Posts tagged as "Premier League"

រ៉ូណាល់ដូ បដិសេធ​ចុះ​កិច្ច​សន្យា​​ថ្មី បើកដៃ​ឲ្យ​ម៉ែនញូ មាន​សង្ឃឹម

រ៉ូណាល់ដូ បដិសេធ​ចុះ​កិច្ច​សន្យា​​ថ្មី បើកដៃ​ឲ្យ​ម៉ែនញូ មាន​សង្ឃឹម

ការវិលត្រឡប់របស់កីឡាករគ្រីស្ទែណូ រ៉ូណាល់ដូ (Cristiano Ronaldo) ទៅកាន់ក្របខ័ណ្ឌបាឃ្លេព្រីមែលីក (Barclays Premier League) កាន់តែមានភាពជាក់ស្តែងហើយ បន្ទាប់ពីកីឡាករដែលមានតម្លៃខ្លួនខ្ពស់បំផុតលើពិភពលោករូបនេះ បានបដិសេធថាគាត់មិនបានចុះកិច្ចសន្យាថ្មីជាមួយក្រុមរៀលម៉ាឌ្រីដ (Real Madrid) ទេនោះ។


កីឡាករគ្រីស្ទែណូ រ៉ូណាល់ដូ មិនចុះកិច្ចសន្យាថ្មីជាមួយក្រុមរៀល ម៉ាឌ្រីត។

កាលពីខែមុន កាសែតស្ពតម៉ែល (Sportsmail) បានផ្សាយថា ក្រុមបីសាចក្រហមម៉ែនឆេស្ទើ យូណៃធីត (Manchester United) មានទំនុកចិត្តយ៉ាងខ្លាំង ក្នុងការទិញយកកីឡាករវ័យ២៨ឆ្នាំរូបនេះ ត្រឡប់មកកាន់ទឹកដីអង់គ្លេសវិញ បន្ទាប់ពី ដឹងថាខ្សែបម្រើអន្តរជាតិព័រទុយហ្គាល់ ពុំមានគម្រោងបន្តអាជីពវែងឆ្ងាយជាមួយក្រុមរៀលម៉ាឌ្រីដរួចមក។

[...]
ជូសេ ម៉ូរីញ៉ូ៖ ចន ថឺរី នៅ​តែ​ជា​ប្រធាន​ក្រុម​ឆែលស៊ី

ជូសេ ម៉ូរីញ៉ូ៖ ចន ថឺរី នៅ​តែ​ជា​ប្រធាន​ក្រុម​ឆែលស៊ី

គ្រូបង្វឹកក្រុមឆែលស៊ី (Chelsea) លោកជូសេ ម៉ូរីញ៉ូ (Jose Mourinho) បាននិយាយថា កីឡាករចន ថឺរី (John Terry) នឹង​នៅតែជាប្រធានក្រុម ឆែលស៊ីដដែល ខណៈដែលលោកមានគម្រោងប្រជែងយកពានព្រីមែលីក (Premier League) នៅ​រដូវកាលថ្មីខាងមុខនេះ។


កីឡាករចន ថឺរី ប្រធានកីឡាករក្រុមឆែលស៊ី។

ថឺរី វ័យ៣២ឆ្នាំ បានធ្វើជាប្រធានក្រុម ហើយបានធ្វើឲ្យក្រុមឆែលស៊ី ឈ្នះពានរង្វាន់ព្រីមែលីកចំនួន២លើក កាលពីលោក​ម៉ូរីញ៉ូ នៅដឹកនាំលើកដំបូងនាកីឡាដ្ឋានស្តេមហ្វដប្រិជ្ជ (Stamford Bridge)។

លោកម៉ូរីញ៉ូ បាននិយាយថា «ថឺរី ជាប្រធានក្រុម។ ខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់ ហើយអ្នកគាំទ្រក៏មានអារម្មណ៏​ដូច​ខ្ញុំដែរ។»

ការវិលត្រឡប់មកដឹកនាំឆែលស៊ី ជាលើកទី២នេះ លោកម៉ូរីញ៉ូ នឹងពិភាក្សាជាមួយកីឡាករហ្វឺណាន់ដូ តូរែស (Fernando [...]

ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​ក្រោម​២១ឆ្នាំ ត្រូវ​អន្តរាយ​ដោយ​សារ​ព្រីមែលីក

ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​ក្រោម​២១ឆ្នាំ ត្រូវ​អន្តរាយ​ដោយ​សារ​ព្រីមែលីក

អតីតគ្រូបង្វឹកក្រុមជម្រើសជាតិបាល់ទាត់អង់គ្លេស លោកហ្គាហាម តាយឡរ (Graham Taylor) បាននិយាយថា ភាព​រីក​ចម្រើនខ្លាំងនៃក្របខ័ណ្ឌព្រីមែលីក (Premier League) បានធ្វើឲ្យក្រុមជម្រើសជាតិអង់គ្លេស កាន់តែមានសភាព​ដុនដាប​ទៅៗ ហើយនេះដោយសារតែក្រុមទាំងនោះ ដាក់កីឡាករអង់គ្លេសឲ្យលេង មានចំនួនតិចតួចពេក។


លោកហ្គាហាម តាយឡរ អតីតគ្រូបង្វឹកក្រុមជម្រើសជាតិបាល់ទាត់អង់គ្លេស។

គួររំឮកថាក្រុមជម្រើសជាតិអង់គ្លេសអាយុក្រោម២១ឆ្នាំ បានធ្លាក់ចេញពីការប្រកួតពានរង្វាន់អ៊ឺរ៉ុប ត្រឹមវគ្គចែកពូល បន្ទាប់​ពីចាញ់ក្រុមជម្រើសជាតិនរវ៊ែ ដោយលទ្ធផល ៣-១ ក្នុងប្រទេសអ៊ីស្រាអែល កាលពីថ្ងៃសៅរ៏កន្លងទៅ។

តាមការស្រាវជ្រាវបង្ហាញថា យុវជនអាយុក្រោម២១ឆ្នាំ របស់អង់គ្លេសបានចូលលេងក្នុងក្របខ័ណ្ឌព្រីមែលីក មាន​ចំនួន​តិចណាស់ [...]

គ្រូ​បង្វឹក​ថ្មី​ក្រុម​អេវើតុន សន្យា​យក​កៅអី​ឆែមពានលីក​ឲ្យ​បាន

គ្រូ​បង្វឹក​ថ្មី​ក្រុម​អេវើតុន សន្យា​យក​កៅអី​ឆែមពានលីក​ឲ្យ​បាន

គ្រូបង្វឹកថ្មីក្រុមទូកក្តោងអេវើតុន (Everton) លោករ៉ូបឺតូ ម៉ាទីណែស (Roberto Martinez) បានសន្យាជាមួយនឹងម្ចាស់ក្លឹប​ថា គាត់នឹងដឹកនាំក្រុមមួយនេះ ឲ្យបានកៅអីឆែមពានលីក (Champions League) នៅរដូវកាលថ្មីនេះ។


គ្រូបង្វឹកថ្មីក្រុមទូកក្តោងអេវើតុន លោករ៉ូបឺតូ ម៉ាទីណែស។

អតីតអ្នកចាត់ការក្រុមវីហ្គែន (Wigan) វ័យ៣៩ឆ្នាំ ត្រូវបានតែងតាំង និងចុះកិច្ចសន្យារយះពេល៤ឆ្នាំ នៅឯកីឡាដ្ឋាន​ហ្គូឌីសិនផាក (Goodison Park) កាលពីថ្ងៃពុធម្សិលមិញ។

ម្ចាស់ក្លឹបអេវើតុន លោកប៊ីល ឃេនរ៉ៃ (Bill Kenwright) បាននិយាយថា «កាលដេវីដ ម៉យ (David Moyes) មកជួបខ្ញុំដំបូង គាត់ក៏អង្គុយទីនេះដែរ កាលពី១១ឆ្នាំមុន។ ប៉ុន្តែយើងមិនបានសន្ទនាគ្នាឲ្យល្អ និងវិជ្ជមានទេ។»

បុរសសញ្ជាតិអង់គ្លេសរូបនេះ [...]

បាល់ទាត់អង់គ្លេស៖ លីវើភូល ត្រៀម​លុយ​ធំ​ទិញ​យក​កីឡាករ​ឆ្នើម​ពី​ក្រុម​ស្ស៊ាកតា

បាល់ទាត់អង់គ្លេស៖ លីវើភូល ត្រៀម​លុយ​ធំ​ទិញ​យក​កីឡាករ​ឆ្នើម​ពី​ក្រុម​ស្ស៊ាកតា

កាសែតអង់គ្លេសហ្គាដៀន (Guardian) បានចេញផ្សាយនៅថ្ងៃអង្គារ៏នេះថា ក្រុមហង្សក្រហមលីវើភូល (Liverpool) បាន បង្ហាញពីមហិច្ឆតាដ៏ធំ ដោយបានត្រៀមលុយប្រមាណ ៣៣.៧២លានដុល្លា ដើម្បីដេញថ្លៃទិញយកកំពូលកីឡាករឆ្នើម​ក្រុមស្ស៊ាកតា ដូនែស (Shakhtar Donetsk) ហិនរិក ម័កហៃតាយ៉ាន់ (Henrikh Mkhitaryan) មកចូលរួមជាមួយក្រុមឲ្យ​បាន។


កីឡាករ ហិនរិក ម័កហៃតាយ៉ាន់ ខ្សែបម្រើកណ្តាលនៃទីលានបាល់ទាត់។

កីឡាករអន្តរជាតិអាល់ម៉ានៀ វ័យ២៤ឆ្នាំ បានស្ថិតក្នុងក្រសែភ្នែកក្រុមធំៗជាច្រើន បន្ទាប់ពីខ្សែបម្រើរូបនេះ ទាត់បាល់​បញ្ចូលទីបាន២៥គ្រាប់ ក្នុងរដូវកាលនេះ ហើយបានក្លាយជាកីឡាករដែលទាត់បញ្ចូលទី បានច្រើនជាងគេនៅក្នុង​លីក​ប្រទេសអ៊ុយក្រែនថែមទៀត។

កាសែតហ្គាដៀន បានរាយការណ៏ថា ម័កហៃតាយ៉ាន់ កំពុងតែស្វែងរកក្រុមថ្មី [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...