ឃាត់ទុកនៅលើដី លែងអោយហោះ នូវយន្ដហោះប្រភេទ ប៊ូអ៊ីញ៧៨៧
ការហាមមិនអោយហោះហើរ ជាសកលមួយ ត្រូវបានសម្រេចដោយ ភ្នាក់ងារអាកាសចរណ៍ស៊ីវីលរបស់អាមេរិក ទៅលើរាល់យន្ដហោះប្រភេទ ប៊ូអ៊ីញ ៧៨៧ ក្រោយបន្ទាប់ពីមានភាពរអាក់រអួល ជាបន្តបន្ទាប់ ចេញពីជើងហោះហើរកន្លងមក។ ការហាមមិនអោយធ្វើចរាចរណ៍នេះ បានប៉ះពាល់ទៅដល់យន្តហោះប្រភេទនេះ ចំនួនជាង៥០គ្រឿងក្នុងពិភពលោក ក្នុងនោះមាន២៤គ្រឿង ជារបស់ក្រុមហ៊ុនអាកាសចរណ៍ជប៉ុន ចំនួនពីរ។
ជើងហោះហើរ ឌ្រឹមឡាន័រ (Dreamliner) របស់ក្រុមហ៊ុន អល់នីប៉ុនអ៊ែរវេស បានចុះចតជាបន្ទាន់ នៅតាកាម៉ាស៊ូ។
រូបថត Mandatory Credit REUTERS/Kyodo។
អ្នកនាំពាក្យរបស់ភ្នាក់ងារសុវត្ថិភាពអាកាសចរណ៍ របស់អ៊ឺរ៉ុប (AESA) បានថ្លែងថា «ជាការសម្រេចដ៏កម្រមួយ ដែលប្រទេសម្ចាស់យន្តហោះនេះ បានចេញសេចក្ដីប្រកាស [...]