Posts tagged as "Ouvrier Khmer"

បារាំង​ប្រតិកម្ម​នឹង​អំពើ​ហិង្សា​នៅ​វេង​ស្រេង បន្ទាប់​ពី អ.ស.ប និង​អាមេរិក

បារាំង​ប្រតិកម្ម​នឹង​អំពើ​ហិង្សា​នៅ​វេង​ស្រេង បន្ទាប់​ពី អ.ស.ប និង​អាមេរិក

បារាំងបានសម្ដែងការសោកស្ដាយ ជុំវិញអំពើហិង្សាយ៉ាងរង្គាល ដែលបានកើតឡើង កាលពីថ្ងៃសុក្រទី០៣ ខែមករា នៅតាមបណ្ដោយផ្លូវវេងស្រេង រាជធានីភ្នំពេញ ហើយប្រទេសមហាអំណាចមួយនេះ បានអះអាងឡើងវិញ នូវ​គោលការណ៍របស់ខ្លួន ក្នុងការគាំទ្រ«សេរីភាពនៃការធ្វើបាតុកម្ម ដោយសន្តិវិធី»។


ស្នាមឈាមដែលបន្សល់ទុក នៅលើដី បន្ទាប់បីការប្រឈមមុខប្រកបដោយឈាម រវាងកងកម្លាំងសមត្ថកិច្ច និងបាតុករ។ (រូបថត MONOROOM.info/ O.Vary)

វិបត្តិការងារ - អ្នកនាំពាក្យក្រសួងការបរទេសបារាំង លោក រ៉ូម៉ាំង ណាដាល់ (Romain Nadal) បានថ្លែងនៅក្នុង​សេចក្ដីថ្លែងការណ៍មួយ កាលពីថ្ងៃសៅរ៍ទី០៤ខែមករា ឆ្នាំ២០១៤នេះថា «ប្រទេសបារាំងបានតាមដាន​យ៉ាងយក​ចិត្តទុកដាក់ ស្ថានការណ៍នានានៅប្រទេសកម្ពុជា។ [...]

ហ្វេសប៊ុក ហ៊ុន សែន និយាយ​រឿង​មួយ តែ​«ធ្វើ​ភ្លេច»​រឿង​ប្រាំ

ហ្វេសប៊ុក ហ៊ុន សែន និយាយ​រឿង​មួយ តែ​«ធ្វើ​ភ្លេច»​រឿង​ប្រាំ

មួយថ្ងៃបន្ទាប់ពីអំពើហិង្សា នៃការបង្ក្រាបបាតុកម្មរបស់ក្រុមកម្មករ នៅតាមបណ្ដោយផ្លូវវេងស្រេង ទំព័រ​ហ្វេសបុក​មួយដែលដាក់ឈ្មោះថា Samdech Hun Sen, Cambodian Prime Minister ( សម្តេច ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា) បានសរសេរអត្ថបទខ្លីមួយ មានចំណងជើងថា​ «រាជរដ្ឋាភិបាលគាំទ្រ និង​ស្វាគមន៍សិទ្ឋិសេរីភាព​បាតុកម្ម​អហិង្សា» ហើយក៏បានសរសេរដែរ ពីដំណោះស្រាយ«មួយ»ដែលអាចធ្វើបាន។ ផ្ទុយពីអ្វីដែលមានសរសេរ នៅ​ក្នុង​អត្ថបទ​ខ្លីនោះ ម្ចាស់ទំព័រហ្វេសប៊ុកមួយនេះ ដូចជាបានភ្លេច ឬក៏«ធ្វើភ្លេច»នូវរឿងប្រាំផ្សេងទៀត។


នាយករដ្ឋមន្ត្រីខ្មែរ លោក ហ៊ុន សែន។

ហ្វេសប៊ុកកម្ពុជា - ទំព័រហ្វេសប៊ុកនោះ បានចាប់ផ្ដើមនូវឃ្លាដំបូងដូច្នេះថា «ទាំងរាជរដ្ឋាភិបាល [...]

បក្ស​សង្រ្គោះ​ជាតិ៖ តម្លើង​បាន​១៦០​ដុល្លារ បើ​រដ្ឋាភិបាល​មិន​គាប​រោងចក្រ

បក្ស​សង្រ្គោះ​ជាតិ៖ តម្លើង​បាន​១៦០​ដុល្លារ បើ​រដ្ឋាភិបាល​មិន​គាប​រោងចក្រ

បើទោះជារហូតមកដល់ពេលនេះរដ្ឋាភិបាលកម្ពុជា នៅតែប្រកាន់គោលជំហរបដិសេធ ពីការទាមទាររបស់សហជីព និងកម្មករក្នុងការតម្លើងប្រាក់ឈ្នួលឲ្យបាន១៦០ដុល្លារអាមរិកក៏ដោយ ក៏គណបក្សសង្រ្គោះជាតិ ដែលកន្លងមក​បាន​សម្តែងការគាំទ្រចំពោះការទាមទាររបស់សហជីពនិងកម្មករនោះ បានអះអាងជាថ្មីថា ប្រាក់ឈ្នួលគោល១៦០ដុល្លារ​នឹងអាចតម្លើងឲ្យកម្មករបាន ប្រសិនបើរដ្ឋាភិបាលមានឆន្ទះពិតប្រាកដ និងបញ្ឈប់ការគាបសង្កត់លើរោងចក្រ។


កម្មការិនី នៅក្នុងរោងចក្រកាត់ដេរ នៅប្រទេសកម្ពុជា។ រូបថត flickr.com/photos/pictim។

វិបត្តិការងារ - ក្នុងសន្និសីទការសែតមួយនៅទីស្នាក់ការរបស់គណបក្ស លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះ​ជាតិ នៅថ្ងៃទី៤ ខែ មករា ឆ្នាំ២០១៤ នេះ បានលើកឡើងថា វិស័យកាត់ដេរនៅកម្ពុជាកំពុងត្រូវបានគេបិទបាំងការពិត [...]

បទអង្កេត៖ «បាត​ដៃ​ទី​បី»​របស់ ហ៊ុន សែន បង្ហាញ​រូប​រាង​ហើយ?

បទអង្កេត៖ «បាត​ដៃ​ទី​បី»​របស់ ហ៊ុន សែន បង្ហាញ​រូប​រាង​ហើយ?

ការប៉ះទង្គិចរវាងកម្មករ និងសមត្ថកិច្ចនៅផ្លូវវ៉េងស្រេង ក្នុងថ្ងៃទី៣ ខែមករា ឆ្នាំ២០១៤ បានបណ្តាលឲ្យមានមនុស្ស​យ៉ាងតិចប្រាំនាក់បានស្លាប់ ជាង២០នាក់រងរបួស និងជាងដប់នាក់ផ្សេងទៀត ត្រូវបានចាប់ខ្លួន។ ប្រភពគួរឲ្យ​ទុក​ចិត្ត​បាន បានបង្ហើបថា ការប៉ះទង្គិចគ្នាខាងលើនេះ ជាផ្លែផ្កានៃការរៀបចំ«បាតដៃទីបី» របស់ក្រុមហ៊ុនគ្រប់​គ្រង​រោងចក្រ និងរដ្ឋាភិបាលខ្លួនឯង ដែលធ្លាប់ត្រូវបានប្រកាសជាសាធារណៈ ដោយលោកនាយករដ្ឋមន្រ្តីហ៊ុន សែន កាលពីថ្ងៃ​ទី២០ ខែធ្នូ ឆ្នាំ២០១៣ កន្លងមកនាវិមានរដ្ឋសភា។


លោកហ៊ុន សែន ក្រោយពេលបោះឆ្នោតរួច នៅមណ្ឌលមួយក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល កាលពីថ្ងៃទី២៨ខែកក្កដា។ (រូបថត Reuters)

របាយការណ៍ពិសេស - ឆ្នាំ២០១៤ ត្រូវបានស្វាគមន៍ដោយការបង្ក្រាបយ៉ាងរង្គាល [...]

៥​នាក់​ស្លាប់ ជាង​២០​នាក់​របួស ក្នុង​ការ​បង្ក្រាប​ពួក​«អនាធិបតេយ្យ»?

៥​នាក់​ស្លាប់ ជាង​២០​នាក់​របួស ក្នុង​ការ​បង្ក្រាប​ពួក​«អនាធិបតេយ្យ»?

មានមនុស្សយ៉ាងហោច ៥នាក់ស្លាប់ និងជាង២០នាក់រងរបួស ព្រមទាំង១១នាក់ផ្សេងទៀត ត្រូវបានចាប់ខ្លួន។ នេះ​ជាតុល្យភាពបណ្ដោះអាសន្ន នៃការបង្ក្រាបទៅលើក្រុមកម្មករ ដែលធ្វើបាតុកម្មអហិង្សានៅលើផ្លូវវ៉េងស្រេង។ កង​កម្លាំងអាជ្ញាធរបានបើកប្រតិបត្តិការ​យ៉ាងចាស់ដៃ​មួយ ដោយការប្រើប្រាស់​អាវុធ និងគ្រាប់​កាំភ្លើង​​ពិតៗ​ ទៅលើ​បាតុករដៃទទេរ នៅថ្ងៃសុក្រទី០៣ ខែមករានេះ ដើម្បីជាការស្វាគមន៍ឆ្នាំថ្មីឆ្នាំ២០១៤។ ប្រតិបត្តិការបានបញ្ចប់ទៅ​ហើយ នៅវេលាម៉ោង​ប្រមាណ​ជាបីរសៀល តែភាពធ្ងន់ធ្ងរនៃតុល្យភាពនេះ នៅតែបន្តកើនឡើងនៅ​ឡើយ។


អ្នករងរបួសត្រូវបានគ្នីគ្នារបស់ពួកគេសែងចេញទៅ។ (រូបថត MONOROOM.info/ O.Vary)

វិបត្តិការងារ - ប្រភពផ្សេងៗ របស់ប្រព័ន្ឋផ្សព្វផ្សាយពត៌មាននានា មិនបានបង្ហាញពីទិន្នន័យ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...