វិភាគ៖ វប្បធម៌«រាំសារ៉ាវាន់» របស់អ្នកនយោបាយខ្មែរ
នៅកម្ពុជា យន្តការនៃការ«វាយប្រហារគ្នាដោយពាក្យសម្តី រវាងបក្សកាន់អំណាច និងបក្សដ៏ទៃទៀត ដែលគេចាត់ទុកថាជាបក្សប្រឆាំង» នៅមុនការបោះឆ្នោត បានក្លាយជាទម្លាប់ប្រចាំថ្ងៃយ៉ាងអាក្រក់ របស់អ្នកនយោបាយ។ គេមិនសូវបានឃើញក្រុមនយោបាយទាំងនោះ យកបញ្ហាដែលកើតមានចំពោះមុខ ឬបញ្ហារួមរបស់ជាតិ មកដាក់លើ«តុចចារ»ណាមួយឡើយ។
ប្រធានគណបក្សប្រឆាំង លោក សម រង្សី (រូបខាងឆ្វេង) និងនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន កាលពីខែកុម្ភះឆ្នាំ២០០៦ ក្នុងរាជធានីភ្នំពេញ។ (រូបថត AFP)
ផ្ទុយទៅវិញ ការវាយប្រហារគ្នាដែលបានធ្វើឡើងរវាងអ្នកនយោបាយ មិនមែនធ្វើឡើងក្នុងន័យស្ថាបនាទេ តែភាគច្រើនជាការ«ស្វែងរកចាប់កំហុស និងដាស់ទោសគ្នាទៅវិញទៅមក» របៀបជាការចង់«យកចាញ់ឈ្នះ» សម្រាប់បុគ្គល ឬបក្សខ្លួន [...]