Posts tagged as "Premier League"

ហ្គិកស៏ ក្លាយ​ជា​គ្រូ​ហ្វឹក​ហាត់​កីឡាករ នៅ​ម៉ែនញូ

ហ្គិកស៏ ក្លាយ​ជា​គ្រូ​ហ្វឹក​ហាត់​កីឡាករ នៅ​ម៉ែនញូ

ខ្សែបម្រើស្លាប និងជាវីរបុរសរបស់ក្រុមបីសាចក្រហមម៉ែនឆេស្ទើ យូណៃធីត (Manchester United) រ៉ាយ៉ាន ហ្គិកស៏ (Ryan Giggs) នឹងត្រូវធ្វើការផ្សងព្រេងមួយក្នុងអាជីពថ្មីរបស់គាត់ បន្ទាប់ពីគាត់ ត្រូវបានគេតែងតាំងជាគ្រូហ្វឹកហាត់កីឡាករ នា​រដូវ​ក្រោយ នៅក្នុងក្រុមម្ចាស់ជើងឯកព្រីមែលីក (Premier League)។


អតីតកីឡាករ រ៉ាយ៉ាន ហ្គិកស៏ របស់ម៉េនឆេស្ទើ យូណែធីត ក្លាយជាគ្រូបង្វឹករបស់ក្រុមនេះ។

កីឡាករវ័យ ៣៩ឆ្នាំសញ្ជាតិវ៊ែល ដែលទើបតែចុះកិច្ចសន្យាថ្មី ១ឆ្នាំទៀត កាលពីខែមិនា រូបនេះ នឹងត្រូវបន្ថែម​កាតព្វកិច្ចថ្មី​មួយទៀត ពោលគឺគាត់មានកាតព្វកិច្ច២៖ ជាកីឡាករក្នុងក្រុមផង និងជាគ្រូហ្វឹកហាត់កីឡាករផង។

ហ្គិកស៏ ជាកីឡាករដែលជោគជ័យបំផុត នៅក្នុងពិភពបាល់ទាត់ប្រទេសអង់គ្លេស។ [...]

កីឡាករ​ថ្មី​លីវើភូល៖ ខូឡូ តូរ៉េ ជឿ​ថា​គាត់​នៅ​តែ​ជា​កំពូល​ខ្សែ​ការពារ

កីឡាករ​ថ្មី​លីវើភូល៖ ខូឡូ តូរ៉េ ជឿ​ថា​គាត់​នៅ​តែ​ជា​កំពូល​ខ្សែ​ការពារ

ខ្សែការពារខូឡូ តូរ៉េ (Kolo Toure) បានផ្ទេរពីក្រុមម៉ែនឆេស្ទើ ស៊ីធី (Manchester City) មកចូលរូមជាមួយក្រុមលីវើភូល (Liverpool) ជាផ្លូវការ កាលពីដើមសប្ដាហ៍នេះ ហើយគាត់បាននិយាយថា គាត់នៅតែជាខ្សែម្នាក់ល្អបំផុត ក្នុងចំណោម​កំពូលខ្សែការពារទាំងអស់ នៅក្នុងក្របខ័ណ្ឌព្រីមែលីក (Premier League)។


កីឡាករខ្សែការពារខូឡូ តូរ៉េ កាលពីគាត់នៅជាមួយក្រុមម៉ែនឆេស្ទើ ស៊ីធី។ (រូបថត football365.com)

តូរ៉េ បាននិយាយប្រាប់ដល់គេហទំព័ររបស់ក្លឹបលីវើភូលថា៖ «លីវើភូល បានផ្តល់ឱកាសឲ្យខ្ញុំ ដើម្បីឲ្យខ្ញុំបានបង្ហាញ​ពី​សមត្ថភាព។ បើទោះបីជាខ្ញុំមានវ័យ ៣២ឆ្នាំហើយក៏ដោយ ប៉ុន្តែខ្ញុំនៅតែជឿជាក់ថា ខ្ញុំនៅតែជាកំពូលខ្សែការពារម្នាក់ ហើយ​ខ្ញុំនឹងខិតខំប្រឹងប្រែងឲ្យដល់ទីបញ្ចប់។»

[...]
ម៉ែនញូ នឹង​បើក​ឆាក​រដូវកាល​ប៉ះ​ក្រុម​ខ្លាំងៗ នៃ​សករាជ​ថ្មី

ម៉ែនញូ នឹង​បើក​ឆាក​រដូវកាល​ប៉ះ​ក្រុម​ខ្លាំងៗ នៃ​សករាជ​ថ្មី

បន្ទាប់ពីសហព័ន្ធបាលទាត់ប្រទេសអង់គ្លេស បានចេញតារាងប្រកួតក្របខ័ណ្ឌព្រីមែលីក (Premier League) នៅរដូវ​កាលថ្មី ២០១៣-២០១៤ កាលពីម្សិលមិញរួចមក ឃើញថាសករាជថ្មីរបស់ក្រុមបីសាចក្រហមម៉ែនឆេស្ទើ យូណៃធីត (Manchester United) ដែលដឹកនាំដោយគ្រូបង្វឹកថ្មីលោក ដេវីដ ម៉យ (David Moyes) ប្រហែលជាមិនមែនជារឿងងាយ​ស្រួលប៉ុន្មាននោះទេ ខណៈដែលចាប់ផ្តើមរដូវកាល ត្រូវប៉ះក្រុមខ្លាំងជាប់ៗគ្នាដែរនោះ។


កីឡាករបាល់ទាត់ របស់ក្រុមបីសាចក្រហមម៉ែនឆេស្ទើ យូណៃធីត។

ម៉ែនញូ នឹងត្រូវប្រកួតបើកឆាករដូវកាលរបស់ខ្លួន ទៅសួរសុខទុក្ខក្រុមក្ងានស្វានស៊ី ស៊ីធី (Swa nsea City) ដែលជាក្រុម​មួយ ត្រូវបានគេទទួលស្គាល់ថា មានទម្រង់លេងមិនចាញ់ក្រុមកំពូលទាំង៤ ប៉ុន្មាននោះ នៅថ្ងៃទី១៧ខែសីហាខាងមុខ។

ប្រកួតបន្ទាប់ ម៉ែនញូ [...]

ការ​ប្រកួត​រវាង​ក្រុម​អាសិណល នឹង​វៀតណាម អាច​នឹង​ត្រូវ​លុបចោល

ការ​ប្រកួត​រវាង​ក្រុម​អាសិណល នឹង​វៀតណាម អាច​នឹង​ត្រូវ​លុបចោល

អ្នករៀបចំការប្រកួតបាល់ទាត់មិត្តភាពរវាងក្រុមកាំភ្លើងធំ អាសិណល (Arsenal) និងក្រុមជម្រើសជាតិវៀតណាម ដែលនឹង​ប្រព្រឹត្តទៅនៅថ្ងៃទី១៧ ខែកក្កដាខាងមុខនេះ អាចនឹងត្រូវបានលុបចោលការប្រកួត បន្ទាប់ពីម្ចាស់កីឡាដ្ឋានដំឡើង​ថ្លៃ​កីឡាដ្ឋានខ្លាំងពេក។


កីឡាករហ្វ្រេដឌី ជងប៊ើរ (Freddie Ljungberg) ពេលទៅដល់វៀតណាម។

ក្រុមអាសិណល អាចនឹងក្លាយជាក្រុមព្រីមែលីក (Premier League) ដំបូងគេបង្អស់ ដែលត្រូវធ្វើដំណើរមកកាន់​ប្រទេស​វៀតណាម ខណៈដែលសហព័ន្ធបាល់ទាត់នៃប្រទេសនេះ មានការព្រួយបារម្មណ៏ថា អាចនឹងលុបចោលការប្រកួតវិញ ដោយពួកគេនិយាយថា តម្លៃនៃកីឡាដ្ឋានជាតិមីឌិញ (My Dinh) ថ្លៃខ្ពស់ពេក។

សហព័ន្ធបាល់ទាត់ប្រទេសវៀតណាម បានអំពាវនាវដល់រដ្ឋាភិបាល និងបណ្តាសារពត៌មានក្នុងស្រុក [...]

បាល់ទាត់អង់គ្លេស៖ ម៉ែនស៊ីធី (ManCity) តែង​តាំង​គ្រូ​បង្វឹក​ថ្មី

បាល់ទាត់អង់គ្លេស៖ ម៉ែនស៊ីធី (ManCity) តែង​តាំង​គ្រូ​បង្វឹក​ថ្មី

ក្រុមមេឃខៀវ ម៉ែនឆេស្ទើ ស៊ីធី (Manchester City) បានយល់ព្រមតែងតាំងលោកម៉ាញ៉ូអែល ប៉េឡេហ្គ្រីនី (Manuel Pellegrini) ជាគ្រូបង្វឹកថ្មីហើយ បន្ទាប់ពីចុះកិច្ចសន្យារយះពេល ៣ឆ្នាំរួចមក។


លោកម៉ាញ៉ូអែល ប៉េឡេហ្គ្រីនី គ្រូបង្វឹកសញ្ជាតិឈីលី។ (រូបថត diarioeldia.cl)

បុរសវ័យ៥៩ឆ្នាំ សញ្ជាតិឈីលី បានចាកចេញពីក្រុមម៉ាឡាកា (Malaga) មកជំនួសដំណែងលោករ៉ូបឺតូ ម៉ែនស៊ីនី (Roberto Mancini) ដែលក្លឹបបានបណ្តេញចេញកាលពីខែឧសភាកន្លងទៅ។

លោកប៉េឡេហ្គ្រីនី ដែលនឹងត្រូវចាប់ផ្តើមការងារថ្មីរបស់គាត់នៅថ្ងៃទី២៤ ខែមិថុនានេះ បាននិយាយថា «ខ្ញុំពិតជា​សប្បាយ​រីករាយខ្លាំងណាស់ ដែលបានទទួលឱកាសនេះ។ ក្លឹបមានគោលដៅច្បាស់លាស់ ដើម្បីទទួលបានភាពជោគជ័យ ហើយខ្ញុំ​នឹងចូលរួមធ្វើឲ្យបានល្អបំផុត។»

[...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...