កម្ពុជា៖ បោះឆ្នោត២០១៣ នឹងគ្មានវត្តមានមេបក្សប្រឆាំងជាស្ថាពរ?
សម្រាប់ការបោះឆ្នោត ខែកក្កដាខាងមុខនេះ លោក សម រង្សី អាចនឹងមិនមានវត្តមានចូលរួមទេ ដោយសារតែលោកជាទណ្ឌិត នៅចំពោះមុខច្បាប់នៃប្រទេស។ ម៉្យាងទៀត លោកក៏ត្រូវបាន គេលប់ឈ្មោះជាស្ថាពរ ចេញពីបញ្ជីបោះឆ្នោត តាំងពីឆ្នាំ២០១២មកដែរ ដែលបើតាមច្បាប់ លោកនឹងមិនត្រូវបានគេ ដាក់បន្ថែមឈ្មោះឡើយ នៅមុនការបោះឆ្នោតនេះ។
លោកសមរង្សី នៅមុខតុលាការ កាលពីខែសីហាឆ្នាំ២០០៩។ Tang Chhin Sothy/AFP photo។
លោកសម រង្ស៊ី មេគណបក្សប្រឆាំងធំជាងគេនៅកម្ពុជា បាននិរទេសខ្លួនទៅរស់នៅឯប្រទេសបារាំង តាំងពីឆ្នាំ២០០៩ ដើម្បីគេចចេញពីការដាក់ទណ្ឌកម្ម ដោយប្រព័ន្ធតុលាការកម្ពុជា។ លោកចោទថា សាលក្រមរបស់តុលាការខ្មែរ ជាសាលក្រមលំអៀង ស្ថិតនៅក្រោមគម្នាប និងមានចរិក«នយោបាយ» ដែលគេត្រូវតែមានដំណោះស្រាយ តាមផ្លូវនយោបាយ។ គំនិតរបស់លោកខាងលើ [...]