ទំព័រហ្វេសប៊ុក«សមាគមវៀតណាម» ព្រមានព្រះមហាក្សត្រឲ្យចុះពីរាជបល្ល័ង្ក បើទ្រង់មិនឡាយលើច្បាប់ថ្មី
ជាថ្មីម្ដងទៀត ទំព័រហ្វេសប៊ុក ដែលដាក់ឈ្មោះ «សមាគមវៀតណាមនៅកម្ពុជា» បានធ្វើឲ្យគេឯងនិយាយពីខ្លួន បន្ទាប់ពីសារ«ដ៏សាហាវ»មួយ ត្រូវបានទំព័រហ្វេសប៊ុកខាងលើ បង្ហោះនៅព្រឹកថ្ងៃទី២១ ខែតុលានេះ ស្នើទៅព្រះមហាក្សត្រខ្មែរ ព្រះបាទព្រះនរោត្ដម សីហមុនី ឲ្យទ្រង់ឡាយព្រះហស្ថលេខា ទៅលើច្បាប់ធ្វើវិសោធនកម្ម ទៅលើច្បាប់ទាំងបួន ដែលទើបត្រូវបានរដ្ឋសភា និងព្រឹទ្ធសភាកម្ពុជា អនុម័៍តក្នុងសប្ដាហ៍នេះ ដើម្បីបើកផ្លូវឲ្យដកហូតអាសនៈទាំងឡាយ របស់គណបក្សដែលត្រូវរំលាយ ដោយតុលាការ យកទៅចែកឲ្យគណបក្សដទៃទៀត បើទោះជាគណបក្សទាំងនោះ គ្មានការគាំទ្រ (ឬមានការគាំទ្រតិចតួច) ពីពលរដ្ឋម្ចាស់ឆ្នោតក៏ដោយ។
ទំព័រហ្វេសប៊ុកនេះ បានចាប់ផ្ដើមសំណេររបស់ខ្លួនថា៖ «ឮថា ស្តេច សីហមុនី មិនចង់ស៊ីញ៉េ (Signer = ចុះហត្ថលេខា, Editor's Note) រំលាយគណបក្សក្បត់ជាតិ របស់ជនក្បត់ជាតិ សម រង្សី និង កឹម សុខា»។
ទំព័រដែលដាក់ឈ្មោះពេញ ជាភាសាវៀតណាម «Hội [...]