Posts tagged as "Khmer rouge"

បទពណ៌នា៖ មតិ​ពី​ក្នុង​បាតុកម្ម​ប្រឆាំង​កឹម សុខា ដឹកនាំ​ដោយ​ជុំ ម៉ី

បទពណ៌នា៖ មតិ​ពី​ក្នុង​បាតុកម្ម​ប្រឆាំង​កឹម សុខា ដឹកនាំ​ដោយ​ជុំ ម៉ី

ភ្នំពេញ៖ នៅក្នុងបាតុកម្មមហាជន នៅទីលានប្រជាធិបតេយ្យ បើទោះជាគេដឹងថា លោក ជុំ ម៉ី និងបាតុករភាគច្រើន នៅ​តែ​ចិញ្ចឹមចិត្តតម្រូវឲ្យ​លោកកឹម សុខា សុំទោសនោះយ៉ាងណាក៏ដោយ តែមតិមួយចំនួន ក៏បានបញ្ជាក់ផ្ទុយមកវិញ ពីភាព​មិន​សមទំនង​នៃ​ការរៀបចំបាតុកម្មក្នុងថ្ងៃអាទិត្យនេះ។


ការដង្ហែក្បួនរបស់ពួកបាតុករ ឆ្ពោះទៅកាន់ទីស្នាក់ការកណ្ដាលនៃគណបក្សសង្គ្រោះជាតិ។ (រូបថត O.Vary/MONOROOM.info)

វេលាម៉ោងជាងប្រាំបីព្រឹក នាថ្ងៃអាទិត្យ ទី៩ ខែមិថុនា នេះនៅទីលានប្រជាធិបតេយ្យ នៅជិតវត្តភ្នំ ក្រោមការដឹកនាំរបស់​លោកតា ជុំ ម៉ី អាយុ៨៣ឆ្នាំ ជាប្រធានសមាគមក្សេមក្សាន្ត បណ្ដាជនរាប់ពាន់នាក់បានលើកបដា និងផ្ទាំងរូបភាពជាច្រើន ដែលសុទ្ធសឹងមានអត្ថន័យប្រឆាំងទៅនឹងលោក កឹម សុខា [...]

បាតុកម្ម​មហាជន​ប្រឆាំង​​លោក កឹម សុខា ដឹកនាំ​ដោយ​លោក ជុំ ម៉ី

បាតុកម្ម​មហាជន​ប្រឆាំង​​លោក កឹម សុខា ដឹកនាំ​ដោយ​លោក ជុំ ម៉ី

ភ្នំពេញ៖ ស្ថិតក្រោមការយកចិត្តទុកដាក់ និងអន្តរាគមន៍ពីអាជ្ញាធរមូលដ្ឋាន ជាពិសេសសាលារាជធានីភ្នំពេញ និងក្រសួង មហាផ្ទៃ បានធ្វើឲ្យកិច្ចដំណើរការ នៃមហាបាតុកម្មមហាជនប្រឆាំងនឹងលោក កឹម សុខាដែលដឹកនាំដោយលោកជុំ ម៉ី ប្រធានសមាគមក្សេមក្សាន និងជាតំណាងឲ្យអ្នកដែលបានស្លាប់ក្នុងរបបខ្មែរក្រហម នេះបានប្រព្រឹត្តទៅដោយរលូន និង​ជោគជ័យ នាទីលានប្រជាធិបតេយ្យ។


បាតុកម្មប្រឆាំងប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា។ (រូបថត MONOROOM.info/ O.Vary)

មហាជនប្រមាណរាប់ពាន់នាក់ បានធ្វើដំណើរដោយថ្មើរជើង ខ្លះជិះម៉ូតូ និងទៀតជិះឡាន ពីទីចំងាយនានា ទាំងក្នុង​និង​ក្រៅក្រុង និងតាមបណ្តាខេត្តដែលជាប់នឹងក្រុង ចូលមកកាន់ទីលានប្រជាធិបតេយ្យ ដែលជាទីកន្លែងធ្វើមហាបាតុកម្ម​ដោយអហិង្សា [...]

ព្រឹត្តិការណ៍​ចុងក្រោយ ទាក់ទង​បាតុកម្ម​មហាជន​ប្រឆាំង​កឹម សុខា

ព្រឹត្តិការណ៍​ចុងក្រោយ ទាក់ទង​បាតុកម្ម​មហាជន​ប្រឆាំង​កឹម សុខា

ភ្នំពេញ៖ ដូចការគ្រោងទុក បាតុកម្មអហឹង្សា ដឹកនាំដោយលោក ជុំ ម៉ី តំណាងអតីតជនរងគ្រោះនៃគុកទួលស្លែង និងជន​រងគ្រោះក្រោមរបបខ្មែរក្រហម ចាប់ផ្តើមនៅថ្ងៃអាទិត្យទី៩ខែមិថុនានេះ នៅទីលានប្រជាធិបតេយ្យ ធ្វើការប្រឆាំងនឹង​ការ​លើកឡើងរបស់លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិទាក់ទងនឹង «គុកទួលស្លែងជាគុកសិប្បនិម្មិត រៀបចំ​ឡើងដោយវៀតណាម»។


រូបថតរបស់គណបក្ស ដែលបានផ្ញើរមកមនោរម្យព័ងអាំងហ្វូ បញ្ជាក់ពីវត្តមានលោកកឹម សុខា នៅស្រុកពពាក្រែក ក្នុងខេត្ត​កំពង់ចាម កាលពីថ្ងៃទី១៨ខែឧសភា មិនមែននៅខេត្តតាកែវ ឬនៅខេត្តព្រៃវែងនោះទេ។

ឆ្លើយតបនឹងសំណើររបស់លោក ជុំ ម៉ី ក្នុងការជួបជុំធ្វើបាតុកម្មរបស់បណ្ដាជននេះ ក្រសួងមហាផ្ទៃនៃប្រទេសកម្ពុជាបាន​អនុញ្ញាត ឲ្យមានអ្នកចូលរួមត្រឹមតែមួយម៉ឺននាក់ប៉ុណ្ណោះ [...]

កម្ពុជា៖ រដ្ឋសភា​អនុម័ត​ច្បាប់ តែ​មតិ​ថា​ជា​ច្បាប់​ដែល​មាន​ចរិក​នយោបាយ

កម្ពុជា៖ រដ្ឋសភា​អនុម័ត​ច្បាប់ តែ​មតិ​ថា​ជា​ច្បាប់​ដែល​មាន​ចរិក​នយោបាយ

ភ្នំពេញ៖ ទីបំផុតទៅ ច្បាប់ស្តីពី«ការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្ម ដែលបានប្រព្រឹត្តិឡើងក្នុងរយៈកាល​នៃកម្ពុជា​ប្រជាធិបតេយ្យ» ត្រូវបានអនុម័តកិច្ចប្រជុំវិសាមញ្ញ របស់រដ្ឋសភា កាលពីព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៣នេះ ដោយ​សម្លេងគាំទ្រ៨៦លើ៨៦សម្លេង។ តែសម្រាប់មតិមួយចំនួន យល់ថា ការអនុម័តច្បាប់នេះ មានចរិកនយោបាយ បម្រើឲ្យ គណបក្សកាន់អំណាច ខណៈដែលការបោះឆ្នោតនឹងឈានមកដល់ ក្នុងចុងខែកក្កដាខាងមុខ។


រដ្ឋសភាជាតិ នៃព្រះរាជាណាចក្រកម្ពុជា មើលពីខាងក្រៅ។ (រូបថត wikimedia.org)

បន្ទាប់ពីមានការស្នើសុំរបស់នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី២៧ខែឧសភានោះមក រដ្ឋសភារបស់ប្រទេសកម្ពុជា បាន​បើក​កិច្ចប្រជុំ«វិសាមញ្ញ»មួយ នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៣ ដើម្បីពិភាក្សានិងអនុម័តច្បាប់មួយនេះ [...]

បាតុកម្ម​ប្រឆាំង​កឹម សុខា ថ្ងៃទី៩មិថុនា មាន​ការ​ចូលរួម​ពី​សម្ព័ន្ធ​សហជីព​ជាតិ​កម្ពុជា

បាតុកម្ម​ប្រឆាំង​កឹម សុខា ថ្ងៃទី៩មិថុនា មាន​ការ​ចូលរួម​ពី​សម្ព័ន្ធ​សហជីព​ជាតិ​កម្ពុជា

ភ្នំពេញ៖ បន្ទាប់ពីផុតឳសានុវាទ ដែលកំណត់ឲ្យលោកកឹម ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ មកធ្វើការសុំទោសនោះ លោក ជុំ ម៉ី អតីតអ្នកទោសនៅគុកទួលស្លែង បានកំណត់នឹងដឹកនាំមហាជនជាង២ម៉ឺននាក់ ធ្វើបាតុកម្មប្រឆាំងលោក កឹម សុខា នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៣ ខាងមុខនេះ។ សម្ព័ន្ធសហជីពជាតិកម្ពុជា ក៏បានគ្រោងនឹងដឹកនាំកម្មករ កម្មការិនី​ចូលរួមជាមួយ ក្នុងបាតុកម្មនេះដែរ។


លោក ជុំ ម៉ី អតីតអ្នកទោសនៅគុកទួលស្លែង បង្ហាញពីសៀវភៅសាលក្រម របស់អតីតមេគុកកាំង ហ្គេចអៀង ហៅឌុច។ (រូបថត សាលាក្ដីខ្មែរក្រហម)

ថ្លែងនៅក្នុងសនិ្នសីទកាសែត នៅគុកទួលស្លែង នាព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៣ លោក ជុំ ម៉ី បានមានប្រសាសន៍ថា បាតុកម្មប្រឆាំងលោក កឹម សុខា នឹងធ្វើឡើង នៅថ្ងៃទី ៩ ខែ មិថុនា នៅឯទីលានប្រជាធិបតេយ្យ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...