ម៉ម សូណង់ដូ គ្រោងធ្វើបាតុកម្ម ទាមទារឲ្យដោះលែងមន្ដ្រីសង្គមស៊ីវីល
លិខិតស្នើសុំធ្វើបាតុកម្ម របស់លោកម៉ម សូណង់ដូ ដែលទើបមកដល់ដៃអ្នកសារព័ត៌មានមុននេះបន្តិច ត្រូវបានដាក់ទៅសាលារាជធានីភ្នំពេញ កាលពីថ្ងៃទី១៨ ខែឧសភា ម្សិលម៉ិញ ដើម្បីស្នើសុំធ្វើបាតុកម្ម នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៦ នៅទីលានប្រជាធិបតេយ្យ ដោយមានអ្នកចូលរួមចំនួន២០០នាក់។
លិខិតដដែល ដែលដាក់ជូនលោកប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានឲ្យដឹងថា បាតុកម្ម នឹងចាប់ផ្ដើមពីម៉ោង៧ព្រឹក រហូតដល់ម៉ោង១២ថ្ងៃត្រង់ដើម្បីសំណូមពរ ដល់អង្គភាពប្រឆាំងអពើពុករលួយ ដកពាក្យបណ្តឹង និងការចោទប្រកាន់ ទៅលើមន្ត្រីអង្គការសង្គមស៊ីវិលទាំង៤រូប មានអ្នកស្រី លឹម មុន្នី លោក ណៃ វ៉ង់ដា - លោក យី សុខសាន្ត - លោក នី សុខា និងអគ្គលេខាធិការរង គ.ជ.ប លោកនី ចរិយា ដែលកំពុងជាប់ឃុំជាបណ្តោះអាសន្ន ក្នុងពន្ធនាគារព្រៃស និងប៉េហ្សី។
លោក ម៉ម [...]