Posts tagged as "Ouvrier Khmer"

ជួន មុំថុល ថា​មិន​ខ្វល់​នឹង​ការ​រិះគន់

ជួន មុំថុល ថា​មិន​ខ្វល់​នឹង​ការ​រិះគន់

លោក ជួន មុំថុល ដែលជាប្រធានសហជីពកម្មករផង និងជាទីប្រឹក្សាអមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ​ផង បានថ្លែងថា លោកមិនខ្វល់នឹងពាក្យរិះគន់របស់មជ្ឈដ្ឋាន​ទូទៅ ចំពោះមុខតំណែងរបស់លោកនោះទេ។ លោក​បានអះអាងថា នោះជារឿងសាមញ្ញទៅហើយ នៅក្នុងប្រទេស​កាន់លិទ្ធិប្រជាធិបតេយ្យ ដែលចាំបាច់ត្រូវតែ​មាន​ការ​រិះគន់។


លោក ជួន មុំថុល។ (រូបថត ហ្វេសប៊ុក)

យុត្តិធម៌ - បច្ចុប្បន្នលោក ជួន មុំថុល ត្រូវបានគេដឹងថា មានមុខតំណែងយ៉ាងហោចណាស់៥ ដែលពាក់ព័ន្ធ​ជាមួយ​ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បាទា។ មុខតំណែង​ទាំង​នោះរួមមាន៖

ទី១. ទីប្រឹក្សាអមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានឋានៈស្មើអនុរដ្ឋលេខាធិការ។
ទី២. [...]

មន្រ្តី​សិទ្ធិ​មនុស្ស​អ.ស.ប. គ្រោង​ជួប វន់ ពៅ នៅ​ពន្ធនាគារ​ព្រៃ​ស

មន្រ្តី​សិទ្ធិ​មនុស្ស​អ.ស.ប. គ្រោង​ជួប វន់ ពៅ នៅ​ពន្ធនាគារ​ព្រៃ​ស

បើគ្មានអ្វីប្រែប្រួល នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៤ នេះ ឧត្តមស្នងការរងផ្នែកសិទ្ធិមនុស្ស អង្គការ​សហប្រជាជាតិ លោកស្រី ហ្វ្លាវា ផាន់សៀរី (Flavia Pansieri) នឹងចុះទៅពន្ធនាគារព្រៃស ជួបលោក វន់ ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងអ្នកជាប់ឃុំផ្សេងទៀត។


លោកស្រី ហ្វ្លាវា ផាន់សៀរី និងលោក ហោ ណាំហុង រដ្ឋមន្ត្រីការបរទេសខ្មែរ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៤ ក្នុង​ទីស្ដីការក្រសួង។ (រូបថត Siv Channa)

សិទ្ធិ - «អ្វីដែលខ្ញុំបានដឹងច្បាស់ ពីមន្រ្តីអង្គការសហប្រជាជាតិ គឺថាគាត់នឹងចូលជួបលោកវន់ ពៅ នៅពន្ធនាគារ​ព្រៃសរនៅព្រឹកនេះ»។ នេះជាការបញ្ជាក់របស់លោកស្រី បា្រក់ សុវណ្ណារី ជាភរិយាលោកវន់ ពៅ [...]

ពលរដ្ឋ​កំពុង​ជិះ​ម៉ូតូ ត្រូវ​ក្រុម​សន្តិសុខ​បិទ​មុខ ព្រួត​វាយ​ដោយ​សេរី

ពលរដ្ឋ​កំពុង​ជិះ​ម៉ូតូ ត្រូវ​ក្រុម​សន្តិសុខ​បិទ​មុខ ព្រួត​វាយ​ដោយ​សេរី

យ៉ាងហោចណាស់ មានបុរសពីរនាក់ដែលអះអាងជាពលរដ្ឋធម្មតា កំពុងជិះម៉ូតូធ្វើដំណើរនៅតាមដងផ្លូវ តែស្រាប់​តែ​ត្រូវបានក្រុមសន្តិសុខបិទមុខ ព្រួតគ្នាវាយដោយគ្មានមូលហេតុ។


ក្រុមសន្តិសុខបិទមុខ ត្រូវបានយកមកពង្រាយ នៅក្បែរទីលានប្រជាធិបតេយ្យ ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ C. Nita)

ហិង្សា - បុរសអ្នកដំណើរយ៉ាងហោចពីរនាក់ ត្រូវបានកងកម្លាំងសន្តិសុខចម្រុះ ព្រួតគ្នាវាយយ៉ាងដំណំ នៅព្រឹក​ថ្ងៃ​ទី១ ខែឧសភា ឆ្នាំ២០១៤នេះ។

លោក អ៊ំ រ៉ូលី ដែល​អះ​អាង​ថាជាប្រជាពលរដ្ឋធម្មតា ខណៈពេលដែលជិះម៉ូចេញពីផ្លូវភ្លោះក្រមូនស ទៅដល់ចំនុច​ក្បែរមន្ទីរ​ពេទ្យអង្គឌួង ស្រាប់​តែ​ក្រុម​សន្តិសុខទាំងនោះ បានស្ទុះនាំគ្នាដេញវាយ [...]

GMAC ស្នើ​ឱ្យ​ក្រសួង​ការងារ ចាត់​វិធានការ​លើ​សហជីព ប៉ាវ ស៊ីណា

GMAC ស្នើ​ឱ្យ​ក្រសួង​ការងារ ចាត់​វិធានការ​លើ​សហជីព ប៉ាវ ស៊ីណា

វិបត្តិការងារ - សេចក្តីថ្លែងការណ៍មួយ របស់សមាគមថៅកែរោងចក្រកាត់ដេរ ហៅកាត់ថា ជីម៉ាក់ កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៤ បាន អំពាវនាវឱ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជួយទប់សកម្មភាពធ្វើបាតុកម្ម​របស់កម្មករ នៅ​ក្រុងបាវិត ដើម្បីធានាសន្តិសុខ និងសុវត្តិភាពដល់អ្នកវិនិយោគ និងកម្មករមួយចំនួន ដែលមានបំណង​ចង់ចូល​ធ្វើការ។

សេចក្តីថ្លែងការណ៍ដដែលនេះ បានសរសេរសង្កត់​ធ្ងន់​ទៀតថា៖ «ការមិនអើពើ នឹងបណ្តែតបណ្តោយឲ្យសហព័ន្ធហជីព ធ្វើអ្វីតាមតែអំពើចិត្ត គឺជាការបំផ្លាញនូវទំនុកចិត្ត របស់អ្នកវិនិយោគទៅលើរាជរដ្ឋាភិបាល នៅក្នុងការការពារ​សុវត្ថិភាព និងផលប្រយោជន៍ស្របច្បាប់របស់ពួកគេ និងជាការដើរផ្ទុយពីគោលនយោបាយរបស់រដ្ឋាភិបាល ដែល​ខិតខំកៀងគរអ្នកវិនិយោគ ឲ្យមកធ្វើធុរកិច្ចនៅកម្ពុជា»។

ការចេញសេចក្តីថ្លែងការណ៍របស់សមាគមរោចក្រកាត់ដេរនេះ [...]

ភរិយា​កូន​ខ្ចី​របស់ រស់ សោភ័ណ្ឌ ថា​ស្វាមី​ខ្លួន​គ្មាន​ទោស​អ្វី​សោះ

ភរិយា​កូន​ខ្ចី​របស់ រស់ សោភ័ណ្ឌ ថា​ស្វាមី​ខ្លួន​គ្មាន​ទោស​អ្វី​សោះ

«ខ្ញុំសង្ឃឹមថាតុលាការកាត់សេចក្តីដោយយុត្តិធម៌ នោះប្តីរបស់ខ្ញុំត្រូវបានដោះលែង។ (...) បើមិនដោះលែងទេ នោះ​តុលាការកាត់ក្តីដោយអយុត្តិធម៌ ព្រោះប្តីខ្ញុំមិនបានធ្វើអ្វីខុសទេ។» នេះជាការលើកឡើងរបស់អ្នកស្រី ឱក ស្រីអូន ភរិយារបស់លោក រស់ សោភ័ណ្ឌ ដែលជាជនជាប់ចោទម្នាក់ ក្នុងចំណោមជនជាប់ចោទទាំង២១នាក់។


អ្នកស្រី ឱក ស្រីអូន ភរិយារបស់លោក រស់ សោភ័ណ្ឌ។ (រូបថត MONOROOM.info/ S.Tith)

តុលាការនិងច្បាប់ -ក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ អ្នកស្រី ឱក ស្រីអូន មកពីខេត្តស្វាយរៀង ដែលកំពុងបីកូនទើបតែប្រសូត្រ បានបីខែនៅនឹងដៃ បាននិយាយលាយឡំនឹងភាពក្តុកក្តួលថា ប្តីអ្នកស្រីត្រូវ​បានចាប់​ខ្លួនក្នុងថ្ងៃទី៣ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...