គល់ បញ្ញា៖ ម្ចាស់ឆ្នោត ត្រូវតាមដានបក្សជាប់ឆ្នោត
នាយកប្រតិបត្តិអង្គការខុមហ្វ្រែល លោក គល់ បញ្ញា បានលើកឡើងថា ពលរដ្ឋជាម្ចាស់ឆ្នោត មានកាតព្វកិច្ចសំខាន់បំផុតក្នុងការតាមដាន នូវគោលនយោបាយ របស់គណបក្សឈ្នះឆ្នោត ដែលចូលខ្លួនមកដឹកនាំរដ្ឋាភិបាល។ លោកបន្ថែមថា ពិសេសទៅលើគោលនយោបាយរបស់គណបក្សនោះ ដែលបានសន្យាមុនជាប់ឆ្នោត ត្រូវតែអនុវត្តឲ្យបានក្រោយជាប់ឆ្នោត ដែលកំពុងដើរតួជារដ្ឋាភិបាល។
ការថ្លែងរបស់លោក គល់ បញ្ញា បានធ្វើឡើងក្នុងវេទិកាម្ចាស់ឆ្នោតស្តីពី ការផ្តល់ពិន្ទុលើលទ្ធផល នៃការបំពេញគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៥ នៃរដ្ឋសភា ត្រូវបានរៀបចំឡើងដោយ អង្គការខុមហ្វ្រែល នាសាកលវិទ្យាល័យខេមរៈ កាលពីព្រឹកថ្ងៃទី៣០ ខែធ្នូនេះ។
លោក គល់ បញ្ញា បានពន្យល់ទៀតថា ក្នុងនាមលោកជាអង្គការសង្គមស៊ីវិល លោកក៏មិននៅស្ងៀមចំពោះករណីនេះដែរ លោកនឹងតាមដាន ជាមួយនឹងការឃ្លាំមើល ទាំងរដ្ឋសភា [...]