Posts tagged as "Kem Ley"

ស្ថានទូតអាមេរិក៖ ឃាតកម្មលើ កែម ឡី ជាអំពើលីលានិងដ៏កំសាក

ស្ថានទូតអាមេរិក៖ ឃាតកម្មលើ កែម ឡី ជាអំពើលីលានិងដ៏កំសាក

ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បានបង្ហាញជំហរច្បាស់លាស់មួយរបស់ខ្លួន នៅចំពោះការបាញ់សម្លាប់លោក កែម ឡី អ្នកស្រាវជ្រាវផ្នែកសង្គម និងជាអ្នកធ្វើអត្ថាធិប្បាយដ៏ល្បី  កាលពី១ឆ្នាំមុន។ តំណាងការទូត របស់ប្រទេសមហាអំណាច បានហៅឃាតកម្មនេះ ថាជាអំពើលីលា និងដ៏កំសាក។

នៅក្នុងឱកាសនៃការរំលឹកខួប១ឆ្នាំ នៃការបាញ់សម្លាប់ដ៏សាហាវនេះ ស្ថានទូតអាមេរិក​បានបង្ហោះសារ​រ នៅលើទំព័រហ្វេសប៊ុករបស់ខ្លួន កាលពីព្រឹក ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧នេះថា៖ «ស្ថានទូតអាមេរិកនៅប្រទេសកម្ពុជា សូមចូលរួមជាមួយប្រជាជនកម្ពុជា នៅក្នុងការអបអរជីវិត និងការងាររបស់លោក កែម ឡី»។

ទាក់ទងនឹងការស្វែងរកយុត្តិធម៌ ជូនលោក កែម ឡី និងក្រុមគ្រួសារវិញ ត្រូវបានស្ថានទូតអះអាងថា ជាអ្វីដែលពួកគេ «កំពុងរង់ចាំ»។ តំណាងការទូតរបស់ប្រទេសមហាអំណាច បានសរសេរថា៖ «យើងសូមសំដែងសមានទុក្ខសារជាថ្មី ចំពោះគ្រួសាររបស់លោក កែម ឡី ដែលកំពុងរង់ចាំ ហើយសង្ឃឹមថា [...]

កឹម សុខា ប្រកាសទៅចូលរួមបុណ្យខួប១ឆ្នាំ នៃមរណភាព កែម ឡី

កឹម សុខា ប្រកាសទៅចូលរួមបុណ្យខួប១ឆ្នាំ នៃមរណភាព កែម ឡី

សេចក្ដីប្រកាសព័ត៌មាន របស់គណបក្សសង្គ្រោះជាតិ ដែលចេញផ្សាយនៅថ្ងៃសៅរិ៍នេះ បានសរសេរថា លោក កឹម សុខា ប្រធានគណបក្ស នឹងដឹកនាំគណៈប្រតិភូ ទៅចូលរួមក្នុងពិធីបុណ្យរំលឹកខួប១ឆ្នាំ នៃការស្លាប់ របស់លោក កែម ឡី អ្នកស្រាវជ្រាវផ្នែកសង្គម និងនយោបាយដ៏ល្បីឈ្មោះ ដែលត្រូវបានបាញ់សម្លាប់ យ៉ាងសាហាវព្រៃផ្សៃ នៅក្នុងហាងលក់ទំនិញ ស្តាម៉ាត នៃស្ថានីយចាក់ប្រេងឥន្ទនៈ កាល់តិច ស្ថិតនៅស្ដុបបូកគោ កាល​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​មុន។

សេចក្ដីប្រកាសព័ត៌មាន បានសរសេរថា ការចូលរួមរំឭកវិញ្ញាណក្ខ័ន្ធនេះ នឹងត្រូវប្រព្រឹត្តិទៅ ក្នុងថ្ងៃទី៩ ខែកក្កដា ស្អែកនេះ វេលាម៉ោង ២ និង៣០នាទីរសៀល នៅទីតំកល់សពលោក កែម ឡី ស្ថិតក្នុងភូមិអង្គតាកុប ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ

ការធ្វើពិធីបុណ្យខួប១ឆ្នាំ នៃមរណភាពលោក កែម ឡី អ្នកធ្វើអត្ថាធិប្បាយ​នយោបាយដ៏ល្បីឈ្មោះ នៅក្នុងទឹកខេត្តតាកែវ ដែលជាស្រុកកំណើតរបស់លោកនេះ ត្រូវបានរៀបចំឡើង [...]

ជាង​១០០​អង្គការ ស្នើ​ស៊ើប​អង្កេត​ដោយ​ឯករាជ្យ​លើ​ឃាតកម្ម កែម ឡី

ជាង​១០០​អង្គការ ស្នើ​ស៊ើប​អង្កេត​ដោយ​ឯករាជ្យ​លើ​ឃាតកម្ម កែម ឡី

ជិតមួយឆ្នាំ ក្រោមឃាតកម្មបាញ់សម្លាប់យ៉ាងសាហាវ ទៅលើអ្នកស្រាវជ្រាវផ្នែកសង្គម និងនយោបាយ លោក កែម ឡី នៅកណ្ដាលរាជធានីភ្នំពេញ អង្គការសង្គមស៊ីវិល ច្រើនជាង១០០អង្គការសមាគម បានចេញសេចក្ដីថ្លែងការណ៍រួមគ្នាមួយ នៅថ្ងៃនេះ អំពាវនាវឲ្យមានការស៊ើបអង្កេត ដោយឯករាជ្យ ទៅលើសំនុំរឿងដ៏រសើបមួយនេះ។

សម្រាប់អង្គការសង្គមស៊ីវិល ទាំង១០៧ស្ថាប័ននោះ បានបញ្ជាក់ថា យុត្តិធម៌សម្រាប់លោក កែម ឡី ក្រុមគ្រួសារ មិត្តភ័ក្រ និងសហការីរបស់លោក នៅមិនទាន់រកឃើញនៅឡើយ ខណៈការស៊ើបអង្កេត ទៅលើករណីបាញ់សម្លាប់ យ៉ាងសាហាវព្រៃផ្សៃនេះ នៅមិនទាន់មានតម្លាភាព និងមានពោរពេញដោយមន្ទិសសង្ស័យជាច្រើន។ សេចក្ដីថ្លែងការណ៍បានអះអាងបន្តថា មន្ទិលសង្ស័យទាំងនោះ មិនទាន់មានការបកស្រាយ ឲ្យច្បាស់លាស់នោះទេ។ 

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាង ១០០​ស្ថាប័ន [...]

ភរិយា កែម ឡី ផ្ញើរ​សារ​«ជិត​មួយ​ឆ្នាំ»​ជូន​ស្វាមី

ភរិយា កែម ឡី ផ្ញើរ​សារ​«ជិត​មួយ​ឆ្នាំ»​ជូន​ស្វាមី

«

ប្តីសម្លាញ់!

ជិតមួយឆ្នាំហើយ ដែលពួកតិរិច្ឆានបានឆក់ យកជីវិតបងពីអូននិងកូនៗ។ អូននឹកបងណាស់! តែបងកុំបារម្ភអី ដោយសារមានបងប្អូនឈាមខ្មែរ ទាំងក្នុង និងក្រៅប្រទេស ជាង២លាននាក់ ដែលបានលើកទឹកចិត្តអូន ធ្វើឲ្យអូនរឹងមាំ។ អូនពិតជាមានមោទនភាពណាស់ ដែលមានបងជាស្វាមី។ បងលះបង់ជីវិតដើម្បីជាតិខ្មែរ។

បងដឹងអត់? កូនៗយើងគាត់ធំលឿនណាស់ ហើយពួកគាត់តែងតែជួយ មើលថែប្អូនប្រុសពៅ[របស់ពួកគេ]។ ឯកូនពៅយើងវិញ គាត់មានចរិកដូចបងណាស់ ហើយអូន និងកូនៗយើង កំពុងរងចាំទៅរស់ នៅប្រទេសដែលបងប្រាថ្នា ចង់ឲ្យកូនៗទៅរៀន ដោយមានការជួយជ្រោមជ្រែង ពីបងប្អូនខ្មែរចាស់ទុំដែលស្រលាញ់បង។

គ្រប់ដង្ហើមចេញចូលរបស់អូន គឺនឹកបងគ្រប់ពេល។ តែអូននឹងប្រើពេលវេលានេះ មកមើលថែរចិញ្ចឹមបីបាច់កូនៗរបស់យើង ឲ្យគាត់ដើរតាមកន្លងបង ចេះស្រលាញ់ និងជួយជាតិខ្មែរយើង ឲ្យមានការផ្លាស់ប្តូរ [...]

ជុន ច័ន្ទបុត្រ សរសេរ​លិខិត​«ចំហរ»​ទី​ពីរ ​ជូន កែម ឡី

ជុន ច័ន្ទបុត្រ សរសេរ​លិខិត​«ចំហរ»​ទី​ពីរ ​ជូន កែម ឡី

ក្នុង​ឱកាស​បុណ្យ​ខួប​មួយ​ឆ្នាំ​ នៃ​មរណភាព​របស់​លោក​បណ្ឌិត កែម ឡី ខ្ញុំសរសេរលិខិត​ចំហ​មួយ​ឧទ្ទិស​ជូន​លោក​បណ្ឌិត កែម ឡី ដែល​រៀបរាប់​ពី​ជ្រុង​មួយ ​នៃ​ការវិវត្តន៍​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា និង​អំពី​ស្ថានភាព​គ្រួសារ​របស់​លោក៖

លោក​បណ្ឌិត​ជា​ទី​គោរព! ធ្មេច​បើកៗ មួយ​ឆ្នាំ​បាន​កន្លង​ផុត​ទៅ​ហើយ ដែល​លោក​បាន​ចែក​ឋាន​ទៅ។ ជម្រាប​លោក​តាម​ត្រង់​ទៅ​ចុះ... តាម​ពិត​ខ្ញុំ​គួរ​និយាយ​ថា ខ្ញុំ​និយាយ​ប្រាប់​ខ្លួន​ឯង​តាម​ត្រង់​ អំពី​លោក​ទៅ​ចុះ ដ្បិត​ប្រហែលជា​លោក​ស្ដាប់​មិន​ឮ​ នូវ​អ្វី​ដែល​ខ្ញុំ​ជម្រាប​លោក​ នៅ​ពេល​នេះ​ទេ... ពេល​ដែល​នឹក​ដល់​លោក មនុស្ស​ភាគ​ច្រើន រួម​ទាំង​ខ្ញុំ​ផង នៅ​តែ​អួល​ដើមក​នៅ​ឡើយ។ គេ​ច្រើន​និយាយ​លួង​ចិត្ត​ថា ពេល​វេលា​អាច​ជួយ​ធ្វើ​អោយ​រសាយ​ចិត្ត​បាន​ខ្លះ។ ប៉ុន្តែ​ចំពោះ​លោក ភក្ដីភាព និង​ការ​នឹក​ស្ដាយ​ស្រណោះ​លោក​ពី​សំណាក់​ពលរដ្ឋ​ខ្មែរ​ភាគ​ច្រើន​នៅ​គ្រប់​ទិសទី [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...