ប្រាក់ឈ្នួលកម្មករសាកល្បង១២៣ដុល្លារ និងពេញសិទ្ធិ១២៨ដុល្លារ សម្រាប់ឆ្នាំ២០១៥
ក្រោយបញ្ចប់កិច្ចប្រជុំ រឿងតម្លើងប្រាក់ឈ្នួលអប្បបរមា សម្រាប់កម្មកររោងចក្រកាត់ដេរ ឆ្នាំ២០១៥ នៅទីស្តីការក្រសួង នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៤នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញនូវសេចក្តីប្រកាសភ្លាមៗ សម្រេចផ្តល់ប្រាក់ឈ្នួល១២៣ដុល្លា សម្រាប់កម្មករសាកល្បង និងពេញសិទ្ធិទទួលបាន១២៨ ដុល្លា ក្នុងឆ្នាំ២០១៥ខាងមុខ។ នេះបើយោងតាម តាមសេចក្តីប្រកាសថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៤ ដែលចុះហត្ថលេខា ដោយលោក អ៊ិត សំហេង រដ្ឋមន្ដ្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
សេចក្តីប្រកាសដដែល បានសម្រេចរក្សាទុក នូវអត្ថប្រយោជន៍ផ្សេងៗ ដែលកម្មករនិយោជិកធ្លាប់ទទួលបានកន្លងមក។ ឯប្រាក់ឈ្នួល១២៣ដុល្លា នឹងទទួលបានសម្រាប់កម្មករនិយោជិក ក្នុងការងារសាកល្បង និង១២៨ ដុល្លា សម្រាប់កម្មករនិយោជិកពេញសិទ្ធិ។ [...]