តើនណាខ្លះ អាចជាសមាជិកទាំង៩រូប របស់គ.ជ.បថ្មី?
ក្រោយពីបានធ្វើ សម្បទានឲ្យគ្នា ទៅវិញទៅមក ក្នុងការពិភាក្សា នៃក្រុមបច្ចេកទេស របស់គណបក្សទាំងពីរលើ សេចក្តីព្រៀងសេចក្តីស្នើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃ គ.ជ.ប និងច្បាប់ស្តីពីការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រនោះមក គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ មិនទាន់មានការបង្ហាញ ជាសាធារណៈ ពីគោលជំហររបស់បក្សទាំងពីរ ជុំវិញសមាសភាព ទាំង៩រូប នៃ គ.ជ.ប នៅឡើយ។
ការពិភាក្សា និងកែប្រែច្បាប់ថ្មី ទាក់ទងនឹង គ.ជ.ប នេះ ក៏ព្រោះតែចង់ដោះស្រាយ ភាពជាប់គាំងនយោបាយ ក្រោយការបោះឆ្នោត សម្រាប់អាណត្តិក្រោយ និងតាមអ្វីដែលគណបក្សប្រឆាំង បានលើកឡើងថា គ.ជ.ប នៅពេលមុន គ្មានភាពឯករាជ្យ និងអព្យាក្រិត្យ។ គេនៅចាំបានថា ក្នុងកិច្ចពិភាក្សា នៃក្រុមបច្ចេកទេសទាំងពីរគណបក្ស នាពេលកន្លងមក បានធ្វើការបែងចែក នូវចំនួនសមាសភាព ដែលជាសមាជិករបស់ គ.ជ.ប រួចរាល់ហើយដែរ ដែលបួនរូប មកពីគណបក្សប្រជាជនកម្ពុជា បួនរូបទៀត [...]