រដ្ឋមន្ត្រីក្រសួងការងារ៖ តើយើងគួរជឿបក្សប្រឆាំង ឬគួរជឿ ILO?
រដ្ឋមន្ត្រីក្រសួងការងារបណ្ដុះបណ្ដាវិជ្ជាជីវៈ លោក អ៊ិត សំហេង នៅថ្ងៃទី៩ ខែមិថុនានេះ បានចាត់ទុកថារបាយការណ៍របស់អង្គការ ILO នាពេលកន្លងមកថា មានភាពច្បាស់លាស់ ជាងអ្វីដែលលើកឡើងដោយលោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំងនៅកម្ពុជា។
រូបភាពរបស់អង្គការអាយឡូ នៅកម្ពុជា។
វិស័យការងារ - លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារបណ្ដុះបណ្ដាវិជ្ជាជីវៈ បានបង្ហាញនូវការគាំទ្រជាថ្មី ទៅលើរបាយការណ៍អង្គការពលកម្មអន្តរជាតិការងារ (ILO) កាលពីពេលថ្មីៗនេះ ទាក់ទងទៅនឹងអត្រានៃអ្នក«អត់» ការងារធ្វើនៅកម្ពុជា មានត្រឹមតែ០,៣ភាគរយនោះ។ ការលើកឡើងនេះ ត្រូវបានធ្វើឡើងនៅទីស្តីការក្រសួងការងារ បន្ទាប់ពីលោករដ្ឋមន្រ្តីត្រឡប់ពីចូលរួមកិច្ចប្រជុំ [...]