កែម ឡី៖ អ្នកដឹកនាំខ្មែរចូលចិត្តបង្រ្កាប ជៀសជាងដោះស្រាយបញ្ហា
គិតត្រឹមថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៣ គេសង្កេតឃើញមានកងកម្លាំងយោធា នគរបាល កងរាជអាវុហត្ថជាតិ រួមទាំងអាវុធយុទ្ធភណ្ឌធន់ធ្ងន់ និងស្រាលបានធ្វើការចល័ត ចូលមករាជធានីភ្នំពេញ និងបណ្តាខេត្តធំៗ មួយចំនួន។
រថយន្ដដែលសាក្សីនិយាយថាបានដឹករនាំងបន្លាលួស ដែលដឹកចូលក្នុងរាជធានីភ្នំពេញ ថ្ងៃទី០៨ខែសីហានេះ។
សកម្មភាពចល័តកងទ័ពដ៏កម្រ បានកើតមានឡើង ក្រោយពីមេដឹកនាំគណបក្សប្រឆាំងលោក សម រង្ស៊ី បានព្រមានកាលពីពេលថ្មីៗនេះ ថានឹងដឹកនាំការធ្វើបាតុកម្មទ្រង់ទ្រាយធំ ប្រឆាំងទៅនឹងលទ្ធផលបោះឆ្នោត ដែលបង្ហាញថាគណបក្សកាន់អំណាចជាអ្នកឈ្នះ តែលោកអះអាងថាមានការលួចបន្លំ និងភាពមិនប្រក្រដីជាច្រើន នៅក្នុងដំណើរការការបោះឆ្នោត។
ចំពោះបញ្ហានេះត្រូវបានលោក កែម ឡី អ្នកវិភាគឯករាជ្យ អំពីស្ថានការណ៍នយោបាយនៅកម្ពុជា [...]