Posts tagged as "Contre Corruption"

កែម ឡី៖ នៅ​ទីផ្សារ​ថ្លៃ​៣រយ​រៀល តែ​រដ្ឋ​ទិញ ៥ពាន់​រៀល!

កែម ឡី៖ នៅ​ទីផ្សារ​ថ្លៃ​៣រយ​រៀល តែ​រដ្ឋ​ទិញ ៥ពាន់​រៀល!

ក្រៅពីឯកសារសំងាត់ ពាក់ព័ន្ធនឹងសន្តិសុខរបស់ជាតិ គ្មានឯកសារណាមួយ ដែលរដ្ឋត្រូវលាក់ការណ៍នោះទេ។ បើ​សិន​ជាលាក់ការណ៍ មានន័យថា ឯកសានោះ មានភាពមិនប្រក្រតី និងអំពើពុករលួយ កើតឡើងហើយ។ នេះជាការ​ថ្លែង របស់លោក កែម ឡី អ្នកឃ្លាំមើល និងស្រាវជ្រាវផ្នែកសង្គម ក្នុងកិច្ចសម្ភាសជាមួយ ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ។ លោក កែម ឡី បានថ្លែងឡើងថា៖ «វាមិនមានអ្វីត្រូវលាក់លៀមទេ ត្រូវតែឲ្យសារធារណៈជនឃើញ។ បើលាក់​លៀម​នោះ ជា​របប​កុម្មុយនីស។ (...) ក្នុងនាមតំណាងឲ្យរដ្ឋ ត្រូវមានការទទួលខុសត្រូវឲ្យរដ្ឋ។ ត្រូវមានគោលការតម្លាភាព ដោយ​ដាក់តាំងបង្ហាញ តាមគេហទំព័រ ចែកចាយតាមសារព័ត៌មាន និងអនុញ្ញាត ឲ្យអ្នកសង្ស័យណាម្នាក់ ចូល​មើល​តាម​ចិត្ត។»

ការលើកឡើង របស់លោក កែម ឡី បានធ្វើឡើង តាមការសាកសួររបស់ទស្សនា​វដ្ដី ទាក់ទងទៅនឹងការបដិសេធ​ជា​លើក​ទីពីរ របស់លោក ជាម យៀប តំណាងរាស្ត្រមកពីគណបក្សប្រជាជនកម្ពុជា [...]

ទម្លាយ​ឯកសារ​ពុក​រលួយ បក្ខ​ពួក​និយម ក្នុង​រដ្ឋសភា

ទម្លាយ​ឯកសារ​ពុក​រលួយ បក្ខ​ពួក​និយម ក្នុង​រដ្ឋសភា

ប្រភពច្បាស់ការណ៍មួយ ពីក្នុងរដ្ឋសភា នៃប្រទេសកម្ពុជា បានទម្លាយ នៅព្រឹកថ្ងៃទី១៣ ខែមីនានេះ មកឲ្យទស្សនាវដ្ដី​មនោរម្យ.អាំងហ្វូ នូវឯកសារមួយចំនួន ដែលលើកឡើង ពីករណីសង្ស័យដ៏អាស្រូវ នៃទង្វើបក្ខពួកនិយម និងអំពើ​ពុក​រលួយ នៅក្នុងស្ថាប័នជាតិមួយនេះ។ ឯកសារដែលមិនមាន ការចុះហត្ថលេខាច្បាស់លាស់ទាំងនេះ បានលើកឡើង មាន​លក្ខណៈ​ស្របគ្នា ទៅនឹងការលើកឡើងកន្លងមក របស់លោក សុន ឆ័យ តំណាងរាស្ត្រមណ្ឌលភ្នំពេញ និងជាមន្ត្រី​ជាន់​ខ្ពស់ មកពីគណបក្សសង្គ្រោះជាតិ បរិហារពីអំពើពុករលួយ ស៊ីដល់ឫស និងអំពើបក្ខពួកនិយមដ៏ខ្លាំងក្លា ថាកំពុងកើតមាន នៅក្នុងស្ថាប័ននិតិបញ្ញត្តិដ៏កំពូល របស់ព្រះរាជាណាចក្រ។

» សូមអានអត្ថបទ ដែលទាក់ទងឡើងវិញ ដោយចុចនៅលើទីនេះ

ទស្សនាវដ្ដី កំពុងស្វែងរកប្រត្តិកម្ម ពីមន្ត្រីជាន់ខ្ពស់របស់គណបក្សទាំងពីរ [...]

ហូរ វ៉ាន់ ស្នើ​ឲ្យ​មន្ទីរ​រៀបចំ​ដែន​ដី​រាជធានី ពិនិត្យ​ប្លង់​មន្ទីរ​ពេទ្យ​ក្រុង​ឡើង​វិញ

ហូរ វ៉ាន់ ស្នើ​ឲ្យ​មន្ទីរ​រៀបចំ​ដែន​ដី​រាជធានី ពិនិត្យ​ប្លង់​មន្ទីរ​ពេទ្យ​ក្រុង​ឡើង​វិញ

មន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់រាជធានី បានចេញប្លង់ថ្មី ឲ្យមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ ដែល​គេធ្លាប់ស្គាល់ថាជាសម្ភពក្រុង ដាក់ឲ្យប្រើប្រាស់នាពេលថ្មីៗនេះ ប៉ុន្តែប្លង់មន្ទីរពេទ្យថ្មី ត្រូវបានបុគ្គលិក​នៃ​មន្ទីរពេទ្យនេះ បដិសេធមិនព្រមទទួលយក មកប្រើប្រាស់នោះទេ។ បុគ្គលិកនៃមន្ទីរពេទ្យនេះ បាន​ធ្វើការ​បដិសេធ​ព្រមៗគ្នាថា ប្លង់ថ្មីដែលមន្ទីររៀបចំដែនដី នគរូបនីយកម្ម បានចេញឲ្យថ្មីនោះ បានលេបត្របាក់​យក​អាគាខាងមុខនៃមន្ទីរពេទ្យទាំងស្រុង ដោយនៅក្នុងប្លង់នេះ មាននៅសល់តែអាគារផ្នែកខាងក្រោយ។

លោក ហូរ វ៉ាន់ មានការភ្ជាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលលោកបានទទួលញត្តិ ពីក្រុមបុគ្គលិកនៃ​មន្ទីរ​ពេទ្យ​មួយនេះ កាលពីល្ងាចម៉ោង ៥:០០ថ្ងៃទី ០៧ កុម្ភៈនេះ ដែលពួកគេបានប្តឹង ទៅគណៈកម្មកាទី ១០ នៃរដ្ឋសភា មិនព្រមទទួលយកប្លង់ថ្មីនេះ និងបានស្នើឲ្យជួយបំភ្លឺ គម្រោងប្លង់មន្ទីរពេទ្យទាំងមូលផងដែរ។ លោកថា​ លោក​សុំស្នើ [...]

ព្រាប កុល៖  រដ្ឋ​សភា​កម្ពុជា​​កំពុង​​«រេ»​​តាម​​ខ្យល់​​​សាច់​​ញាតិ​​និយម

ព្រាប កុល៖ រដ្ឋ​សភា​កម្ពុជា​​កំពុង​​«រេ»​​តាម​​ខ្យល់​​​សាច់​​ញាតិ​​និយម

រដ្ឋសភា​ជា​ស្ថាប័ន​ច្បាប់​កំពូល​របស់​កម្ពុជា តែ​ហាក់​ដូច​ជា​គ្មាន​ជំហរ​ច្បាស់​លាស់ ទាំង​ក្រប​ខណ្ឌ​ច្បាប់ និង​នីតិវិធី​គ្រប់​គ្រង ក្នុង​ការ​បង្ហាញ​ដល់​សាធារណៈ​ជន​ឡើយ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក ព្រាប កុល ប្រធាន​អង្គការ​តម្លា​ភាព​កម្ពុជា នៅ​ក្នុង​វេទិការ​តុ​មូល ដែល​រៀបចំ​ដោយ​អង្គការ​ខុមហ្វ្រែល នៅ​ភោជនីយដ្ឋាន​ខ្មែរ​សូរិន្ទ្រ កាល​ពី​ព្រឹក​ថ្ងៃ​ទី២៧ ខែ​មករា​នេះ។

លោក​បាន​ពន្យល់​ថា៖ «អ្នក​នយោបាយ បង្កើត​បាន​ជា​ព្យុះ ហើយ​បក់​ទៅ​ផ្នែក​ណា​មួយ។ ឯ​រដ្ឋសភា​ក៏ ​“រេ” ទៅ​តាម​នោះ​ដែរ។ (…) ករណី​នេះ បើ​បន្ត​កើត​មាន​ត​ទៅ​ទៀត​នោះ មិន​ស័ក្កិ​សម ជា​ស្ថាប័ន​ច្បាប់​កំពូល​​របស់​កម្ពុជា​ទេ ព្រោះ​តែ​គ្មាន​ច្បាប់ និង​នីតិវិធី​ច្បាស់​លាស់ ដើម្បី​គ្រប់​គ្រង​ខ្លួន​ឯង​នោះ។»

លោក ព្រាប កុល បានបន្តថា ករណីនេះលោកនឹងបន្តតាមដានជាបន្តទៀត ដើម្បីបានដឹងថា [...]

អតីត​ព្រះ​រាជ​អាជ្ញា​សាលា​ដំបូង​ខេត្ត​ពោធិ៍សាត់ ទើប​ត្រូវ​លប់​ឈ្មោះ​ចេញ​ពី​ក្រប​ខណ្ឌ​

អតីត​ព្រះ​រាជ​អាជ្ញា​សាលា​ដំបូង​ខេត្ត​ពោធិ៍សាត់ ទើប​ត្រូវ​លប់​ឈ្មោះ​ចេញ​ពី​ក្រប​ខណ្ឌ​

កាល​ពី​ថ្ងៃ​ទី២១ ខែ​មករា​កន្លង​មក​នេះ អតីត​ព្រះ​រាជ​អាជ្ញា​សាលា​ដំបូង​ខេត្ត​ពោធិ៍សាត់ លោក តុប ច័ន្ទសិរីវុធ ត្រូវ​បាន​អង្គ​ប្រជុំ​ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅ​ក្រម បាន​ពិនិត្យ និង​ពិភាក្សា​ក្នុង​ការ​ផ្តាច់​ចេញ ពី​មុខ​នាទី​ជា​ព្រះ​រាជ​អាជ្ញា តាម​រយៈ​ការ​កាត់​ទោស​ពាក់​ព័ន្ធ​នឹង​សំណុំ​រឿង​ពុក​រលួយ កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១០​កន្លង​មក​នេះ។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន របស់​ឧត្តម​ក្រុម​ប្រឹក្សា នៃ​អង្គ​ចៅក្រម​ចុះ​ថ្ងៃ​ទី​២១ ខែ​មករា ឆ្នាំ​២០១៥​ម្សិល​ម៉ិញ។

ប៉ុន្តែ​ការ​សម្រេច​របស់​ឧត្ដម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅក្រម បាន​ធ្លាក់​មក​យឺត​ដល់​ទៅ​រយៈ​ពេល​ជិត​៣ឆ្នាំ ព្រោះ​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​មីនា ឆ្នាំ​២០១២ អតីត​ព្រះ​រាជ​អាជ្ញា​អម​សាលា​ដំបូង​ខេត្ត​ពោធិ៍សាត់ លោក តុប ច័ន្ទសិរីវុធ ត្រូវ​បាន​សាលា​ឧទ្ធរណ៍​ប្រកាស​សាល​ដីកា ដែល​មាន​លោក ប៉ុល សំអឿន ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...