ឌុយតែតេ សារភាពបានបោះមនុស្សពីឧទ្ធម្ភាគចក្រ និងត្រៀមធ្វើជាថ្មីទៀត
រឿងរ៉ាវចេញពីលោក រ៉ូឌ្រីចូ ឌុយតែតេ (Rodrigo Duterte) ប្រធានាធិបតីហ្វីពីន តែងកើតឡើង សឹងជារៀងរាល់ថ្ងៃ។ ហើយលើកនេះ ត្រូវបានថតជាវីដេអូ បង្ហោះផ្សាយនៅលើគេហទំព័រផ្លូវការ របស់ប្រធានាធិបតីនោះទៀត។ លោក រ៉ូឌ្រីចូល ឌុយតែតេ បានប្រកាសថា លោកធ្លាប់បានបោះមនុស្សម្នាក់ ចេញពីឧទ្ធម្ភាគចក្រ នៅខណៈពេល ដែលយានយន្ដមួយនេះ កំពុងហោះនៅលើមេឃ។ លោកបានអះអាងបន្ថែមថា លោកនឹងធ្វើរឿងនេះ សារជាថ្មីទៀត ដោយគ្មានការរារែក។
ការថ្លែងរបស់លោកនេះ ជាសារមួយសំដៅ ទៅសមាជិករដ្ឋាភិបាលទាំងឡាយណា ដែលប្រពឹត្តិអំពើពុករលួយ និងចង់បង្ហាញថា លោកនឹងមិនអត់អោន ឲ្យនរណាម្នាក់ឡើយ។ លោកបានចាប់ផ្ដើមថ្លែង នៅក្នុងសារនោះ នៅចំពោះជនរងគ្រោះ ដោយសារខ្យល់ព្យុះសមុទ្រ កាលពីថ្ងៃអង្គារម្សិលម៉ិញ ថា៖ «បើអ្នកឯងពុករលួយ ខ្ញុំនឹងជិះឧទ្ធម្ភាគចក្រដោយផ្ទាល់ ទៅរកអ្នកឯងនៅរដ្ឋធានី ម៉ានីល ហើយខ្ញុំនឹងបោះអ្នកឯង ចេញពីលើនោះ។ ខ្ញុំធ្លាប់ធ្វើរឿងនេះរួចហើយ [...]