Posts tagged as "John Kerry"

ការទូត៖ ចន ឃែរី មក​ប៉ារីស​ដើម្បី​ជជែក​ពី​សំនុំ​រឿង​អន្តរជាតិ​សំខាន់ៗ

ការទូត៖ ចន ឃែរី មក​ប៉ារីស​ដើម្បី​ជជែក​ពី​សំនុំ​រឿង​អន្តរជាតិ​សំខាន់ៗ

ប្រធានាធិបតីបារាំង លោកហ្វ្រង់ស៊័រ ហូឡង់ (François Hollande) និងប្រមុខការទូតអាមេរិក ចន ឃែរី (John Kerry) បាន​ជួបជជែកគ្នា ជុំវិញសំនុំរឿងអន្តរជាតិធំៗ ក្នុងនោះមានសង្គ្រាននៅម៉ាលី ស៊ីរី បញ្ហានៅមជ្ឈិមបូព៌ា និងជុំវិញកិច្ចព្រងព្រៀង នៃការផ្លាស់ប្ដូរដោយសេរី រវាងសហរដ្ឋអាមេរិក និងសហគមន៍អ៊ឺរ៉ុប។


លោកចន ឃែរី នៅពេលចេញពីជំនួបមួយម៉ោង ជាមួយលោកហ្វ្រង់ស៊័រ ហូឡង់។

នៅក្នុងជំនួបដែលមានរយះពេល១ម៉ោង មេដឹកនាំប្រទេសមហាអំណាចទាំងពីរ បានលើកឡើងពីទស្សនវិស័យ ដែលផ្ដោត​សំខាន់លើ កិច្ចព្រងព្រៀង នៃការផ្លាស់ប្ដូរដោយសេរី រវាងសហរដ្ឋអាមេរិក និងសហគមន៍អ៊ឺរ៉ុប។

«បារាំង យល់ស្របជាគោលការណ៍ តែក៏ជាការគោរពដល់នយោបាយកសិកម្មរួម (PAC) និងលក្ខណៈពិសេស នៃវប្បធម៌​បារាំងដែរ» ប្រធានាធិបតីបារាំង [...]

កុបកម្មនៅលីប៊ីៈ ហ៊ីឡារី គ្លីនតុន ​រុញ​បក​ទៅ​ពួក​សាធារណរដ្ឋ

កុបកម្មនៅលីប៊ីៈ ហ៊ីឡារី គ្លីនតុន ​រុញ​បក​ទៅ​ពួក​សាធារណរដ្ឋ

រងគ្រោះនឹងការចោទប្រកាន់ ពីសំណាក់ពួកសាធារណរដ្ឋ ដែលថាលោកស្រីគ្មានសមត្ថភាព និងមានបំណងបិតបាំង​សំនុំរឿងនោះ លោកស្រីហ៊ីឡារី គ្លីនតុន នៅទីបំផុតបានចេញមកឆ្លើយបំភ្លឺ នៅចំពោះមុខសភាជាតិអាមេរិក កាលពីថ្ងៃ​ពុធកន្លងមក ...


លោកស្រីហ៊ីឡារី គ្លីនតុន រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក

«បើអ្នកទ្រាំមិនបាននឹងកម្ដៅ សូមកុំនៅក្នុងផ្ទះបាយ» នេះជាពាក្យសម្ដីរបស់លោកស្រីគ្លីនតុន ដែលនិយាយជា​ច្រើន​ដង នៅចំពោះមុខគណកម្មាធិការសភាជាតិអាមេរិក ដែលសុំអោយលោកស្រី មកបកស្រាយការចោទប្រកាន់មួយ ស្ដីពីការ​មិនយកចិត្តទុកដាក់ ក្នុងព្រឹត្តិការណ៍កុបកម្មនៅប៊េនហ្គាហ្សី (Benghazi ទីក្រុងរបស់ប្រទេសលីប៊ី) ដែលធ្វើអោយអ្នក​ការទូតអាមេរិកនៅពេលនោះ ស្លាប់បួននាក់ រួមទាំងអគ្គរដ្ឋទូតម្នាក់ផង។ តែដើម្បីឆ្លើយនឹងសំនួរទាំងនេះ [...]

វិភាគ៖ បារ៉ាក់ អូបាម៉ា ផ្ដល់បេសកកម្ម​ចុង​ក្រោយ ទៅ​អោយ​ជំនាន់​អ្នក​ធ្វើ​សង្គ្រាម​នៅ​វៀតណាម

វិភាគ៖ បារ៉ាក់ អូបាម៉ា ផ្ដល់បេសកកម្ម​ចុង​ក្រោយ ទៅ​អោយ​ជំនាន់​អ្នក​ធ្វើ​សង្គ្រាម​នៅ​វៀតណាម

ក្នុងពេលផ្ដល់សេចក្ដីទុកចិត្ត ទៅបុរសចំណាស់ពីរនាក់ គឺលោក ជូក ហាហ្គែល និង ចន ឃែរី នោះ លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា ត្រូវបានគេមើលឃើញថា លោកបានផ្ដល់អំណាចដ៏ធំមួយ ​ទៅអោយជំនាន់អ្នកធ្លាប់ធ្វើសង្គ្រាម​នៅ​វៀតណាម ដើម្បីបំពេញបេសកកម្មដ៏ស្រួចស្រាវ ក្នុងនយោបាយការបរទេសអាមេរិក។


លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា ក្នុងពេលតែងតាំងលោក ជូក ហាហ្គែល (រូបខាងឆ្វេង)។
រូបថត Carolyn Kaster/AP។

លោក ជូក ហាហ្គែល (Chuck Hagel) អាយុ៦៦ឆ្នាំ ជារដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោក ចន ឃែរី (John Kerry) ជា​ប្រមុខការទូតអាមេរិក ដែលលោក អូបាម៉ា បានជ្រើសរើសតែងតាំងថ្មីៗ ជាវរជនពីរនាក់ដែលធ្លាប់ប្រលូកយ៉ាងជ្រៅ ទៅ​ក្នុងសង្គ្រាមនៅឥណ្ឌូចិន តែបច្ចុប្បន្នបានក្លាយជា [...]

បារ៉ាក់ អូបាម៉ា៖ ចន ឃែរី ជា​​«ជម្រើស​មួយ​សាក​សម​បំផុត» ដើម្បី​ជំនួស​ហ៊ីឡារី គ្លីនតុន

បារ៉ាក់ អូបាម៉ា៖ ចន ឃែរី ជា​​«ជម្រើស​មួយ​សាក​សម​បំផុត» ដើម្បី​ជំនួស​ហ៊ីឡារី គ្លីនតុន

លោក ចន ឃែរី ដែលធ្លាប់ជាប្រធានគណកម្មាធិការកិច្ចការបរទេស នៅព្រឹទ្ធសភាអាមេរិក ជាបុរសម្នាក់ ដែលមានបទ​ពិសោធន៍យ៉ាងជ្រៅជ្រះ ទៅលើសំនុំរឿងការទូតទាំងឡាយ ក្នុងពិភពលោក។ លោកធ្លាប់ជាបេក្ខជនប្រធានាធិបតី​ នៅឆ្នាំ២០០៤ តែបានចាញ់សម្លេងឆ្នោតតែបន្តិច ទល់នឹងប្រធានាធិបតីផុតតំណែងលោក ហ្សក ប៊ូស។


លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា ក្នុងពេលប្រកាសតែងតាំង ព្រឹទ្ធសមាជិក ចន ឃែរី
ជាប្រមុខការទូតអាមេរិក។ រូបថត AP/ Carolyn Kaster។

ប្រធានាធិបតីអាមេរិកលោកបារ៉ាក់ អូបាម៉ា (Barack Obama) បានប្រកាសតែងតាំង ពីថ្ងៃសុក្រ ទី២១ធ្នូ ព្រឹទ្ធសមាជិក លោក ចន ឃែរី (John Kerry) មកកាន់តំណែង ជាប្រមុខការទូតប្រទេស ជំនួសលោកស្រីហីឡារី គ្លីនតុន (Hillary [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...