បក្សប្រឆាំងបង្កើតទូរទស្សន៍ តែអ្នកវិភាគថាប្រព័ន្ធផ្សព្វផ្សាយត្រូវឯករាជ្យ
ប្រព័ន្ធផ្សព្វផ្សាយរបស់កម្ពុជា ក្នុងពេលបច្ចុប្បន្ន ត្រូវបានគេមើលឃើញថាកំពុងមានការរីកចម្រើនខ្លាំង តែទន្ទឹមនឹងការរីកចម្រើន ក៏ត្រូវបានគេវាយតម្លៃថា ពុំទាន់មានលក្ខណៈសម្បត្តិគ្រប់គ្រាន់នោះទេ ប្រសិនបើគេធ្វើការប្រៀបធៀបជាមួយប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសក្នុងតំបន់ ព្រោះអង្គភាពសារព័ត៌មានទាំងនោះ ភាគច្រើនត្រូវបានបរិហារ ដោយមហាជនថា ពុំមានភាពឯករាជ្យ ព្រោះវាគ្រាន់តែជាម៉ាស៊ីនឃោសនារបស់គណបក្សនយោបាយណាមួយប៉ុណ្ណោះ ។
រូបភាពកាត់ត រវាងរូបភាព និងនិមិត្តសញ្ញារបស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។ (រូបថត Mekhea)
រាជធានីភ្នំពេញ - និន្នាការនេះត្រូវបានអ្នកវិភាគ លើកឡើងថា កម្ពុជាគួរពង្រឹងប្រព័ន្ធផ្សព្វផ្សាយឲ្យមានភាពឯករាជ្យ ជៀសជាងការបង្កើតប្រព័ន្ធផ្សព្វផ្សាយ [...]