មើ​នឹង​សម្លាប់​ជីវិត​នយោបាយ​ខ្លួន​ឯង

កែម ឡី៖ បើ​បក្ស​សង្គ្រោះ​ជាតិ​ចូល​ប្រជុំ​សភា ស្មើ​នឹង​សម្លាប់​ជីវិត​នយោបាយ​ខ្លួន​ឯង

អ្នកតាមដានស្ថានការណ៍នយោបាយ នៅក្នុងប្រទេសកម្ពុជា ជាពិសេសគឺពលរដ្ឋដែលជាអ្នកបោះឆ្នោត ឲ្យគណបក្ស​សង្គ្រោះ​ជាតិតែម្តង កំពុងតែមានមន្ទិលសង្ស័យ ចំពោះមេដឹកនាំរបស់គណបក្សខ្លួនថា តើនៅថ្ងៃ២៣ ខែកញ្ញាខាងមុន តំណាងរាស្រ្តរបស់បក្សប្រឆាំង នឹងយល់ព្រមចូលប្រជុំសភាដំបូង ជាមួយនឹងគណបក្សប្រជាជនដែរឬយ៉ាងណា? អ្នក​គាំទ្រគណបក្សប្រឆាំងជាច្រើន បានបង្ហាញនូវជំហររបស់ពួកគេថា បើបក្សសង្រ្គោះជាតិចូលរួមប្រជុំមែននោះ ពួកគេ​នឹង​លែងគាំទ្រគណបក្សនេះតទៅទៀត។ ជាមួយគ្នា លោក កែម ឡី បានអះអាងថា បើបក្សសង្គ្រោះជាតិចូលប្រជុំសភា តាម​ការកំណត់របស់ព្រះមហាក្សត្រមែននោះ ស្មើនឹងសម្លាប់ជីវិតនយោបាយខ្លួនឯង។


លោក កឹម សុខា និងលោក សម រង្ស៊ី មេដឹកនាំគណបក្សសង្គ្រោះជាតិ នៅក្នុងកិច្ចប្រជុំជាមួយគណបក្សប្រជាជនកម្ពុជា។ (រូបថត MONOROOM.info/ [...]

វិភាគៈ តើ​ការ​សម្លាប់​បាតុករ​អហិង្សា ជា​វិធានការ​អ្វី​របស់​អាជ្ញាធរ​?

វិភាគៈ តើ​ការ​សម្លាប់​បាតុករ​អហិង្សា ជា​វិធានការ​អ្វី​របស់​អាជ្ញាធរ​?

តើសិទ្ធិប្រជាពលរដ្ឋមានកំរិតណា ក្នុងសង្គមប្រជាធិបតេយ្យ ហើយត្រូវបានការពារដោយច្បាប់អ្វីខ្លះ? តើប្រជា​ពលរដ្ឋ​ទាំង​អស់មានសិទ្ធិស្មើគ្នាឬទេ ក្នុងការស្វែងរកការការពារ ឬរកយុត្តិធម៌សម្រាប់ខ្លួននោះ? តើបុគ្គលគ្រប់រូប​ដែល​រស់​ក្នុង​ប្រទេស​កម្ពុជា មានសិទ្ធិយ៉ាងណាខ្លះ ហើយសិទ្ធនោះត្រូវអនុវត្តយ៉ាងដូចម្តេច?


ខ្សែត្រៀមរបស់អាជ្ញាធរ ត្រៀមទប់ទល់ក្រុមបាតុករ នៅថ្ងៃទី១៥ខែកញ្ញាឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O. Vary)

រាជធានីភ្នំពេញ - តាមរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់កម្ពុជា មាត្រា៣១បានចែងថា «(…) ប្រជាពលរដ្ឋខ្មែរមាន​ភាព​ស្មើគ្នា​ចំពោះ​មុខ​ច្បាប់ មានសិទ្ធិសេរីភាព និង ករណីយកិច្ចដូចគ្នាទាំងអស់ ដោយឥតប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ភេទ ភាសា ជំនឿ​សាសនា និន្នាការនយោបាយ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...