យឹម សុវណ្ណ៖ ម្សិលម៉ិញ ថ្ងៃនេះ និងស្អែក «យុត្តិធម៌»ត្រូវតែឈ្នះ (vdo)
លោក យឹម សុវណ្ណ បានចាត់ទុកការចាប់ខ្លួន និងការចោទប្រកាន់ លើសកម្មជនគណបក្សសង្គ្រោះជាតិ ទាំង១១នាក់នោះថា ជារឿង«នយោបាយ»សុទ្ធសាធ ដោយលោកសំអាងថា «គ្មាន»ភស្តុតាង ឬការដាក់បន្ទុកណាមួយ ដែលយកជាការឡើយ។
ស្របពេល ដែលសវនាការកំពុងតែដំណើរការ ក្នុងថ្ងៃទី២៥ ខែធ្នូនេះ នៅខាងក្រៅសាលាដំបូងរាជធានី លោក យឹម សុវណ្ណ បានស្នើដល់តុលាការ ត្រូវឈរលើក្របខណ្ឌច្បាប់ ហើយបញ្ចប់បញ្ហានៃការចោទប្រកាន់ ទៅលើក្រុមសកម្មជនក្នុងបទល្មើសនេះ បទល្មើសនោះទាំងគ្មានភស្តុតាង។ លោកបាននិយាយថា៖ «កាត់សេចក្តីឈរលើសតិសម្បជញ្ញៈ កាត់សេចក្តីប្រកបដោយយុត្តិធម៌ជូនជនរងគ្រោះ។ អ្នកនយោបាយមានទំនាស់នឹងគ្នា បែរជាតុលាការលំអៀងទៅរកគណបក្សនេះ គណបក្សនោះ ធ្វើឲ្យមានអំពើអយុត្តិធម៌ ធ្វើឲ្យមានជនរងគ្រោះក្នុងសង្គមគ្មានទីបញ្ចប់។ [...]