សមមិត្តខ្មែរក្រហម៖ គ្មានទោស និងការជម្លៀសប្រជាជនដោយស្ម័គ្រចិត្ត
ប្រកាសថាមានទោស ដោយតុលាការពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ នៅក្នុងប្រទេសកម្ពុជា អតីតថ្នាក់ដឹកនាំកំពូលរបស់ របបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហម បានតវ៉ាថា ខ្លួនគ្មានទោសដូចការចោទប្រកាន់ទាំងនោះទេ។ សាលក្រមសម្រេច នឹងត្រូវរំពឹងថា ត្រូវប្រកាសចេញនៅប្រាំមួយខែដំបូងនៃឆ្នាំ២០១៤។
លោកខៀវ សំផន អតីតប្រមុខរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យ នៅក្នុងសវនាកាត់ក្ដី។ (រូបថត eccc.gov.kh)
រាជធានីភ្នំពេញ - សវនាការកាត់ទោសដែលមានលក្ខណៈជានិមិត្តរូប ទៅលើមេដឹកនាំនៃរបបខ្មែរក្រហម ក្នុងសម័យកាលរវាងពីឆ្នាំ១៩៧៥ មកទល់នឹងឆ្នាំ១៩៧៩ ត្រូវបានបញ្ចប់កាលពីថ្ងៃព្រហស្បត្តិ៍ទី៣១ខែតុលានេះ។ អ្នកទទួលខុសត្រូវជាន់ខ្ពស់ពីរនាក់ ដែលនៅប្រឈមនឹងការកាត់ក្ដីនេះ [...]