មតិប្រតិកម្ម៖ ភាពជាប់គាំងនយោបាយត្រូវបានបញ្ចប់ ក្រោម«គំនាប»
បញ្ហាជាប់«គាំង»នយោបាយនៅកម្ពុជា ទំនងជាត្រូវបាន«បញ្ចប់» បន្ទាប់ពីការចចាររយៈពេលជាងប្រាំម៉ោង រវាងគណបក្សធំៗទាំងពីរ កាលពីថ្ងៃទី២២ ខែកក្កដា ម្សិលម៉ិញនេះ បានឯកភាពគ្នាលើ«កិច្ចព្រមព្រៀង»ប្រាំពីរចំណុចនោះ។ មតិមួយចំនួនលើកឡើងថា ការឯកភាពគ្នានេះ បានបន្យល់ទុកនូវ«មន្ទិល»មួយចំនួន ដែលស្ថិតក្រោមស្ថានការណ៍ដ៏ទើសទាល់ ឬមានគំនាបនយោបាយនៅពីក្រោយ។
មួកមានរូបសញ្ញាគណបក្សនយោបាយធំពីរ នៅប្រទេសកម្ពុជា។
នយោបាយ - ជាក់ស្តែងបន្ទាប់ពីបញ្ចប់ការព្រងព្រៀងនៃគណបក្សនយោបាយទាំងពីរ នៅវិមានព្រឹទ្ធសភា កាលពីថ្ងៃទី២២ ខែកក្កដា ម្សិលម៉ិញ លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ បានចេញមកទាំងទឹកមុខក្រៀមក្រំ ហាក់មិនពេញចិត្ត ទៅនឹងលទ្ធផលនៃកិច្ចប្រជុំនោះឡើយ។
[...]