Posts tagged as "FA Cup"

បាល់ទាត់​អង់គ្លេស៖ លោក​បេនីតេស នឹង​ចាក​ចេញ​ពី​ឆែលស៊ី នៅ​ចប់​រដូវ​កាល

បាល់ទាត់​អង់គ្លេស៖ លោក​បេនីតេស នឹង​ចាក​ចេញ​ពី​ឆែលស៊ី នៅ​ចប់​រដូវ​កាល

លោក រ៉ាហ្វា បេនីតេស (Rafa Benitez) បាននិយាយបង្ហាញ ប្រាប់ដល់ក្រុមឆែលស៊ី (Chelsea) នឹងអ្នកគាំទ្រទាំងអស់ថា រូបគាត់នឹងចាកចេញពីក្រុម បន្ទាប់ពីបញ្ចប់រដូវកាលនេះ។ គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះ បានអត់ធន់នឹងការប្រមាទ ជាច្រើនបន្ទាប់ពីរូបគាត់មកចូល កាន់តំណែង កាលពីខែវិច្ឆិការកន្លងទៅ។


លោក រ៉ាហ្វា បេនីតេស គ្រូបង្វឹករបស់ក្រុមបាល់ទាត់ ឆែលស៊ី បច្ចុប្បន្ន។

បន្ទាប់ពីជួយឲ្យក្រុមតោខៀវ បន្តដំណើរទៅវគ្គ ៨ក្រុមចុងក្រោយ ក្នុងពានរង្វាន់អេហ្វអេខាប់ (FA Cup) លោក បេនីតេស បាននិយាយថា «ពួកគេផ្តល់តួនាទីឲ្យខ្ញុំខុស ដោយពួកគេហៅខ្ញុំ ថា ជាគ្រូបង្វឹកបណ្តោះអាសន្ន ហើយនេះជាកំហុស​មួយ​ដ៏ធំ»។

គាត់បន្តថា «ខ្ញុំនឹងចាកចេញ ក្រោយបញ្ចប់រដូវកាលនេះ។ ក្រុមអ្នកគាំទ្រ មិនបានជួយដល់យើងទេ។ [...]

បាល់ទាត់៖ អាក្វេរ៉ូ អស់​ជំនឿ​ចិត្ត​នឹង​តាម​យក​ដំណែង​ជើង​ឯក

បាល់ទាត់៖ អាក្វេរ៉ូ អស់​ជំនឿ​ចិត្ត​នឹង​តាម​យក​ដំណែង​ជើង​ឯក

កីឡាករខ្សែប្រយុទ្ធ សឺជីអូ អាក្វេរ៉ូ (Sergio Aguero) យល់ឃើញថា ការគ្រងដំណែងម្ចាស់ពានរង្វាន់ព្រីមែលីក (Premier League) ប្រហែលជាត្រូវបញ្ចប់ហើយ សំរាប់ក្រុមម៉ែនឆេស្ទើ ស៊ីធី (Manchester City) បន្ទាប់ពី​មាន​បញ្ហា​ក្នុង​រដូវកាលនេះ។


កីឡាករខ្សែប្រយុទ្ធ សឺជីអូ អាក្វេរ៉ូ របស់ក្រុមម៉ែនឆេស្ទើ ស៊ីធី។

ខ្សែប្រយុទ្ធអន្តរជាតិ អាហ្សង់ទីនរូបនេះ បានលើកឡើងថា វាពិតជាពិបាកណាស់ ដែលត្រូវ តាមពីក្រោយ ក្រុមម៉ែនឆេស្ទើ យូណៃធីត (Manchester United) ១២ពិន្ទុ។

ប៉ុន្តែ អាក្វេរ៉ូ ជឿថាសំរាប់ពានរង្វាន់ អេហ្វអេខាប់ (FA Cup) ក្រុមរបស់គាត់មានសង្ឃឹមច្រើន ដើម្បីទទួល​បាន​ជើងឯក។ ក្នុងពានរង្វាន់អេហ្វអេខាប់ ក្រុមម៉ែនឆេស្ទើ ស៊ីធី នឹងត្រូវប្រកួត ជាមួយក្រុម បាណស្លេ (Barnsley) [...]

បាល់ទាត់៖ អេនដឺសិន​មិន​ជោគ​ជ័យ ក្នុង​​អាជីព​ជា​មួយ​ម៉ែនឆេស្ទើ យូណៃធីត

បាល់ទាត់៖ អេនដឺសិន​មិន​ជោគ​ជ័យ ក្នុង​​អាជីព​ជា​មួយ​ម៉ែនឆេស្ទើ យូណៃធីត

កីឡាករវ័យ ២៤ឆ្នាំរូបនេះ នៅតែមានជំនឿថា គាត់នៅមានសមត្ថភាព អាចចូលលេងឲ្យក្រុម ដែលកំពុងតែនាំមុខគេ លើកំពូលតារាងបាន ហើយគាត់និយាយថា គាត់ត្រូវការចូលលេង ក្នុងការប្រកួតឲ្យបានទៀតទាត់ ដើម្បីបង្ហាញ​ពីភាព​ប៉ិនប្រសប់របស់គាត់ពិតប្រាកដ។

ខ្សែបំរើរបស់ក្រុមម៉ែនឆេស្ទើ យូណៃធីត (Manchester United) កីឡាករអេនដឺសិន (Anderson) បានប្រាប់ឲ្យដឹងថា គាត់​មានខកចិត្តខ្លាំងណាស់ ចំពោះអាជីពរបស់គាត់ក្នុងទឹកដីអូលត្រាហ្វដ (Old Trafford) ដោយរូបគាត់ពុំសូវបានចូលលេង។

ការចូលរួមប្រកួតកាលពីថ្ងៃច័ន្ទ ក្នុងការប្រកួតអេហ្វអេខាប់ (FA Cup) ជាមួយនឹងក្រុមរីឌីង [...]

លោកវ៉ិងជ័រ ត្រៀមបន្តកិច្ច​សន្យា​ថ្មី​២​ឆ្នាំ​ទៀត ជា​មួយ​ក្រុម​អាសិនល

លោកវ៉ិងជ័រ ត្រៀមបន្តកិច្ច​សន្យា​ថ្មី​២​ឆ្នាំ​ទៀត ជា​មួយ​ក្រុម​អាសិនល

ក្រុមកាំភ្លើងធំអាសិនល (Arsenal) កំពុងរៀបចំសំណើរ ដើម្បីឲ្យលោក អាសិង វ៉ិងជ័រ (Arsene Wenger) ចុះកិច្ចសន្យា រយះពេល២ឆ្នាំបន្តទៀត។


លោក អាសិង វ៉ិងជ័រ គ្រូបង្វឹកចាស់ខែ របស់ក្រុមបាល់ទាត់អាសិនល។

ប្រិយមិត្តអ្នកគាំទ្រទាំងអស់ របស់ក្រុមបាល់ទាត់នេះ មានការតក់ស្លុត និងមិនសប្បាយចិត្តប៉ុន្មានទេ ទៅលើលោកគ្រូបង្វឹក​រូបនេះ បន្ទាប់ពីក្រុមបានធ្លាក់ចេញ ពីការប្រកួតអេហ្វអេខាប់ (FA Cup) ដោយចាញ់ក្រុម ប្លែកបឺន (Blackburn) ក្នុងកីឡា​ដ្ឋានអេមីរ៉េត (Emirates) លើទឹកដីខ្លួនឯង។

ប៉ុន្តែគ្រូបង្វឹកសញ្ជាតិបារាំងរូបនេះ បានប្រាប់ឲ្យដឹងថា រូបគាត់ចង់នៅបន្តទៀត ដើម្បីឲ្យគ្រប់រយះពេល២ទសវត្សរ៏ ក្នុងការ​អង្គុយលើកៅអីក្តៅមួយនេះ បន្ទាប់មកគាត់នឹងចាកចេញ នៅពេលដល់ថ្ងៃបញ្ចប់កិច្ចសន្យា ក្នុងខែមិថុនា [...]

ម៉ែនឆេស្ទើយូណៃធីត និង​ឆែលស៊ី នឹង​អាច​ជួប​គ្នា​ក្នុង អេហ្វអេ​ខាប់

ម៉ែនឆេស្ទើយូណៃធីត និង​ឆែលស៊ី នឹង​អាច​ជួប​គ្នា​ក្នុង អេហ្វអេ​ខាប់

ក្រុមបាល់ទាត់ ម៉ែនឆេស្ទើយូណៃធីត (Manchester United) នឹងត្រូវជួបជាមួយក្រុមឆែលស៊ី (Chelsea) ក្នុងការប្រកួត​ពាន​រង្វាន់ អេហ្វអេខាប់ (FA Cup) វគ្គ៨ក្រុមចុងក្រោយ បើសិនជាក្រុម ទាំង២នេះ អាចបន្តដំណើរឆ្លងផុតជុំទី៥។


កីឡាកររបស់មេនឆេស្ទើយូវណៃធីត និងកីឡាកររបស់ឆែលស៊ី ក្នុងរូបភាពកាត់តមួយ។

ឆែលស៊ី នឹងត្រូវជួបជាមួយក្រុម មីដលប្រូ (Middlesbrough) នៅថ្ងៃទី២៧ ខែកុម្ភះ។ បើឆែលស៊ី ឈ្នះនឹងត្រូវជួបជាមួយ​ក្រុមម៉ែនឆេស្ទើយូណៃធីត ឬ ក្រុមរីដីង (Reading) ដែលប្រកួតក្នុងយប់ នោះដូចគ្នា។ ក្រុមតោខៀវឆែលស៊ី មានបំណងចង់​ឈ្នះពានរង្វាន់លើកទី៤ ក្នុងរយះពេល៥ឆ្នាំរបស់ខ្លួន។ ហើយក្រុមនេះបានកក់កៅអីទុករួច នៅក្នុងជុំទី៥ បន្ទាប់ពីបានយក​ឈ្នះក្រុម ប្រិនហ្វដ (Brentford) ដោយលទ្ធផល ៤-០ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...