ថ្ងៃទី១៤កុម្ភៈ៖ ជាថ្ងៃសប្បាយ និងអាចជាថ្ងៃកើតទុក្ខ សម្រាប់យុវវ័យខ្មែរ
ថ្ងៃទី១៤កុម្ភៈ នឹងឈានចូលមកដល់នាស្អែកនេះ ដែលជាទូទៅយុវវ័យបច្ចុប្បន្នដឹង ថាជាថ្ងៃ«បុណ្យនៃសេចក្តីស្រឡាញ់» ដែលពួកគេតែងតែយល់ច្រលំថា ជាថ្ងៃ«បុណ្យសង្សា»។ ជាមួយនឹងការភ័ន្តច្រឡំនេះ ក្រុមយុវវ័យទាំងនោះ ប្រហែលជានឹងទន្ទឹងថ្ងៃនេះ ដើម្បីតែរង់ចាំប្រារព្ធជាមួយគូរស្នេហ៍ គូរសង្សារ ឬមិត្តស្រីរបស់ខ្លួន។
គូរសង្សារដ៏ល្អូកល្អឺន ស្រឡាញ់គ្នាណាស់ ជាពិសេសនៅពេលយប់។
លោក ថៃ នរសត្យា រដ្ឋលេខាធិការប្រសួងវប្បធម៌ បានលើកឡើងថា កន្លងមក្រសួងមានការអប់រំជាបន្តបន្ទាប់ កុំឲ្យយល់ខុសថា ថ្ងៃនេះជាថ្ងៃបញ្ជាក់នូវការស្រលាញ់ប្តូរផ្តាច់ រហូតឈានដល់ ការប្រគល់ខ្លួនប្រានជាដើម។ លោកថាទិវានេះ វាមិនបំរើឲ្យសង្គមជាតិ និងប្រពៃណីរបស់ជាតិឡើយ បើយើងស្គាល់ពិធីនេះមិនច្បាស់ទេ [...]