ហោ ណាំហុង ជា«មេគុកបឹងត្របែក»?
តាមពិតទៅ ករណីលោក ហោ ណាំហុង មានជាប់ទាក់ទង នឹងគុកបឹងត្របែក ក្នុងរបបខ្មែរក្រហម បានកប់ទៅវិញបាត់ តាំងពីប៉ុន្មានឆ្នាំមុននេះ ទៅវិញហើយ។ ប៉ុន្តែលោក ហោ ណាំហុង ខ្លួនលោក តាមរយៈលោកមេធាវី ការ សាវុត្ថ របស់លោកទេ ដែលបានគាស់រឿងនេះមកវិញ ដោយស្នើរទៅតុលាការសាលាដំបូង ឲ្យអនុវត្តសាលក្រមចូលជាស្ថាពរ របស់សាលាឧទ្ទរណ៍ កាលពីឆ្នាំ២០១៣ នោះគឺសុំឲ្យចេញ ដីកាឲ្យចាប់ខ្លួនលោក សម រង្ស៊ី ដែលជាមេបក្សប្រឆាំងធំជាងគេនៅកម្ពុជា។ ការចេញដីកាឲ្យចាប់ខ្លួន លោក សម រង្ស៊ី នេះ មិនបានធ្វើឲ្យលោក ហោ ណាំហុង ឬគណបក្សប្រជាជនកម្ពុជា ចំណេញប៉ុន្មានឡើយ បើទោះជាក្រុមប្រឆាំង និងអ្នកឃ្លាំមើលឯករាជ្យ មើលឃើញបែបផ្សេងថា មានរូបភាពបែបនយោបាយ ជាជាងការអនុវត្តច្បាប់ក៏ដោយ។
ហេតុអ្វី? ព្រោះលោក សម រង្ស៊ី ដែលបានឈ្នះក្ដី នៅតុលាការកំពូល របស់ប្រទេសបារាំង ទល់នឹងការប្ដឹងពីបទបរិហាកេរ្តិ៍ របស់លោក ហោ ណាំហុង ករណី«មេគុកបឹងត្របែក» [...]