ក្រសួងបរិស្ថានចាត់ការលើការប្រមាញ់សត្វព្រៃមានប្រសិទ្ធភាព ផ្ទុយពីករណីកូនប្រសារ ហ៊ុន សែន
ទីបំផុតទៅ នៅថ្ងៃទី១០ ខែឧសភានេះ ស្ត្រីមួយរូប ដែលស្ថិតនៅក្នុងរូបភាព ជាមួយសត្វព្រៃជាច្រើន ហើយដែលត្រូវបានបង្ហោះ នៅតាមបណ្ដាញចែករំលែកវីដេអូ យូធូប (Youtube) និងស្វាមីរបស់នាង បានចូលខ្លួនមកក្រសួងបរិស្ថាន ដើម្បីសារភាពទោសកំហុស បន្ទាប់ពីក្រសួងមួយនេះ បានប្រកាសចាត់វិធានការផ្លូវច្បាប់ កាលពីម្សិលម៉ិញ ប្រឆាំងនឹងទង្វើបរបាញ់សត្វខុសច្បាប់ ដែលគេគិតថា ជាការប្រព្រឹត្តិឡើង ដោយស្វាមីភរិយាទាំងពីរ។
ទាំងពីរនាក់ប្ដីប្រពន្ធ បានអះអាងឡើងថា សត្វព្រៃដែលឃើញ នៅក្នុងរូបភាពទាំងនោះ មិនមែនពួកគេជាអ្នកសម្លាប់ឡើយ តែជាសត្វដែលពួកគេទិញបន្តពីគេ ហើយយកមកថតវីដេអូ និងរូបភាពដើម្បីបង្ហោះ តាម Toutube និង Facebook ក្នុងគោលបំណង គ្រាន់តែស្វែងរកថវិកាតែប៉ុណ្ណោះ។ នៅចំពោះមុខមន្រ្តីក្រសួងបរិស្ថាន ពួកគេទាំង២នាក់ បានធ្វើកិច្ចសន្យា អំពីទោសកំហុសរបស់ពួកគេ ហើយនឹងបញ្ឈប់ទង្វើបែបនេះទៅទៀត។
សុខ ទូច ត្រូវ សាយ ឈុំ តម្លើងឋានៈជាប្រធានរាជបណ្ឌិត្យសភា
ខិតខំបំពេញការងារ«បានល្អ» ពិតជាទទួលបាន ការ«លើកទឹកចិត្ត»។ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧នេះ លោក សុខ ទូច សកលវិទ្យាធិការ នៃសាកលវិទ្យាល័យខេមរៈ និងជាអនុប្រធានរាជបណ្ឌិត្យសភា ត្រូវបានលោក សាយ ឈុំ ក្នុងតួនាទីជាប្រមុខរដ្ឋស្តីទី បានចេញព្រះរាជក្រឹត្យតែងតាំង ឲ្យឡើងធ្វើជាប្រធានស្ថាប័នមួយនេះ ជំនួសអ្នកស្រី ខ្លូត ធីតា។
ព្រះរាជក្រឹត្យដែលចុះហត្ថលេខា ដោយអនុប្រធានគណបក្សប្រជាជនកម្ពុជា ត្រូវបានធ្វើឡើង តាមការក្រាបបង្គំទូលថ្វាយ របស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី - ប្រធានគណបក្សប្រជាជនកម្ពុជា ហើយព្រះរាជក្រឹត្យដដែល ក៏បានបង្គាប់មកលោក ហ៊ុន សែន វិញ ឲ្យទទួលបន្ទុក អនុវត្តន៍ព្រះរាជក្រិត្យនេះ ចាប់ពីថ្ងៃចុះហត្ថលេខានេះ តទៅដែរ។
ជាមួយនឹងតំណែងថ្មី លោក សុខ ទូច មានឋានៈស្មើ«រដ្ឋមន្ត្រី»។ លោកត្រូវបានគេស្គាល់ខ្លាំង នៅពេលលោកធ្វើការវិភាគ ទៅលើបញ្ហានយោបាយ និងសង្គម ក្នុងអំឡុងពេល មុនការបោះឆ្នោត ឆ្នាំ២០១៣ [...]
«សម្ដេច» សុខ អាន ជាគោរមងារ«សេះហោះ»?
ការប្រកាសគោរមងារ «យ៉ាងប្រថុចញ៉ុច» តម្លើងជូនលោក សុខ អាន ពី«ឯកឧត្ដមបណ្ឌិតសុភាចារ្យ» ទៅជា «សម្ដេចវិបុលបញ្ញា» នៅតែពីរថ្ងៃ មុនថ្ងៃមរណភាពរបស់លោក កាលពីថ្ងៃទី១៥ ខែមីនាកន្លងមកនោះ បានបង្កចង្ងល់ទៅដល់អ្នកផងទាំងឡាយ ដែលតាមដានករណីនេះ យ៉ាងដិតដល់។ ជាពិសេសសារព័ត៌មានក្នុងស្រុកមួយ ឈ្មោះ «ដើមត្នោត» ដែលឧស្សាហ៍ទទួលបាន នូវឯកសារផ្លូវការ ជាពិសេសព្រះរាជ្យក្រិត្យ ស្ដីពីការតែងតាំងផងទាំងពួង នៅក្នុងរាជការបច្ចុប្បន្ន បានពន្យល់ នៅក្នុងការផ្សាយរបស់ខ្លួន ក្នុងថ្ងៃនេះថា គោរមងារជា«សម្ដេចវិបុលបញ្ញា» របស់លោក សុខ អាន ជាគោរមងារ«សេះហោះ» (ពន្យល់ឲ្យងាយយល់៖ គោរមងារនោះ ត្រូវបានបង្កើតឡើង ដោយក្លែងបន្លំ និងធ្វើដូចមែនទែន)»។
នៅប៉ុន្មានម៉ោងមុននេះ អត្ថបទរបស់សារព័ត៌មានខាងលើ ត្រូវបានព្រះអង្គម្ចាស់ក្សត្រី ព្រះអានុជ នរោត្ដម អារុណរស្មី យកមកចែករំលែក [...]
កាសែតបារាំងថា សុខ អាន ជារដ្ឋបុរសការទូត និងចូលចិត្តមាន់ជល់
ប្រសិនជាមរណភាព របស់លោក សុខ អាន អតីតឧបនាយករដ្ឋមន្ត្រី និងជាអតីតរដ្ឋមន្ត្រីទីស្ដីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧ ត្រូវបានសារព័ត៌មាន នៅបស្ចឹមលោក ចាប់អារម្មណ៍ យកមកចុះផ្សាយនោះ មិនមែនដោយសារតែលោក មានថានៈជាមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ ស្និតនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប៉ុណ្ណោះទេ ប៉ុន្តែសារព័ត៌មានទាំងនោះ បានស្គាល់លោកយ៉ាងច្រើន ទាំងជីវិតឯកជនរបស់លោក ទាំងសមត្ថភាពក្នុងកិច្ចការបរទេសរបស់លោក ជាពិសេសនៅក្នុងសំនុំរឿងបេតិកភ័ណ្ឌ និងវប្បធម៌ ដែលលោក សុខ អាន ផ្ទាល់ធ្លាប់ដឹកនាំកម្ពុជា ឲ្យដណ្ដើមយកជ័យជំនះការទូតនេះ ជាច្រើនដង នៅលើសង្វៀនអង្គការ អ៊ុយណេស្កូ (UNESCO)។
សារព័ត៌មានបារាំង ឡឺម៉ុង (Le Monde) ដ៏ល្បី បានចំណាយទំព័រ ដ៏វែងអន្លាយមួយរបស់ខ្លួន ដើម្បីចុះផ្សាយពីប្រវត្តិលោក សុខ អាន រាប់ចាប់តាំងពីពេលលោកចាប់កំណើត ពីជីវិតឯកជនរបស់លោក [...]
មានគេ«កែលិខិត»ប្រមុខរដ្ឋស្ដីទី សាយ ឈុំ?
ការកែតម្រូវនេះ ទំនងជាបណ្ដាលមកពីកំហុសអក្ខរាវិរុទ្ធ ដ៏ច្រើនសន្ធឹកសន្ធាប់ នៅលើលិខិតនោះ ខណៈលោក សាយ ឈុំ ប្រមុខរដ្ឋស្ដីទី ប្រធានព្រឹទ្ធសភា និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា បានចុះហត្ថលេខារួចរាល់ ដោយមានទាំងចំណារ ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នោះផង។ តែអ្នកកែតម្រូវនោះ នៅតែមិនបានមើល ឲ្យបានគ្រប់ជ្រុងជ្រោយ ហើយបានបន្សល់ទុក នូវកំហុសអក្ខរាវិរុទ្ធជាច្រើនទៀត នៅលើលិខិតនោះដដែល។
លិខិតចុះលេខ ០០៩/១៧ ត្រូវបានចេញផ្សាយ នៅរសៀលថ្ងៃសៅរ៍ ទី១៨ ខែមីនានេះ ប្រកាសឲ្យដឹងថា គណបក្សប្រជាជនកម្ពុជា គឺជាអ្នកទទួលរ៉ាប់រង នូវរាល់ការចំណាយ សម្រាប់រៀបចំបុណ្យសព លោក សុខ អាន ដែលបានទទួលមរណភាព កាលពីថ្ងៃទី១៥ ខែមីនាកន្លងមក។ លិខិត ដែលទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ទទួលបាននៅក្រោយកិច្ចប្រជុំ គណៈប្រចាំការ នៃគណៈអចិន្រ្តៃយ៍ នៃគណៈកម្មាធិការកណ្តាល [...]
ប្រិយមិត្ត ជាទីមេត្រី,
លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។
លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info
រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-វិជ្ជាជីវៈរបស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
ដំណឹងថ្មីៗ
-
អានពិស្ដារ
- 237720
កែម ឡី៖ ចិននាំកម្ពុជាយក«កោះត្រល់» ឯអាមេរិកនាំកម្ពុជាយក«នីតិរដ្ឋ»
-
January 07, 2015
ប៉ែន សុវណ្ណ គ្រោងប្តឹងវៀតណាម និងអ្នកពាក់ព័ន្ធទៅ ICC រឿងបំភ្លៃថ្ងៃ ៧មករា
-
May 16, 2017
ថៃព្រមានបិតហ្វេសប៊ុក ជុំវិញរូបភាពអាស្រូវរបស់ស្ដេចខ្លួន
-
September 13, 2016
ហ៊ុន សែន ព្រមានកំទេច«ពលរដ្ឋ»ចូលរួមបាតុកម្ម
-
June 29, 2016
ហ៊ុន សែន៖ អាគុក កុំព្រហើន! ចុយ... អាម្សៀរនេះ...
ជុំវិញវប្បធម៌ សិល្បៈ
-
អានពិស្ដារ
- 20707
នេះ ជាអាគារកប់ពពកខ្ពស់ជាងគេបង្អស់ នៅអ៊ឺរ៉ុប
-
June 06, 2018
ចម្រៀងផ្លូវការនៃបាល់ទាត់ពិភពលោក ២០១៨ នៅរ៉ូស្ស៊ី
-
April 21, 2018
របាំនិងចម្រៀងខ្មែរក្នុងទស្សនីយភាពមួយ នៅរដ្ឋធានីប៉ារីសល្ងាចនេះ
សោភ័ណភាព សុខភាព ជីវិត
-
អានពិស្ដារ
- 25872
គ្រោះធម្មជាតិនៅឥណ្ឌូនេស៊ី៖ សុខចិត្តស្លាប់ខ្លួនដើម្បីឲ្យយន្ដហោះងើបខ្លួនដោយសុវត្ថិភាព
-
September 28, 2018
រវល់ឈ្លក់នឹងទូរស័ព្ទ ទុកឲ្យកូនលង់ទឹកជិតស្លាប់
-
September 09, 2018
ស្ថាបនិកពេទ្យគន្ធបុប្ផាដែលសង្គ្រោះកុមារខ្មែរ បានលាចាកលោកក្នុងអាយុ៧១ឆ្នាំ
កំសាន្ដ តារា ពីនេះពីនោះ
-
អានពិស្ដារ
- 9417
«រាត្រីចន្ទទឹកឃ្មុំ នៅបន្ទប់សណ្ឋាគារ... ជាន់ទី៣៥» សំណើចខ្លី
-
October 09, 2018
«សំដីឲ្យប្រផ្នូល របស់កូនស្រី» សំណើចខ្លី
-
September 25, 2018
«ចេញមួយកេសហ្មង ឲ្យតែនរណាហៅ! ចេញមួយកេស!»