ហ៊ុន សែន លាបពណ៌ឲ្យអ្នកកាសែត ដែលមិនត្រូវបានអញ្ជើញ
ក្រុមអ្នកសារព័ត៌មានដែលបានចូលរួមពិធី «ពិធីជួបជុំ និងទទួលទាន អាហារពេលល្ងាច ជាមួយអ្នកសារព័ត៌មានក្នុងស្រុក» នៅយប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧នេះ ត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហៅថា ជាអ្នកសារព័ត៌មាន«ធម្មតា» ទោះអ្នកសារព័ត៌មានខ្លះទាំងនោះ រងការរិះគន់ថា ជាអ្នកសារព័ត៌មាន«អែបអប»រដ្ឋាភិបាល ឬមាននិន្នាការ ស្និតនឹងគណបក្សប្រជាជនកម្ពុជា របស់លោកក៏ដោយ។ សម្រាប់អ្នកសារព័ត៌មានដទៃទៀត (ទោះមួយចំនួន ឬទាំងអស់ក៏ដោយ) ដែលមិនទទួលបានការអញ្ជើញ ឲ្យចូលរួមក្នុងពិធីនេះ ត្រូវបានលោក ហ៊ុន សែន លាបពណ៌ឲ្យថា ជា«អ្នកសារព័ត៌មានបក្សប្រឆាំង»។
តែអ្នកសារព័ត៌មាន ដែលតែងហៅខ្លួនឯងថា ជាអ្នកសារព័ត៌មាន«ឯករាជ្យ» យកការណ៍អ្វីៗតែងមិនស្របនឹងរដ្ឋាភិបាល ឬគណបក្សប្រជាជនកម្ពុជានោះ ក៏សូមកុំបារម្ភថ្វី ដ្បិតលោក ហ៊ុន សែន បានសរសេរសន្យា នៅលើទំព័រហ្វេសប៊ុករបស់លោកថា រដ្ឋាភិបាលលោក នឹងអញ្ជើញអ្នកសារព័ត៌មាន [...]