បទយកការណ៍៖ បើអៀង សារី ជាវីរបុរស តើនរណាទៅជា«ឃាតករ»?
នៅក្រោយបន្ទាប់ពីពិធីបូជាសព លោកអៀង សារី ទាំងមិត្តរួមលេណដ្ឋានខ្មែរក្រហម ទាំងប្រជាជន នៅក្នុងតំបន់ ទាំងជនរងគ្រោះផង ពួកគេម្នាក់ៗ បានសម្ដែងមតិយោបល់ និងការសោកស្ដាយរៀងៗខ្លួន ទាក់ទងនឹងរូបភាព និងកេរ្តិ៍ឈ្មោះរបស់អតីតបងធំទីបីរូបនេះ។
លោកអៀង សារី (រូបទីពីររាប់ពីឆ្វេង)។ រូបភាពឯកសារ។
អតីតប្រមុខការទូត នៃកម្ពុជាប្រជាធិបតេយ្យ លោកអៀង សារី ក្នុងអាយុ៨៧ឆ្នាំ បានលាចាកលោកនេះទៅ ដោយសារជម្ងឺបេះដូង បន្ទាប់ពីបានចូលទៅសម្រាកព្យាបាល នៅក្នុងមន្ទីពេទ្យមិត្តភាពកម្ពុជា-រ៉ូស្សី ប្រមាណជា១០ថ្ងៃ។ មរណភាពនេះ បានមកដល់ ខណៈលោកកំពុងប្រឈមមុខ នឹងការកាត់ទោស ដោយសាលាក្ដីវិសមញ្ញមួយ ដែលបានបង្កើតឡើងតាំងពីឆ្នាំ២០០៦ ដោយកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលក្រុងភ្នំពេញ និងអង្គការសហប្រជាជាតិ។ តុលាការនេះបានចោទប្រកាន់លោក [...]