គ្រួសារសង្ឃឹម បន្ទាប់ពីជនទាំង២១ត្រូវនាំមកភ្នំពេញជាលើកទី១
លោក គា សុវណ្ណា ប្រធានពន្ធនាគារត្រពាំងផ្លុង បានថ្លែងឲ្យដឹងថា បន្ទាប់ពីបានទទួលបទបញ្ជារ ពីអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនារ នៃក្រសួងមហាផ្ទៃមក លោកបានធ្វើការបញ្ជូន ជនជាប់ឃុំទាំង២១នាក់នោះ បានបញ្ជូនទៅភ្នំពេញហើយ កាលពីម៉ោង៦ព្រឹក ដើម្បីរងចាំបើកសវនាការ នៅថ្ងៃទី ២៥ ខែ មេសារ ហើយលោកបានទទួលដំណឹងថា ពួកគេទៅដល់ពន្ធនាគារព្រៃសរនៅម៉ោង ៩និង៣០នាទីព្រឹក។ លោកបានថ្លែងឲ្យដឹងថា៖ «ខ្ញុំមិនថា ពួកគាត់នឹងត្រូវបញ្ជូនមកវិញ រឺយ៉ាងណាទេ វាទាក់ទៅនឹងតុលាការ ហើយម្យ៉ាងទៀត ពួកគាត់ត្រូវរងចាំបើកសវនាការ សុំនៅក្រៅឃុំ នៅឯតុលាការកំពូល ថ្ងៃទី៥ ខែឧសភា»។
លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងជនជាប់ចោទទាំង ២២នាក់ ត្រូវបានអាជ្ញាធរចាប់ខ្លួន ក្នុងហេតុការណ៍ប៉ះទង្គិចរវាងកម្មករ និងសមត្ថកិច្ច កាលពីថ្ងៃទី០២ និងទី០៣ ខែមករា នៅមុខរោងចក្រយ៉ាកជីង និងសួនឧស្សាហកម្មកាណាឌីយ៉ា ផ្លូវវ៉េងស្រេង [...]