Posts tagged as "Phay Siphan"

សម្ភាស យ៉ង់ គឹមអេង៖ CPP កំពុង​បំភ័យ CNRP តាម​តុលាការ

សម្ភាស យ៉ង់ គឹមអេង៖ CPP កំពុង​បំភ័យ CNRP តាម​តុលាការ

តើមានអ្វី នៅពីក្រោយដីកាជាបន្តបន្ទាប់ បង្គាប់ឲ្យចាប់ខ្លួន លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ និងអ្នកគាំទ្រមួយចំនួននោះ? អ្នកវិភាគមួយរូប បាននិយាយភ្លាមថា នោះគឺ«នយោបាយ» និងការយកច្បាប់ មកទ្រាប់ខោអង្គុយពីលើ។

ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្ដិភាព លោក យ៉ង់ គឹមអេង បានផ្តល់កិច្ចសម្ភាស​ជា​មួយ​ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ថាករណីទាំងនេះ កើតចេញពីបញ្ហានយោបាយតែមួយ ព្រោះ​ភាពមិន​ចុះ​សម្រុង​គ្នា ចំពោះប្រយោជន៍ផ្ទាល់ខ្លួន ប្រយោជន៍បក្ស ឬប្រយោជន៍ក្រុមរបស់ខ្លួន។ លោកបន្តថា ភាព​មិន​ចុះ​សម្រុងគ្នានេះ ជាការបង្ហាញយ៉ាងច្បាស់ថា ជាការមិនយកចិត្តទុកដាក់ ដល់ប្រយោជន៍ជាតិ និងប្រជា​ពលរដ្ឋ​ខ្លួនឯងជាធំ ដោយមិនអាចប្រកែកបាន។

ឯណាទៅយុត្តិធម៌សង្គម? លោក គឹម អេង បានលើកឡើងថា បើទោះជាមន្ត្រីរាជរដ្ឋាភិបាល ក៏ដូចជាមន្រ្តី​បក្ស​កាន់អំណាច តែងតែប្រកាសថា តុលាការឯករាជ្យយ៉ាងណាក៏ដោយ [...]

សម រង្ស៊ី៖ CPP កំពុង​ធ្វើ​«រដ្ឋប្រហារ»​រដ្ឋធម្មនុញ្ញ

សម រង្ស៊ី៖ CPP កំពុង​ធ្វើ​«រដ្ឋប្រហារ»​រដ្ឋធម្មនុញ្ញ

សកម្មភាព និងទង្វើយ៉ាងយង់ឃ្នងមួយចំនួនថ្មីៗនេះ ពីសំណាក់គណបក្សប្រជាជនកម្ពុជា លើគណបក្ស​សង្គ្រោះ​ជាតិ ជាការឈានទៅរក ការបំបាត់សម្លេងបក្សប្រឆាំង ក្នុងរដ្ឋសភា។ នេះជាការលើកឡើង របស់​ប្រធាន​គណៈបក្ស​ប្រឆាំង នៅមួយថ្ងៃក្រោយការបណ្ដេញលោក ពីកៅអីជាតំណាងរាស្ត្រ នៅក្នុងរដ្ឋសភា ដោយ​គណៈកម្មាធិការ​អចិន្ត្រៃយ៍រដ្ឋសភា។

សរសេរអះអាងនៅលើទំព័រ ហ្វេសប៊ុកផ្លូវការរបស់លោក ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បាន​លើកឡើង ពាក់ព័ន្ធនឹងទង្វើយ៉ាងយង់ឃ្នងនោះ រួមមាន ការចាប់ខ្លួនសមាជិកព្រឹទ្ធសភា លោក ហុង សុខហួ ដាក់​ពន្ធនាគារ មកទល់នឹងថ្ងៃនេះ - ការវាយដំយ៉ាងសាហាវ មកលើតំណាងរាស្ត្រ គណបក្សប្រឆាំងពីររូប គឺ​លោក ញ៉យ ចំរើន និងលោក គង់ សភា - ការដកលោក កឹម សុខា ចេញពីតំណែង ជាអនុប្រធានទី១​នៃ​រដ្ឋសភា និងចុងក្រោយបំផុតនេះ គឺការចេញដីកា ឲ្យចាប់ខ្លួនលោក ដែលជាតំណាងរាស្ត្រ មានអភ័យឯក​សិទ្ធិ​សភា ព្រម​ទាំង​បណ្តេញលោក ចេញពីសមាជិកភាពរដ្ឋសភា [...]

មូលហេតុ​ដែល ហ៊ុន សែន ប្រកាស​ប្រើ​ទំព័រ​ហ្វេសប៊ុក ជា​ផ្លូវការ

មូលហេតុ​ដែល ហ៊ុន សែន ប្រកាស​ប្រើ​ទំព័រ​ហ្វេសប៊ុក ជា​ផ្លូវការ

តាមសេចក្តីជូនដំណឹង របស់ខុទ្ធកាល័យ លោកនាយករដ្ឋមន្រ្តីកម្ពុជា បានលើ់កឡើងថា ដោយកន្លងមក មាន​ការបង្ហាញតាមប្រព័ន្ធ Social Media ពិសេសតាមប្រព័ន្ធ Facbook នូវ«ផេក»មួយចំនួន ដែលអះអាងថា ជា​របស់​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលអាចមានការភ័ន្ធច្រលំnM ខុទ្ធកាល័យនាយករដ្ឋមន្រ្តី សូមប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់ ជាផ្លូវការ នូវផេកហ្វេសប៊ូឲុក លោកនាយករដ្ឋមន្រ្តីកម្ពុជា ដែលមានឈ្មោះថា «Samdech Hun Sen, Cambodian Prime Minister»។

ការប្រកាសឲ្យប្រើប្រាស់ នូវទំព័រហ្វេសប៊ុកមួយនេះ បានធ្វើឡើង បន្ទាប់ពីលោក ហ៊ុន សែន ខ្លួនលោកបាន​ចេញ​មុខបដិសេធ ជាច្រើនដង ថាលោកមិនដេលមានគណនេយ្យ ឬទំព័រហ្វេសប៊ុក ប្រើប្រាសនោះទេ។ សម្រាប់​លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការ គណៈរដ្ឋមន្ត្រីវិញ បានលើកឡើង ពីហេតុផលមួយចំនួន ដែលទំព័រ «Samdech Hun Sen, Cambodian Prime Minister» ត្រូវបានប្រកាសឲ្យប្រើប្រាស់ជាផ្លូវការ។

[...]
ផៃ ស៊ីផាន ចំអក សម រង្ស៊ី រឿង​ព្រំដែន​ថា «ធ្វើ​ខុស​ពី​និយាយ»

ផៃ ស៊ីផាន ចំអក សម រង្ស៊ី រឿង​ព្រំដែន​ថា «ធ្វើ​ខុស​ពី​និយាយ»

ទោះជាការផ្ទៀងផ្ទាត់ផែនទី និងបញ្ហាព្រំដែន កម្ពុជា-វៀតណាម ដូចជាត្រូវនាយករដ្ឋមន្រ្តីកម្ពុជា ប្រកាស​បញ្ចប់​ក៏ដោយ ប៉ុន្តែការឆ្លើយឆ្លងគ្នា រវាងមន្ត្រីរដ្ឋាភិបាល និងមន្ត្រីគណបក្សប្រឆាំង នៅបន្តមាន មិនទាន់ដាច់អាល័យ​នៅឡើយ។

ពាក់ព័ន្ធនឹងបញ្ហាព្រំដែននេះ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានបង្ហាញនូវជំហរផ្ទាល់ខ្លួន ប្រាំ​យ៉ាង ក្រោយការវិលត្រឡប់ ដោយស្ងៀមស្ថាត់មកកម្ពុជាវិញ កាលពីថ្ងៃទី១៣ ខែកញ្ញាម្សិលម៉ិញនេះនេះ។ ជំហរ​ទាំងប្រាំនោះរួមមាន៖ ទីមួយ មិនចោទប្រកាន់បុគ្គលណា ឬគណបក្សនយោបាយ។ ទីពីរ មិនឆ្លើយតប ទៅ​នឹងការចោទប្រកាន់ ពីបុគ្គលណា ឬគណបក្សនយោបាយណា។ ទីបី បង្ហាញការពិត ពីញ្ហាព្រំដែន និងបូរណ​ភាព​ទឹកដី នៃប្រទេសកម្ពុជា ដែលមិនមែនជាជម្លោះនយោបាយ រវាងខ្មែរនិងខ្មែរទេ តែជាជម្លោះទឹកដី រវាង​ប្រទេស​កម្ពុជា និងប្រទេសជិតខាង។ ទីបួន ខិតខំពង្រឹងឯកភាពជាតិ ដោយជៀសវាង កុំឲ្យខ្មែរចាញ់ល្បិច​បំបែក​បំបាក់ [...]

អាច​​ធ្វើ​«បដិវត្តិន៍​ពណ៌» ផ្តួល​រំលំ​រដ្ឋាភិបាល ដោយ​បាត​ដៃ​ទទេ?

អាច​​ធ្វើ​«បដិវត្តិន៍​ពណ៌» ផ្តួល​រំលំ​រដ្ឋាភិបាល ដោយ​បាត​ដៃ​ទទេ?

យុវជន គង់ រ៉ៃយ៉ា ត្រូវបានក្រុមសមត្ថកិច្ច នៃអគ្គស្នងការដ្ឋាន​នគរបាលជាតិកម្ពុជា​ចាប់ខ្លួន កាលពីថ្ងៃទី២០ ខែ​សីហា នាសាកលវិទ្យាល័យខេមរៈ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ការចាប់ខ្លួននេះ ត្រូវបានធ្វើឡើង ក្រោយ​១០ថ្ងៃ ដែលយុវជនរូបនេះ បានបង្ហោះសារនៅលើ គេណនេយ្យហ្វេសប៊ុករបស់ខ្លួន ដែលមានប្រើប្រាស់នូវ​ពាក្យ​ថា «បដិវត្តន៍ពណ៌»។ យុវជនត្រូវបានបញ្ជូនខ្លួន មកធ្វើការសាកសួរបន្ថែម កាលពីថ្ងៃទី១០ ខែកញ្ញា កន្លង​ទៅ តែត្រូវបានលើកពេល ឬផ្អាកទៅវិញ ដោយអវត្តមានមេធាវី ការពារយុវជននោះ។

កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៥ បន្ទាប់ពីត្រូវបានបញ្ជូនខ្លួន មកកាន់សាលាដំបូងរាជធានីភ្នំពេញ ព្រះ​រាជ​អាជ្ញាអមសាលាដំបូង រាជធានីភ្នំពេញនេះ បានធ្វើការសាកសួរ និងបានធ្វើការចោទប្រកាន់ ភ្លាមៗដែរ តាម​មាត្រា៤៩៤ និង៤៩៥ នៃក្រមព្រហ្មទណ្ឌ និងបញ្ជូនខ្លួនទៅឃុំឃាំង នៅពន្ធនាគាព្រៃសរ នារសៀលថ្ងៃសៅរ៍​ដដែលនោះ តែម្តង ពីបទ«ញុះញង់ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...